ទស្សនៈព្រឹត្តិការណ៍ពិភពលោក - អាកាសធាតុ ៖ ហ្កាស ជាថាមពលអន្តរកាល ឬជាដំណោះស្រាយខុសឆ្គង ?
Description
អង្គការសហប្រជាជាតិកំពុងរៀបចំធ្វើ សន្និសីទអន្តរជាតិ លើកទី២៥ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ តាំងពីថ្ងៃទី២ដល់ថ្ងៃទី ១៣ ធ្នូ ដើម្បីរកដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមពេលជាមួយគ្នានេះ ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា អាអ៊ីអឺអា បានស្នើឱ្យពិភពលោកប្រើប្រាស់ឧស្ម័នធម្មជាតិ ជំនួសថាមពលធ្យូងថ្ម ដែលជាប់ឈ្មោះល្បីខាងបំពុលបរិយាកាសខ្លាំង។ តើសំណើនេះសមហេតុផលទេ ? តើឧស្ម័នធម្មជាតិហ្កាស ពិតជាអាចដើរតួនាទីជាប្រភពផ្តល់ថាមពលក្នុងពេលអន្តរកាលអាកាសធាតុមែនឬយ៉ាងណា ?