ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អ៊ីស្រាអែល និង ហ្សកដានី អាចនឹងត្រូវប្រឈមមុខដាក់គ្នាជ
Description
ចាប់តាំងពីថ្ងៃអាទិត្យ ទី១០វិច្ឆិកាមកម្ល៉េះ ដែលកសិករអ៊ីស្រាអែល លែងអាចចូលទៅធ្វើស្រែចម្ការច្បារដំណាំបានតទៅទៀត ក្នុងទឹកដីហ្សកដានី ជាប់ព្រំដែនរបស់អ៊ីស្រាល។ ពីព្រោះថា ហ្សកដានី បិទរាំងខ្ទប់មាត់ច្រកព្រំដែន ដោយសំអាងថា កិច្ចព្រមព្រៀងជួលដីឱ្យធ្វើអ៊ីស្រាអែលធ្វើកសិកម្ម ត្រូវដល់ថ្ងៃផុតកំណត់ហើយ។ នាយករដ្ឋមន្ត្រី នេតាន់យ៉ាហូ និងថ្នាក់ដឹកនាំអ៊ីស្រាអែល ចង់ចរចារក្សាស្ថានភាពឱ្យនៅដដែល បើទោះបីកិច្ចព្រមព្រៀងផុតទៅហើយក៏ដោយ។ ក៏ប៉ុន្តែខាងហ្សកដានីមិនព្រម ព្រោះហ្សកដានីចង់បានដីរបស់ខ្លួនត្រឡប់មកវិញ។ តើប្រទេសទាំងពីរអាចនឹងត្រូវប៉ះទង្គិចគ្នាដោយអាវុធជាថ្មីទៀតឬ?