Episodes
ដួលជាគ្រោះថ្នាក់ដែលកើតឡើងជាញឹកញយចំពោះមនុស្សចាស់ ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ។ ការដួលជាដើមហេតុដ៏ចំបងមួយនៃផលវិបាកសុខភាពដ៏ធ្ងន់ធ្ងរ និងជាមូលហេតុទីពីរនៃមរណភាពដោយចៃដន្យរបស់មនុស្សចាស់។ វ័យកាន់តែច្រើន ហានិភ័យជួបគ្រោះ ដួល កាន់ខ្ពស់។ នៅលើពិភពលោក ក្នុងមួយឆ្នាំៗមាន មនុស្សចាស់ ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ ប្រមាណ៣៧,៣លាននាក់ ជួបគ្រោះថ្នាក់ដួល កំរិតធ្ងន់ធ្ងរល្មមដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងទាមទារការព្យាបាលជាចាំបាច់។
Published 12/04/19
កាលពីថ្ងៃចន្ទទី ១៨ វិច្ឆិកា វិទ្យុបារាំងបានផ្តោតការផ្សាយទៅលើបញ្ហាសំរាម តាមរយៈការរៀបចំកម្មវិធីតស៊ូមតិ និងកម្មវិធីជាច្រើនទៀត។ នៅថ្ងៃនេះ មិនមែនជាការផ្តល់ចម្លើយ និងដំណោះស្រាយបញ្ហាសុខភាពបង្កឡើងដោយសំរាម កម្មវិធីសុខភាពរបស់យើង ចង់បង្ហាញថាតើអ្វីខ្លះជាផលប៉ះពាល់នៃការចោលសំរាម តាមទីសាធារណៈ តាមផ្លូវ នៅក្បែរប្រភពឬប្រលាយទឹក ចំពោះសុខភាពមនុស្ស។ តើសំរាមជាប្រភពបង្កជំងឺ ជាភ្នាក់ងារចម្លងមេរោគ យ៉ាងដូចម្តេច...
Published 12/04/19
រដូវបុណ្យទានមកដល់ ការជួបជុំទទួលទានអាហារ ស្រាមួយកែវ ប៊ីយ៉ែរមួយកំប៉ុង ជល់គ្នាបង្កើតបរិយាកាសរីករាយ មិនជាថ្វីទេ សម្រាប់មនុស្សពេញវ័យ ! ចុះចំពោះស្ត្រីកំពុងមានផ្ទៃពោះវិញ ជាតិសុរាបន្តិចនេះអាចជ្រាបដល់ទារកក្នុងផ្ទៃដែរឬទេ ? តើឥទ្ធិពលនៃសុរា អាចបង្កគ្រោះថ្នាក់យ៉ាងណា ?
Published 11/25/19
នៅថ្ងៃទី១៤ វិច្ឆិកា ២០១៩ ជាទិវាពិភពលោកប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ ចំនួនអ្នកកើតទឹកនោមផ្អែម កើនឡើងជាលំដាប់។ ៩០%ជាជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលលេចឡើងលើមនុស្សពេញវ័យ គ្មានរបបអាហារត្រឹមត្រូវ គ្មានបញ្ចេញសកម្មភាពហាត់ប្រាណធ្វើកីឡា។ កង្វះសកម្មភាពហាត់ប្រាណធ្វើកីឡា អាចបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែម។ ចុះបើមានជំងឺទឹកនោមផ្អែម តើសកម្មភាពកីឡាប្រភេទណាអាចជួយកាត់បន្ថយជំងឺ ?
Published 11/14/19
គេងថ្ងៃ ម្តងទៅពីរដង ក្នុងមួយសប្តាហ៍ ឬគេងក្នុងរយៈពេលខ្លី ផ្តល់ផលដ៏ប្រពៃដល់សុខភាពបេះដូង។ ប៉ុន្តែបើសម្រាកថ្ងៃ ញយ និងយូរ វាអាចជាសញ្ញាដាស់អាសន្នថាមានគ្រោះកើតជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ ទៅវិញ។ តើអ្នកវិទ្យាសាស្ត្រពន្យល់ អំពីគុណប្រយោជន៍និងគុណវិបត្តិនៃរយៈពេលគេងថ្ងៃនេះយ៉ាងដូចម្តេច ?
