Episodes
អនុស្សាវរីយ៍កាលនៅរៀនមានច្រើនរាប់មិនអស់ ជាពិសេសសម័យកូវីដដែលតម្រូវឲ្យសិស្សរៀនតាមអនឡាញ។ អ្នកខ្លះក៏គិតថាការរៀនបែបនេះចំណេញពេលវេលាដូចជាការធ្វើដំណើរផ្សេងៗ រីឯអ្នកខ្លះទៀតរៀនខូចហើយខ្ចិល 🤣 ប្រាប់គ្រូថាដាច់អុីធើណិតស្តាប់អត់បានអីចឹងទៅ។ ចុះអ្នកស្តាប់វិញមានអនុស្សាវរីយ៍អីខ្លះ? ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple Podcasts: https://apple.co/43yZA8i 🤖 Google Podcasts: https://bit.ly/42xenPy 💻 Youtube: https://www.youtube.com/@nanghaipodcast 🗓 គម្រោងដោយ angkorsip 🎬...
Published 03/27/24
ធ្លាប់ចាប់បានខ្លួនឯង ហ្គូហ្គលចម្លើយស្ទើរតែគ្រប់យ៉ាង ហើយឆ្ងល់ថាតើខួរក្បាលម៉េចបានចាប់ផ្តើមខ្ជិលបន្តិចម្តងៗអត់? 🤔💭 សប្តាហ៍នេះ យើងលើកប្រធានបទជជែកពីការប្រើប្រាស់អុីនធើណិត និងការជជែកពីផលប្រយោជន៍ និងផលលំបាករបស់ អេអាយ (ChatGPT ហ្នឹងឯង) ប្រហែលជាប្រិយមិត្តមួយចំនួនកំពុងជួបប្រទះ។ អូ ព័ត៌មានក្លែងក្លាយលើបណ្តាយសង្គមក៏ជាបញ្ហាធំដែរ។ តើយើងពិតជាបានរៀនអ្វីមួយឲ្យប្រាកដ ឬគ្រាន់តែចង់ស្វែងរកអ្វីឲ្យលឿនៗតែមិនច្បាស់ពីប្រភពពត៌មាន? ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple Podcasts:...
Published 03/20/24
ធ្លាប់មានអារម្មណ៍ថាខ្លួនឯងវង្វេងក្នុងការគិត ដោយតែងតែប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃអត់? សប្តាហ៍នេះយើងនឹងស្វែងរកសំលេងរំខាន និងរឿងរ៉ាវចាក់ដោតចូលក្នុងបេះដូងដែលយើងតែដាក់សម្ពាធលើខ្លួនឯង។ យើងនឹងនិយាយឲ្យស្មោះអស់ពីចិត្ត ដើម្បីជួយផ្លាស់ប្តូរការគិតអ្នកទាំងគ្នាឲ្យទៅរកផ្នត់គំនិតវិជ្ជមាន ដោយភ្ចាប់ជាមួយនឹងរឿងរ៉ាវដែលជាបទពិសោធន៍ផ្ទាល់ ដើម្បីចែករំលែកទុកជាការដាស់តឿន 💖 ។ ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple Podcasts: https://apple.co/43yZA8i 🤖 Google Podcasts:...
Published 03/13/24
ប្លែកណាស់សប្តាហ៍នេះ 😱 ផតខះយើងសប្តាហ៍ពិសេសនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាជនជាតិបរទេស (ក៏ជាអ្នកផលិតកម្មវិធីផតខះយើងដែរ) មកពីចម្ងាយពាន់ៗគីឡូម៉ែត្រ 😄 ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ យើងនឹងលើកយកប្រធានបទ ការកុហក មកជជែកឲ្យដឹងពីមូលហេតុដែលមនុស្សភាគច្រើនជ្រើសរើសការកុហក ជាជៀងការនិយាយការពិត។ អ្នកណាខ្លះគិតថាការកុហកមិនមែនជារឿងដែលខុស? ហើយចូលចិត្តកុហករឿងអីច្រើនជាងគេ? 🤭 ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple Podcasts: https://apple.co/43yZA8i 🤖 Google Podcasts:...
