ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិមាននាយកថ្មី តែសំណុំរឿងនុយក
Description
ចាប់ពីថ្ងៃចន្ទ ទី២ ធ្នូ ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិហៅកាត់ជាភាសាបារាំង AIEA មាននាយកថ្មីជាបុរសជនជាតិអាហ្សង់ទីនមានឈ្មោះ រ៉ាហ្វាអែល ក្រូស៊ី (Rafael Grossi)។ ការចូលកាន់តំណែងជាប្រធានថ្មី AIEA របស់លោករ៉ាហ្វាអែល ក្រូស៊ីពេលនេះបានធ្វើឡើង ក្នុងពេលដែលភាពតានតឹងជុំវិញសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុល។ ដូច្នេះការងារអាទិភាពនៅចំពោះមុខរបស់លោកក្រូស៊ី គឺការបន្តជជែកជាមួយភាគីអ៊ីរ៉ង់នៅជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់បានចុះចុះហត្ថលេខាជាមួយសហគមន៍អន្តរជាតិក្នុងឆ្នាំ ២០១៥។
តាមរយៈកិច្ចព្រមព្រៀងមួយនេះ លោកក្រូស៊ីមានសិទ្ធិចូលទៅពិនិត្យផ្ទាល់លើទីតាំងមជ្ឈមណ្ឌលនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តើនាយកថ្មី AIEA ជានរណា និងថា តើអ្វីទៅជាការងាររបស់ AIEA នៅអ៊ីរ៉ង់?