Published 10/28/19
មានដុំក្នុងសុដន់ សុដន់រោលឡើងពណ៌ក្រហម ... រោគសញ្ញានៃជំងឺមហារីកសុដន់ ពុំសូវបង្ហាញឱ្យច្បាស់លាស់ទេ ជួនកាលទៀត វាគ្មានផ្តល់រោគសញ្ញាអ្វីសោះតែម្តង។ វាកាន់តែមិនគួរឱ្យចាប់អារម្មណ៍ និងមើលមិនឃើញអ្វីសោះ ថែមទៀត នៅពេលមហារីកកើតលើរូបស្ត្រីនៅវ័យក្មេង ព្រោះគេគិតថាជាវ័យដែលគ្មានរងហានិភ័យ។ ប៉ុន្តែជាការគិតខុស ជំងឺមហារីកសុដន់ អាចកើតមានលើស្ត្រីគ្រប់វ័យ និងក្មេងខ្លាំងក្រោមអាយុ៤០ឆ្នាំផងក៏មាន។...
Published 10/26/19
មានពងបែកក្នុងមាត់លើដៃជើង ក្នុងពេលជាជំងឺឆ្លងមួយបង្កឡើងដោយវីរ៉ុស។ ជាទូទៅជំងឺពងបែកមាត់ដៃជើង ជាជំងឺស្រាលទេ ប៉ុន្តែមានខ្លះជាទម្រង់ធ្ងន់ធ្ងរខ្លាំង ដែលទាមទារឱ្យមានការតាមដានយ៉ាងត្រឹមត្រូវ។ ពងបែកមាត់ដៃជើង ខុសពីជំងឺពងបែកក្នុងមាត់ ដែលតែងកើតឡើងនៅពេលមានអាការៈក្តៅខ្លួនខ្លាំង បានផ្ទុះឡើងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍ ម្តងនៅឆ្នាំ ១៩៩៧ និងម្តងទៀត នៅឆ្នាំ២០១២។ ការរាតត្បាតបានបង្កឱ្យមានការបាត់ជីវិតកុមារជាច្រើននាក់។...
Published 10/16/19
បារ៉ាក់ អូបាម៉ា សរសេរដៃឆ្វេង តារាល្បីៗដូចជាអង់ហ្សេលីណា ចូលី មេស៊ី ... ភាគច្រើនសុទ្ធតែប្រើដៃឆ្វេង។ គេថាអ្នកប្រើដៃឆ្វេង ឆ្គង តែឆ្លាត ពូកែ ខ្លាំង ជាងអ្នកប្រើដៃស្តាំ។ តើជាការពិតមែនឬ ? ចុះកូនលោកអ្នក ? តើកូនអ្នកប្រើដៃស្តាំឬដៃឆ្វេង ? ហេតុអ្វីបានជាមានមនុស្សខ្លះប្រើដៃស្តាំ អ្នកខ្លះប្រើដៃឆ្វេង ? មានគំនិត និងការចំណាំផ្សេងៗប្លែកៗគ្នាច្រើន ទាក់ទងនឹងការប្រើដៃស្តាំ ឬដៃឆ្វេងនេះ។ អ្នកវិទ្យាសាស្ត្រ-វេជ្ជសាស្ត្រ...
Published 10/09/19
នៅថ្ងៃទី ២១ កញ្ញា ជាទិវាពិភពលោកប្រឆាំងនឹងជំងឺវង្វេងវង្វាន់ ឬអាល់ហ្សៃម៉ែរ Alzheimerជាភាសាបារាំង។ ជំងឺវង្វេងវង្វាន់ ជាការបាត់បង់សមត្ថភាពចងចាំ និងការចេះដឹងទាំងឡាយដែលមានកន្លងមក។ ជំងឺនេះជាពិការភាពដ៏ធ្ងន់ធ្ងរសម្រាប់អ្នកជំងឺផ្ទាល់ និងក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារនិងសង្គមទាំងមូល។ ដោយសារភាពជឿនលឿននៃវេជ្ជសាស្ត្រ គេចាប់ផ្តើមយល់ និងដឹងច្រើនអំពីវិធីជួយការពារខួរក្បាល កុំឱ្យឆាប់មានគ្រោះកើតជំងឺវង្វេងវង្វាន់...