Published 03/06/24
មនុស្សយើងពឹងផ្អែកលើធនធានធម្មជាតិរបស់ផែនដីសម្រាប់ជីវិតប្រចាំថ្ងៃ ដូច្នេះហើយបានជាវាពិតជាសំខាន់ណាស់ដែលយើងត្រូវថែរក្សាធម្មជាតិឱ្យបានល្អតាមដែលយើងអាចធ្វើបាន។ ដូចជាការទុកដាក់សំរាម និងសណ្តាប់ធ្នាប់ជាដើម។ នៅក្នុងសប្តាហ៍នេះ យើងនឹងស្វែងយល់ពីកត្តាផ្សេងៗគ្នាដែលប៉ះពាល់ដល់និរន្តរភាពនៃធនធានធម្មជាតិរបស់យើង របៀបទុកដាក់និងប្រើប្រាស់ផ្លាស់ស្ទីកតាមដែលអាចធ្វើបាន ហើយពិភាក្សាអំពីអ្វីដែលយើងអាចធ្វើដើម្បីកាត់បន្ថយ និងបន្តការយក់ចិត្តទុកដាក់លើវា។ ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple...
Published 02/28/24
បងអូនមានអារម្មណ៍យ៉ាងណាចំពោះបណ្តាញសង្គមក្នុងប្រទេសយើងសព្វថ្ងៃ? អេដមីនមានអារម្មណ៍អួលអាប់ រឿងមានមិនចេះចប់ មតិរិះគន់ ការឈ្លោះប្រកែកគ្នា តាហ៊ានគេងលឿនដឹងតែតាមអត់ទាន់ហើយ។ សប្តាហ៍នេះយើងនឹងមកនិយាយឲ្យដឹងពីអារម្មណ៍ក្នុងចិត្តទាក់ទងនឹងប្រធានបទ សេរីភាពក្នុងការបញ្ចេញមតិលើបណ្តាញសង្គម និងការប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។ ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple Podcasts: https://apple.co/43yZA8i 🤖 Google Podcasts: https://bit.ly/42xenPy 💻 Youtube:...
Published 02/21/24
🍻 ប្រធានបទក្តៅៗ ដែលក្នុងសប្តាហ៍នេះយើងលើកពីការញុំាគ្រឿងស្រវឹង ការជួបជុំដែលភាគច្រើនតែងតែមានវត្តមានគ្រឿងស្រវឹងដើម្បីជាការសប្បាយរីករាយ។ ការបើកបរដោយមិនមានទំនួលខុសត្រូវដែលបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ។ បងអូនយល់យ៉ាងណាសម្រាប់ប្រធានបទមួយនេះ? កុំភ្លេចខំមិនខាងក្រោមណា 💕 ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple Podcasts: https://apple.co/43yZA8i 🤖 Google Podcasts: https://bit.ly/42xenPy 💻 Youtube: https://www.youtube.com@nanghaipodcast 🗓 គម្រោងដោយ angkorsip 🎬 ផលិតដោយ...
Published 02/14/24
ក្នុងរដូវកាលថ្មី រដូវកាលទី២ យើងចាប់ផ្តើមពីប្រធានបទដែលសុីជម្រៅ ជ្រៅជាងមហាសមុទ្រប៉ាសុីហ្វិច 😲 ដែលយើងនឹងជជែកអំពីស្នេហាសម័យឌីជីថល មានទាំងដំបូន្មាន និងបទពិសោធន៍មិនសូវល្អ ដែលអ្នកទាំងគ្នាអាចស្តាប់ទុកជាការបង្វឹកសា្មរតី 🧠😉 ចូលស្ដាប់ ឬ ទស្សនាតាមរយះ៖ 🎧 Spotify: https://spoti.fi/3qCnt0j 🍎 Apple Podcasts: https://apple.co/43yZA8i 🤖 Google Podcasts: https://bit.ly/42xenPy 💻 Youtube: https://www.youtube.com@nanghaipodcast 🗓 គម្រោងដោយ angkorsip 🎬 ផលិតដោយ mainichidigital អរគុណ @funentertainment...
Published 02/07/24
Sovathday ដែលជាបុគ្គលិកធនាគារ និងជាម្តាយមួយរូប នឹងនាំអ្នកទាំងអស់គ្នាមករំលឹកពីឣនុសសាវរីយ៍មិត្តភក្តិដែលយើងបានបង្កើតនៅក្មេង និងនៅពេលយើងឆ្លងកាត់ផ្លូវជីវិត ក៏ដូចជាតួនាទីសំខាន់ដែលមិត្តភក្តិដើរតួនាទីសំខាន់ក្នុងដំណាក់កាលនីមួយៗ។ មកស្តាប់ពីបទពិសោធន៍ប្លែកៗផ្ទាល់ខ្លួនរបស់ Sovathday និងខ្លឹមសារពិតនៃចំណងទាំងនេះ។ Join us on this journey as Sovathday - a banker and a mom - delves into the multifaceted world of friendships. We explore how the types of friends we make can evolve as we traverse life's path,...
Published 01/26/24
នៅក្នុងសប្តាហ៍ពិសេសនេះ យើងស្វែងយល់ពីពិភពដ៏ស្មុគស្មាញនៃស្តង់ដារសម្រស់។ Rima បកស្រាយអំពីនិន្នាការដ៏ស្មុគស្មាញនៃនិន្នាការគ្រឿងសំអាងទាំងស្ត្រី និងបុរស ការកើនឡើងនៃការវះកាត់កែសម្ផស្ស និងភាពខុសគ្នានៃនិយមន័យសម្រស់នៅកម្ពុជា។ យើងជជែកអំពីឥទ្ធិពលនៃផលិតផលធ្វើឱ្យស្បែកស និងការកើនឡើងនៃភាពទាក់ទាញនៃការតុបតែងខ្លួនរបស់បុរស។ តើអ្នកឲ្យនិយមន័យភាពស្រស់ស្អាតយ៉ាងដូចម្តេច? In this riveting episode, we delve into the complex world of beauty standards, from the lens of a unique perspective. Rima unravels the intricate...
Published 01/26/24
ចូលរួមស្តាប់ប្រធានបទក្នុងសប្តាហ៍នេះដែលយើងនឹងនិយាយពីការសុំទានតាមដងផ្លូវ ជាមួយនឹង Thida។ ក្នុងនាមជានិស្សិតសាកលវិទ្យាល័យ និងជាបុគ្គលិកអង្គការ Thida និយាយអំពីឬសគល់ដែលអាចបង្កឲ្យមានបញ្ហាសង្គមមួយនេះ ផ្តើមពីការកេងប្រវ័ញ្ចនៃ 'អ្នកសុំទានក្លែងក្លាយ' ដល់ការប្រើប្រាស់ពលកម្មកុមារ។ តើយើងគួរ ឬមិនគួរឲ្យលុយអ្នកសុំទាន? តើមានដំណោះស្រាយជំនួសអ្វីខ្លះសម្រាប់បុគ្គលទាំងនេះ ដូចជាការលក់ទឹកនៅតាមដងផ្លូវ? As a university student and an active NGO staff, Thida sheds light on the grey areas of this widespread issue - from...
Published 09/20/23
នៅក្នុងសប្តាហ៍នេះ យើងនឹងជជែកអំពីឱកាសមិនស្មើគ្នារវាងអ្នករស់នៅទីក្រុង និងតាមខេត្ត។ Kimchou ប្រាប់ពីភាពផ្ទុយគ្នារវាងការទទួលបានការអប់រំ អាហារូបករណ៍ ភាសា ការងារ និងរបៀបរស់នៅក្នុងទីក្រុង និងតាមខេត្ត។ ដោយទាញចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ការជជែកនេះនឹងស្វែងយល់ពីបញ្ហាប្រឈមប្រចាំថ្ងៃដែលអ្នកនៅតាមខេត្តកំពុងជួបប្រទះ និងឱកាសដែលជារឿយរវាងអ្នកនៅទីក្រុង។ On today's episode, we're diving deep into the realm of unequal opportunities that exist between urban and provincial living. Kimchou unveils the stark contrasts...
