ទស្សនៈព្រឹត្តិការណ៍ពិភពលោក - តើ​ចិន​ ប្រើប្រាស់​ចំណាត់ការ​អ្វីខ្លះ​ដើម្បី​គ្រប់គ្រង​ជនជ
Listen now
Description
ក្រៅតែពីបាតុកម្មនៅហុងកុង រឿងរ៉ាវពាក់ព័ន្ធនឹងជំរំឃុំខ្លួនជនជាតិអ៊ុយហ្គួរ នៅក្នុងតំបន់ស៊ីនជាំង កំពុងក្លាយជាព័ត៌មានដ៏ក្តៅគគុកបំផុតមួយ នៅក្នុងប្រទេសចិន ក៏ដូចជានៅទូទាំងពិភពលោកដែរ។ វាក្តៅគគុកពីព្រោះតែ នាពេលថ្មីៗនេះ មានទិន្នន័យលេចធ្លាយជាច្រើនបង្ហាញថា ជំរំឃុំខ្លួន មិនមែនជាកន្លែងអប់រំ ដូចរដ្ឋអំណាចចិនធ្លាប់តែងបានអះអាងនោះទេ។ ក៏ប៉ុន្តែ វាគឺជាកន្លែង ដែលរដ្ឋាភិបាលចិនប៉េកាំង ប្រើប្រាស់ដើម្បីកែប្រែផ្នត់គំនិតរបស់ជនជាតិភាគតិចអ៊ុយហ្គួរ កាន់សាសនាអ៊ីស្លាម ទៅវិញនោះទេ។ បើពិតជាដូច្នោះមែន តើអាជ្ញាធរក្រុងប៉េកាំង បានប្រើប្រាស់វិធីអ្វីខ្លះ ដើម្បីគ្រប់គ្រង ក៏ដូចជាលាងសំអាតខួរក្បាលជនជាតិអ៊ុយហ្គួរ ដែលរស់នៅក្នុងទឹកដីចិន?