Published 09/23/19
ដំឡូងស្ងោ ដំឡូងឆឹង ដំឡូងចំហុយ ដំឡូងជ្វា ដំឡូងឈើ ដំឡូងដៃខ្លា ... ដំឡូងលែងសូវឃើញមានលក់ និងបរិភោគនៅក្នុងប្រទេសកម្ពុជា តែដំឡូងកំពុងក្លាយជាអាហារដ៏ពេញនិយមនៅអឺរ៉ុប នាពេលបច្ចុប្បន្ននេះ។ ផ្ទុកពេញទៅដោយគុណប្រយោជន៍ផ្នែកអាហារូបត្ថម្ភ ជាប្រភពផ្តល់ថាមពល វីតាមីន ជាតិសរសៃ ដំឡូងមានឈ្មោះក្នុងបញ្ជីម្ហូបកាន់តែច្រើនឡើង។ អ្នកជំនាញផ្នែកចំណីអាហារបារាំងបានថែមទាំងណែនាំអ្នកចង់ធ្វើរបបអាហារឱ្យជ្រើសរើសទទួលទានដំឡូងមួយមុខទៀតផង។
Published 09/19/19
មិនថាអ្នកចូលចិត្តទទួលសាច់ ទទួលទានបន្លែផ្លែឈើ ឬអ្នកចូលចិត្តញ៉ាំអាហារធម្មជាតិ អាហារសរីរាង្គទេ ... មនុស្សម្នាក់ៗលេបជាតិប្លាស្ទិក ក្នុងទម្រង់ជាលម្អង ជាធាតុល្អិតតូចឆ្មារ មីក្រូប្លាស្ទិក ជាអាហារ ប្រមាណជិត៥ក្រាម ជាមធ្យម ក្នុងមួយសប្តាហ៍។ ៥ក្រាម គឺស្មើនឹងទម្ងន់ក្រេឌីកាតមួយ។ នេះបើតាមរបាយការណ៍របស់សាកលវិទ្យាNewcastle អូស្ត្រាលី តាមសំណើរបស់អង្គការWWF។ តើលម្អងប្លាស្ទិកចូលក្នុងខ្លួនតាមណា ? តើអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណា...
Published 08/23/19
មានជំងឺឆ្កួតជ្រូក មិនមែនមានន័យថាមនុស្ស មានរោគ ឆ្កួត ដូចឈ្មោះហៅទេ។ ជាងនេះទៅទៀត ជំងឺឆ្កួតជ្រូក អាចព្យាបាលបាន និងព្យាបាលជាដាច់ស្រលះទៀតផង។ តើត្រូវទៅព្យាបាលនៅទីណា? ការព្យាបាលមានប្រសិទ្ធភាពកំរិតណា ? តើត្រូវ ជួយអ្នកជំងឺឆ្កួតជ្រូកយ៉ាងដូចម្តេច ?
Published 08/23/19
ស្ងៀមៗស្រាប់តែប្រកាច់តូង ដូចខ្មោចចូល ! មើលឃើញអ្វីមួយខុសពីអ្នកដទៃ -ឮសំឡេងប្លែកពីគេ និយាយរវើរវាយ បាត់ស្មារតី ... អាការៈរោគដែលស្តែងឡើងភ្លាមភ្លែត ជួនញឹកញាប់មួយថ្ងៃ ជួនមួយខែម្តង ឬមួយឆ្នាំម្តង... បែបនេះ អាចជាទម្រង់មួយនៃជំងឺឆ្កួតជ្រូក។ ប៉ុន្តែឆ្កួតជ្រូក មិនមែនជាជំងឺ ឆ្កួត ទេ។ តើឆ្កួតជ្រូកជាជំងឺអ្វី ?
