ទស្សនៈព្រឹត្តិការណ៍ពិភពលោក - បារាំង រៀបចំការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅសភា និងព្រឹ
Description
តាមការចង់បានរបស់ប្រធានាធិបតី នៅថ្ងៃទី ៧ តុលានេះ សភាបារាំងបានបើកការតស៊ូមតិ ស្តីអំពី អន្តោប្រវេសន៍ ដែលជាប្រធានបទដ៏ចម្រូងចម្រាសបំផុត។ ជាការផ្តោះប្តូរយោបល់រវាង សភា និងរដ្ឋាភិបាល ដោយគ្មានឆ្លងកាត់ការបោះឆ្នោតអនុម័តទេ។ ខាងរដ្ឋាភិបាលតំណាងដោយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល។ ការតស៊ូមតិបែបនេះមានរៀបចំធ្វើដែរនៅព្រឹទ្ធសភា នៅថ្ងៃពុធ។