ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ហេតុអ្វី មានផ្ទុះបាតុកម្មខ្លាំងនៅលីបង់ ?
Listen now
Description
ប្រជាពលរដ្ឋ​លីបង់ បាន​នាំ​គ្នា​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មក និង​កាន់តែ​សម្បើម​ខ្លាំង​​នៅ​ថ្ងៃ​អាទិត្យ ទី ២០​តុលា​២០១៩។ ជា​ចលនា​បាតុកម្ម​ដ៏​ធំ​ ពុំ​ធ្លាប់​មាន និង​ក្នុង​ទម្រង់​​​ដូចងើប​ធ្វើ​​បដិវត្តអារ៉ាប ​ដើម្បី​ប្រឆាំង​នឹង​ជីវភាព​កាន់​តែ​លំបាក​ឡើងៗ​ផង និង​ដើម្បី​បរិហារ​ទាមទារឱ្យ​មេដឹកនាំ​គ្មាន​សមត្ថភាព និងពុក​រលួយ​ចាក​ចេញ​ពីតំណែង​ផង។ ​រដ្ឋាភិបាល​ព្រម​ដក​ថយ ប្រកាស​ផែនការ​ធ្វើ​កំណែទម្រង់ ប៉ុន្តែ​កំហឹង​មិន​​ស្រក​ចុះ​ទេ។ ហេតុ​អ្វី​បាន​ជា​លីបង់​ធ្លាក់​ដល់​ស្ថានភាព​បែបនេះ ? តើអ្វី​ជា​មូលហេតុ​នាំ​មាន​ផ្ទុះ​បាតុកម្ម​ប្រជាជន​នេះ​ឡើង ?