Published 08/22/19
គ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល ជាអាការៈជំងឺមួយទាមទារការសង្គ្រោះជាបន្ទាន់ ទើបមានសំណាងអាចបញ្ចៀសផលវិបាកធ្ងន់ធ្ងរផ្សេងៗបាន។ ដើម្បីអាចសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា អ្នកនៅជុំវិញខ្លួនអ្នកជំងឺ ត្រូវចេះសម្គាល់នៅរោគសញ្ញាគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល។ ជាអាការៈសញ្ញាដ៏សាមញ្ញដែលជនគ្រប់រូប មិនថាក្មេងចាស់ប្រុសស្រី អាចសម្គាល់ឃើញ ក្នុងរយៈពេលតែពីរបីនាទី។ តើអាការៈសញ្ញាទាំងនោះមានអ្វីខ្លះ ?...
Published 08/16/19
ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងធ្វើការរាតត្បាត នៅទូទាំងពិភពលោក ចេញអាហ្វ្រិក ដល់អឺរ៉ុប និងមកដល់អាស៊ី។ បន្ទាប់ពីចិន ប៉េស្តជ្រូកអាហ្វ្រិក បានមកដល់វៀតណាម កម្ពុជា។ ការរាតត្បាតកាន់តែលឿន ក្តីព្រួយបារម្ភយ៉ាងខ្លាំង។ បើតាមភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីកសិកម្មនិងចំណីអាហារ FAO ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងជះឥទ្ធិពលអាក្រក់លើទីផ្សារកសិកម្ម និងសន្តិសុខចំណីអាហាររបស់ប្រជាពលរដ្ឋអាស៊ីយ៉ាងខ្លាំង។...
Published 07/22/19
គ្រុនឈាម ដែលជាជំងឺបង្កឡើងដោយវីរ៉ុស ចម្លងតាមរយៈមូសខ្លាខាំ បានផ្ទុះឡើងយ៉ាងខ្លាំង នៅស្ទើរទូទាំងពិភពលោក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំនួនមនុស្សកើតអ្នកជំងឺគ្រុនឈាម មានច្រើនជាងតួលេខផ្លូវការឆ្ងាយណាស់ ព្រោះមានករណីគ្រុនឈាមជាច្រើនត្រូវបានគេមើលរំលង។ ការប៉ាន់ស្មានចុងក្រោយបានបង្ហាញថាមានករណីគ្រុនឈាមប្រមាណ៣៩០លាននាក់ក្នុងមួយឆ្នាំៗ នៅលើពិភពលោក។ តើគ្រុនឈាមជាជំងឺអ្វី ? និងត្រូវធ្វើដូចម្តេចដើម្បីការពារកុំឱ្យកើតជំងឺនេះ ?
Published 07/17/19
សម្បូរទៅដោយជាតិសរសៃ និងវីតាមីន ព្រមទាំងជាតិស្ករធម្មជាតិ ផ្លែឈើគឺជាអាហារដ៏មានអត្ថប្រយោជន៍សម្រាប់សុខភាព និងផ្នែកអាហារូបត្ថម្ភ។ ប៉ុន្តែយើងអាចទាញយកគុណប្រយោជន៍ពីផ្លែឈើបានយ៉ាងពេញលេញ ដរាបណាយើងចេះទទួលទានវាដោយត្រឹមត្រូវ ! តើគួរទទួលទានផ្លែទាំងមូល ឬគាប កិន យកតែទឹក ? តើការទទួលទានបែបណាប្រសើរជាង ?
Published 07/05/19
បត់ជើងតូចញយ បត់ជើងតូចហើយតែមានអារម្មណ៍ថាមិនអស់ បត់ជើងតូចមានការឈឺចាប់ … ហេតុអ្វីបានជាដូច្នេះ ? នេះជាអាកាៈជំងឺមួយចំនួនដែលយើងមានទម្លាប់ហៅថា នោមទាស់។ អាការៈបែបនេះ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅថ្ងៃមុខដែរឬទេ ? តើគេអាចព្យាបាលវាឱ្យបានជាដាច់ស្រលះបានទេ ? តើនោមទាស់ជាជំងឺអ្វីឱ្យប្រាកដ ?
Published 06/29/19
ជំងឺតំរងនោម ជាសរីរាង្គដ៏សំខាន់មួយ ដែលមានតួនាទីចាំបាច់ជាច្រើន មានជាអាទិ៍ការចម្រោះជាតិពុល តាមរយៈការបត់ជើងតូច។ ប៉ុន្តែ អ្នកខ្លះបត់ជើងតូចញយខ្លាំង ខ្លះក៏មិនសូវ។ តើការបត់ជើងតូចញឹកញាប់ពេក បត់ជើងតូចមានការឈឺចាប់ ជាសញ្ញាដាស់ប្រាប់ថាតំរងនោមកំពុងប្រឈមនឹងបញ្ហា ឬ ?
