ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ក្រោយព្រឹត្តិការណ៍បាញ់រះក្នុងរដ្ឋ Florida កម្មវិធីហ្វឹកហ្វឺនទាហ
Description
កាលពីថ្ងៃសុក្រ ទី៦ ធ្នូ ទាហានអារ៉ាប៊ីសាអូឌីតម្នាក់ដែលកំពុងហ្វឹកហ្វឺននៅមូលដ្ឋានទ័ពអាកាសនាវាចរណ៍អាមេរិកឈ្មោះ Pensacola ក្នុងរដ្ឋ Florida បានបាញ់រះនៅក្នុងបន្ទប់ហ្វឹកហ្វឺនដោយបណ្តាលស្លាប់មនុស្ស ៣នាក់ និងរបួស ៨នាក់។ ខណៈនេះ ភាគីអារ៉ាប៊ីសាអូឌីត និងអាមេរិកកំពុងបើកការស៊ើបអង្កេតដើម្បីស្វែងយល់ និងស្វែងរកការពិត។ គួររម្លឹកថា អាមេរិក និងអារ៉ាប៊ីសាអូឌីតជាសម្ព័នមិត្តចាក់ទឹកមិនលេច។
តែចង់ ឬមិនចង់ ព្រឹត្តិការណ៍មួយនេះអាចធ្វើឲ្យរដ្ឋបាលអាមេរិកពិចារណាឡើងវិញលើកម្មវិធីហ្វឹកហ្វឺនទាហានបរទេស និយាយជារួម និងទាហានអារ៉ាប៊ីសាអូឌីត និយាយដោយឡែក។