ទស្សនៈព្រឹត្តិការណ៍ពិភពលោក - ក្រោយមរណភាពទាហាននៅម៉ាលី តើបារាំងគួរបន្តរក្សា
Description
មរណភាពរបស់ទាហាន១៣រូបក្នុងប្រតិបត្តិការនៅម៉ាលី ជាដំណឹងដ៏ក្រៀមក្រំសម្រាប់ប្រទេសបារាំងទាំងមូល។ ថ្នាក់ដឹកនាំនយោបាយគ្រប់ស្រទាប់ គ្រប់និន្នាការបានសម្តែងក្តីរន្ធត់និងការគោរពដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី។ យុទ្ធសាស្ត្រយោធារបស់រដ្ឋាភិបាល នៅតែបានទទួលការគាំទ្រយ៉ាងច្រើន ប៉ុន្តែភាពមន្ទិលសង្ស័យចំពោះសមត្ថភាពប្រយុទ្ធប្រឆាំងនឹងពួកជីហាតនៅអាហ្វ្រិក និងការប្រេះឆាចាប់មានលេចស្នាមឡើងក្នុងរង្វង់បក្សប្រឆាំង។ តើបារាំងមានទស្សនវិស័យយ៉ាងណា ក្នុងជម្លោះនៅតំបន់សាហែលអាហ្វ្រិកនេះ ? បារាំងនឹងបន្តរក្សាវត្តមានយោធារបស់ខ្លួនទៀតឬយ៉ាងណា ?