Description
កូនកើតមិនគ្រប់ខែអាចប្រឈមនឹងគ្រោះហានិភ័យសុខភាពច្រើនយ៉ាង។ គេចាត់ទុកទារកម្នាក់កើតមិនគ្រប់ខែ នៅពេលណាទារកនៅក្នុងផ្ទៃម្តាយក្រោម៣៧សប្តាហ៍។ កើតមិនគ្រប់ខែ ជាមូលហេតុចំបងមួយនៃមរណភាពកុមារនិងការស្លាប់ដោយអត់ហេតុរបស់ទារក។ កាន់តែឆាប់កើត កាន់តែពិបាកថែ ប្រព័ន្ធដង្ហើម-បេះដូង ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធប្រសាទខ្សោយ ...។
ក្នុងចំណោមផលវិបាកសុខភាពជាច្រើន ទារកកើតមិនគ្រប់ខែអាចជួបបញ្ហាសរសៃបាតភ្នែក ដែលអាចធ្វើទារកងងឹតភ្នែកអស់មួយជីវិតផង ប្រសិនបើពុំបានទទួលការពារព្យាបាលទាន់ពេលវេលា។ តើជំងឺសរសៃបាតភ្នែកជាអ្វី និងសម្គាល់បានយ៉ាងដូចម្តេច ?
បទសម្ភាសន៍ជាមួយវេជ្ជបណ្ឌិត ខូវ ផារ៉ា គ្រូពេទ្យឯកទេសភ្នែកនៅមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប។