ទស្សនៈព្រឹត្តិការណ៍ពិភពលោក - រុស្ស៊ីស្តារឥទ្ធិពលនៅទ្វីបអាហ្វ្រិកតាមរយៈវិស័យអប់រំ
Description
ក្រោយពីញែកខ្លួនចេញអស់រាប់ទសវត្សរ៍ ឥឡូវម៉ូស្គូបង្ហាញឡើងវិញ មហិច្ឆតា លុកចូលជាថ្មីទៅក្នុងទ្វីបអាហ្វ្រិក។ ដើរតួគន្លឹះក្នុងការខំប្រឹងប្រែងនេះរបស់រុស្ស៊ី គឺសាកលវិទ្យាល័យក្រុងម៉ូស្គូនៃមិត្តភាពរវាងប្រជាជន ដែលក្រុមនិស្សិតខ្មែរយើងជំនាន់ទី១ ក្នុងគ្រឹះស្ថានឧត្តមសិក្សានេះ ក្នុងរង្វង់ឆ្នាំទី ៦០ នៃសតវត្សរ៍មុន តែងហៅដោយខ្លីថាជា សាកលវិទ្យាល័យប្រជាមិត្តភាព។ សាកលវិទ្យាល័យនេះ ចង់វិលត្រឡប់ ទៅកាន់អានុភាពខ្លួនសម័យសូវៀត ខាងបណ្តុះបណ្តាល ក្របខ័ណ្ឌនៃវរជនស្រករថ្មី សម្រាប់ទ្វីបអាហ្វ្រិក។