Published 06/19/19
នៅក្នុងបរិបទនៃការសន្សំសំចៃថាមពល និងភាពជឿនលឿនខ្លាំង អំពូលភ្លើងបែបបូរាណ មានខ្សែរ៉េស៊ីស្តង់ អំពូលអាឡូហ្សែន បានរលប់បាត់ពីទីផ្សារទំនើបជាបណ្តើរៗ និងលែងមានដាក់លក់សោះលើទីផ្សារអឺរ៉ុប ព្រមទាំងបណ្តាប្រទេសអ្នកមាន។ ជាជំនួសមកវិញ គេឃើញតែអំពូលភ្លើង ជំនាន់ក្រោយ ទំនើប ផ្តល់ពន្លឺខ្លាំង ហើយស៊ីភ្លើងតិច រីកសុះសាយយ៉ាងពេញនិយម ដែលមានឈ្មោះថា Light-emitting diode ឬហៅខ្លីថា LED។ ប៉ុន្តែអំពូលភ្លើងជំនាន់ថ្មីនេះ...
Published 06/07/19
តើស្ត្រីពរពោះអាចឆ្លងទន្លេ ដោយពុំមានការឈឺចាប់បានទេ ? ពិតបាន ! ដោយសារភាពជឿនលឿន វេជ្ជសាស្ត្រអាចជួយបង្កើតកូន ដោយអ្នកជាម្តាយពុំរងការឈឺចាប់ខ្លាំងឡើយ។ វិធីសាស្ត្រនេះ ជួយស្ត្រីបានច្រើន ប៉ុន្តែស្ត្រីខ្លះទៀតនៅមិនទាន់ទុកចិត្តលើជំនួយវេជ្ជសាស្ត្រនេះ ដោយខ្លាចមានហានិភ័យស្ពឹកឬពិការអវៈយវៈក្រោម ។ល។ និង។ល។ តើវិធីសាស្ត្រសម្រាលកូនដោយគ្មានការឈឺចាប់ជាអ្វី ? មានគុណសម្បត្តិនិងគុណវិបត្តិយ៉ាងណា ? តើគួរខ្លាចផលវិបាកបន្ទាប់បន្សំដែរឬទេ ?
Published 05/31/19
ឈឺចង្កេះចាក់ចុះទៅភ្លៅ ទៅដល់ជើងឬម្រាមជើង ការឈឺបែបនេះអាចជាអាការៈ ស្យ៉ាទិក ដែលជាទូទៅ ច្រើនបង្កឡើងដោយហេតុតែសរសៃស្យ៉ាទិក ត្រូវគាប។ តើស្យាទិកជាអ្វី ? មានរោគសញ្ញា និងការព្យាបាលយ៉ាងណា ? តើត្រូវធ្វើដូចម្តេចទើបអាចកាត់បន្ថយការឈឺចាប់ និងការពារមិនឱ្យជួបករណីស្យាទិកនេះបាន ?
Published 05/22/19
ឈឺខ្នងឬឈឺចង្កេះ ? ពេលខ្លះអ្នកជំងឺផ្ទាល់ខ្លួន មិនអាចបែងចែងឱ្យបានច្បាស់ថាខ្លួនឈឺត្រង់ណាឱ្យប្រាកដផងទេ។ ប៉ុន្តែអ្វីដែលអាចអះអាងដោយគ្មានភាពសង្ស័យគឺឆ្អឹងខ្នងរបស់អ្នកកំពុងរងគ្រោះទ្រុឌទ្រោមហើយ។ តើឆ្អឹងខ្នងមានប្រយោជន៍យ៉ាងណាស ? ឆ្អឹងខ្នងអាចរងគ្រោះកើតជំងឺអ្វីខ្លះ ? តើត្រូវធ្វើដូចម្តេចទើបអាចរក្សាឆ្អឹងខ្នងឱ្យបានរឹងមាំ ?
Published 05/16/19