Published 09/06/23
Voleak នឹងចែករំលែកបទពិសោធន៍របស់នាងតាមរយៈបញ្ហាប្រឈម និងអត្ថប្រយោជន៍នៃកម្មសិក្សាក្នុងការទទួលបានបទពិសោធន៍ការងារ ការកសាងបណ្តាញទំនាក់ទំនង និងការរកប្រាក់ចំណូល។ យើងក៏នឹងជជែកថាតើសិស្សគួរតែផ្តល់អាទិភាពដល់កម្មសិក្សា និងធ្វើការលើសពីការសិក្សាក្នុងថ្នាក់រៀន។ Voleak shares her experiences through the challenges and advantages of internships in gaining work experience, building connections, and earning money. We also discuss whether students should prioritize internships and work over studying. Join us for...
Published 08/30/23
នៅក្នុងសប្តាហ៍នេះ Ben នាំយើងចូលទៅក្នុងពិភពនៃការបង្កើតកេរ្តិ៍ឈ្មោះបុគ្គល។ យើងនឹងនិយាយអំពីរបៀបដែលយើងអាចកំណត់សកម្មភាពនៃការបង្កើតកេរ្តិ៍ឈ្មោះបុគ្គល និងឥទ្ធិពលនៃការធ្វើការដើម្បីតែប្រាក់ចំណេញ។ Ben ក៏នឹងចែករំលែកបទពិសោធន៍នៃការបង្កើតបណ្តាញទំនាក់ទំនង ទាំងបញ្ហាប្រឈម និងអត្ថប្រយោជន៍។ យើងក៏នឹងស្វែងយល់អំពីបរិយាកាសការងារ និងឥទ្ធិពលរបស់វាមកលើជីវិត ដោយផ្តើមពីសាលារៀន កន្លែងធ្វើការ និងការងារក្រៅម៉ោងរហូតដល់កម្មសិក្សា។ មកស្តាប់ពីដំបូន្មានល្អៗ និងយល់ពីឥទ្ធិពលនៃការបង្កើតកេរ្តិ៍ឈ្មោះបុគ្គលដើម្បីរៀបចំជីវិត...
Published 08/23/23
នៅក្នុងសប្តាហ៍នេះ យើងនឹងនិយាយអំពីបញ្ហាប្រឈមនៃការធ្វើការងារច្រើនក្នុងពេលតែមួយ និងរបៀបគ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាព។ Muykea នឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ និងផ្តល់ការណែនាំអំពីរបៀបរក្សាតុល្យភាពជីវិតការងារ ខណៈពេលដែលកំពុងធ្វើការជាច្រើនកន្លែង។ តោះមកស្តាប់ពីគន្លឹះសំខាន់ៗ! In this episode, we discuss the challenges of juggling multiple jobs and how to manage your time effectively. Muykea shares her experiences and offers tips on maintaining a work-life balance while working several...
Published 08/16/23
នៅក្នុងផតខះសប្តាហ៍នេះ យើងនឹងជជែកពីប្រធានបទតុល្យភាពជីវិតការងារ។ Sopenh ជាឪពុក និងសហគ្រិនម្នាក់ដែលបានឆ្លងកាត់ជីវិតគ្រួសារ និងអាជីពជាអ្នកជំនួយ។ យើងនឹងជជែកអំពីគន្លឹះរបស់គាត់សម្រាប់ការស្វែងរកតុល្យភាពជីវិតការងារ ក៏ដូចជាបញ្ហាទូទៅមួយចំនួនដែលគួរជៀសវាង។ ចូលរួមស្តាប់ប្រធានបទដ៏សំខាន់នេះ ហើយរៀនពីរបៀបចាត់ចែងជីវិតប្រចាំថ្ងៃដើម្បីទទួលបាននូវតុល្យភាពជីវិតការងារ។ In this podcast episode, we will discuss the topic of work-life balance. Sopenh is a dad and entrepreneur who successfully balanced his family life...
Published 08/09/23
នៅក្នុងផតខះសប្តាហ៍នេះ យើងនឹងពិភាក្សាអំពីប្រធានបទដ៏ក្តៅកកុកនៃវប្បធម៌ជាន់ពន្លិច។ Sreyneang នឹងចែករំលែកការយល់ឃើញរបស់គាត់អំពីផលប៉ះពាល់នៃវប្បធម៌ជាន់ពន្លិចមួយនេះមកលើសង្គម និងរបៀបដែលវាអាចប៉ះពាល់ដល់បុគ្គល។ ស្វែងយល់ពីហេតុផលនៅពីក្រោយពាក្យតែៗ ស្ករៗ និងការជជែកថាតើវាជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការធ្វើឱ្យមនុស្សទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេដែរឬទេ? In this episode, we delve into the controversial topic of cancel culture. Sreyneang shares her insights on the impact of cancel culture on society and...
Published 08/02/23
មកស្តាប់ការសន្ទនាជាមួយ Poka អំពីគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗក្នុងការដោះស្រាយបញ្ហាដែលគេតែងហៅថា “នយោបាយក្នុងការិយាល័យ”។ ចាប់ផ្តើមពីការប្រាស្រ័យទាក់ទងយ៉ាងស្អិតរមួត រហូតដល់មានជម្លោះ និងការគ្រប់គ្រងស្ថានការណ៍ សប្តាហ៍នេះគឺពិសេសសម្រាប់អ្នកដែលកំពុងប្រលូកក្នុងវិស័យការងារថ្មីថ្មោង។ Join us as we talk to Poka about insider tips and strategies for mastering office politics. From building strong relationships to managing conflict, this episode is a must-listen for anyone looking to thrive in a...
Published 07/26/23
ការអប់រំផ្លូវភេទបង្រៀនឱ្យយើងស្គាល់ពីការរំលោភបំពាន។ វាបង្កើតការគោរពចំពោះរូបកាយរបស់ពួកគេ និងអ្នកដទៃ ព្រមទាំងនិយាយអំពីព្រំដែន និងសុខុមាលភាពផ្លូវចិត្ត ✨ចូលទៅស្តាប់និងទស្សនា ភាគទី១៦ របស់យើងនៃ ហ្នឹងហើយ ផតខះ ដែលមានប្រធានបទ "ផ្កា និង ឃ្មុំ - Flowers and Bees"។ 🎧ស្ដាប់បានតាម៖ Spotify: https://spoti.fi/3qCnt0j Apple Podcasts: https://apple.co/43yZA8i Google Podcasts: https://bit.ly/42xenPy កុំភ្លេច subscribe និងតាមដានភាគបន្ត!😍 🗓 គម្រោងដោយ ASIP 🎬 ផលិតដោយ...
Published 07/12/23
ចុម! គតិបណ្ឌិតទាំងបួនដែលមនុស្សគ្រប់គ្នាគួរតែមាន តើមានអីគេខ្លះណ៎? 🤔 អ្នកទាំងអស់គ្នាអាចឆ្លើយតបនិងសំនួរនេះបានដោយចូលទៅស្តាប់និងទស្សនា ភាគទី១៥ របស់យើងនៃ ហ្នឹងហើយ ផតខះ ដែលមានប្រធានបទ "គតិបណ្ឌិតទាំង៤ - The Four Agreements"។ 🎧ស្ដាប់បានតាម៖ Spotify: https://open.spotify.com/show/0Fr6fVDM28VDjCYZVOJJCZ Apple Podcasts: https://podcasts.apple.com/us/podcast/ហ្នឹងហើយ-ផតខះ/id1675739169 Google Podcasts: https://podcasts.google.com/feed/aHR0cHM6Ly9hbmNob3IuZm0vcy9kYjcyMjRiMC9wb2RjYXN0L3Jzcw កុំភ្លេច...
