ទស្សនៈព្រឹត្តិការណ៍ពិភពលោក - Brexit៖ តើអ្វីជាយុទ្ធសាស្ត្របន្ទាប់របស់លោកបូរីស ចនសុន ក
Description
តាមការព្រៀងទុក អង់គ្លេសត្រូវផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី ៣១ តុលា ខាងមុខនេះ។ ក៏ប៉ុន្តែ រឿងរ៉ាវលែងលះរបស់អង់គ្លេស ជាមួយអឺរ៉ុប នៅតែស្ថិតក្នុងភាពស្មុគស្មាញខ្លាំង ហើយថ្ងៃកំណត់ចែកផ្លូវគ្នា អាចនឹងត្រូវលើកពេលបន្តទៀតក៏ថាបាន។
ការលើកពេលចាកចេញពីអឺរ៉ុប ជាអ្វីដែលសភាអង់គ្លេសចង់បាន ក៏ប៉ុន្តែវាមិនមែនជាអ្វី ដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេសចង់បានទាល់តែសោះ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបូរីស សនចុន ធ្លាប់បានប្រកាសច្រើនដងហើយថា លោក ចង់ឲ្យអង់គ្លេសចេញពីអឺរ៉ុប តាមកាលកំណត់ ទោះបីមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ។ ដូច្នោះហើយ ប្រសិនបើការចាកចេញរបស់អង់គ្លេសពីអឺរ៉ុប ត្រូវពន្យារពេលទៀតមែននោះ តើលោកបូរីស ចនសុន នឹងមានប្រតិកម្មបែបណាទៅ?