ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើវិបត្តិ​ហុងកុង នឹង​អាច​បញ្ចប់​ដោយ​របៀបណា?
Listen now
Description
ប្រមាណ​៦ខែមកហើយ ដែលវិបត្តិហុងកុងបានអូសបន្លាយ។ បាតុកម្មរបស់យុវជនគាំទ្រប្រជាធិបតេយ្យ មានលក្ខណៈកាន់តែហិង្សា ដែលវាជាការឆ្លើយតបទៅ​នឹង វិធានការបង្រ្កាបរបស់អាជ្ញាធរហុងកុង ដែលបានប្រើធម៌ក្តៅកាន់តែខ្លាំងឡើងដែរ។ ហុងកុង ទីក្រុងទំនើប ជម្ឈមណ្ឌល​សេដ្ឋកិច្ចហិរញ្ញវត្ថុរបស់អាស៊ី កំពុងតែធ្លាក់ខ្លួនក្លាយ​ជាទីក្រុងគ្មានស្ថិរភាព និងអាណាធិបតេយ្យ។ ទាំងប្រជាជនហុងកុង ទាំងថ្នាក់ដឹកនាំនយោបាយ​ ហាក់ដូចជា​កំពុងនឿយណាយ នឹងការអូសបន្លាយ​នៃវិបត្តិនេះ។ តើវិបត្តិបាតុកម្មប្រជាធិបតេយ្យហុងកុងនេះ អាចនឹងបិទបញ្ចប់ទៅ ដោយរបៀបណា?