Description
កាលពីថ្ងៃចន្ទទី ១៨ វិច្ឆិកា វិទ្យុបារាំងបានផ្តោតការផ្សាយទៅលើបញ្ហាសំរាម តាមរយៈការរៀបចំកម្មវិធីតស៊ូមតិ និងកម្មវិធីជាច្រើនទៀត។ នៅថ្ងៃនេះ មិនមែនជាការផ្តល់ចម្លើយ និងដំណោះស្រាយបញ្ហាសុខភាពបង្កឡើងដោយសំរាម កម្មវិធីសុខភាពរបស់យើង ចង់បង្ហាញថាតើអ្វីខ្លះជាផលប៉ះពាល់នៃការចោលសំរាម តាមទីសាធារណៈ តាមផ្លូវ នៅក្បែរប្រភពឬប្រលាយទឹក ចំពោះសុខភាពមនុស្ស។ តើសំរាមជាប្រភពបង្កជំងឺ ជាភ្នាក់ងារចម្លងមេរោគ យ៉ាងដូចម្តេច យើងនឹងសាកល្បងស្វែងយល់ជាមួយគ្នា អមដោយការពន្យល់បកស្រាយរបស់លោកវេជ្ជបណ្ឌិត ឯកទេសជំងឺសួត និងជំងឺអាឡែកហ្ស៊ី នៅទីក្រុងនីស និងជាអ្នកសម្របសម្រួលសហគមន៍សួតសាស្ត្រនៃក្រុមអ្នកនិយាយភាសាបារាំង។