Published 07/05/23
ហេតុអ្វី គ្រាន់តែស្រលាញ់ខ្លួនឯងទៅជាខុសទៅវិញ ក្រែងគ្រប់គ្នាតែងតែប្រាប់ថា ត្រូវចេះស្រលាញ់ខ្លួនអី ?🤔 អ្នកទាំងអស់គ្នាអាចឆ្លើយតបនិងសំនួរនេះបានដោយចូលទៅស្តាប់និងទស្សនា ភាគទី១៤ របស់យើងនៃ ហ្នឹងហើយ ផតខះ ដែលមានប្រធានបទ "ស្រលាញ់ខ្លួនឯងជាកំហុស - The Dark Side Of Self Love "។ 🎧ស្ដាប់បានតាម៖ Spotify: https://open.spotify.com/show/0Fr6fVDM28VDjCYZVOJJCZ Apple Podcasts: https://podcasts.apple.com/us/podcast/ហ្នឹងហើយ-ផតខះ/id1675739169 Google Podcasts:...
Published 06/28/23
តើអ្នកដែលកាន់សាសនាព្រះយេស៊ូគ្រីស្ទ គួរអោយខ្លាចដូចគេនិយាយមែនអត់? 🤔 អ្នកទាំងអស់គ្នាអាចឆ្លើយតបនិងសំនួរនេះបានដោយចូលទៅស្តាប់និងទស្សនា ភាគទី១៣ របស់យើងនៃ ហ្នឹងហើយ ផតខះ ដែលមានប្រធានបទ "ការធ្វើជាគ្រីស្ទាននៅកម្ពុជា - Being a Christian in Cambodia"។ 🎧ស្ដាប់បានតាម៖ Spotify: https://open.spotify.com/show/0Fr6fVDM28VDjCYZVOJJCZ Apple Podcasts: https://podcasts.apple.com/us/podcast/ហ្នឹងហើយ-ផតខះ/id1675739169 Google Podcasts:...
Published 06/21/23
🤔 តើអ្នកទាំងអស់គ្នារាល់ថ្ងៃទៅរៀនមុខវិជ្ជាដែលខ្លួនយើងស្រលាញ់ ឬរើសរៀនតាមគេ? អ្នកទាំងអស់គ្នាអាចឆ្លើយតបនិងសំនួរនេះបានដោយចូលទៅស្តាប់និងទស្សនា ភាគទី១២ របស់យើងនៃ ហ្នឹងហើយ ផតខះ ក្រោមប្រធានបទ "តាមចិត្តខ្លួនឯង ឬ តាមចិត្តគ្រួសារ? - Should We Study What We Love?"។ 🎧ស្ដាប់បានតាម៖ Spotify: https://open.spotify.com/show/0Fr6fVDM28VDjCYZVOJJCZ Apple Podcasts: https://podcasts.apple.com/us/podcast/ហ្នឹងហើយ-ផតខះ/id1675739169 Google Podcasts:...
Published 06/14/23
មកស្តាប់ពីពិភពដ៏ព្រៃផ្សៃ ដែលអាចនិយាយបានថាការបញ្ចប់គម្រោងជាមួយអតិថិជន គឺវាពិបាកជាងការបែកបាក់ស្នេហាទៅទៀត។ 💔 មករៀនពីដំណើរសងព្រេងនៃការគ្រប់គ្រងគម្រោងអតិថិជន ជាមួយពេលវេលា និងឧបសគ្គផ្សេងៗ ក្រោមប្រធានបទ “របៀបទទួលអតិថិជនគុណភាព - Ways To Deal With Clients Effectively” ។ 🗓 គម្រោងដោយ ASIP 🎬 ផលិតដោយ MAINICHI
Published 06/07/23