Episodes
អង្គការសុខភាពពិភពលោកសង្ឃឹមថានឹងអាចផ្តល់ថ្នាំបង្ការជំងឺគ្រុនចាញ់ ដល់កុមារបាន ១២ម៉ឺននាក់ ពីពេលនេះដល់ឆ្នាំ២០២០ ពោលគឺស្មើនឹងចំនួនពាក់កណ្តាលនៃចំនួនមរណភាពកុមារអាហ្វ្រិកអាយុក្រោម៥ឆ្នាំ ព្រោះជំងឺគ្រុនចាញ់។ យុទ្ធនាការចាក់ថ្នាំបង្ការ ទ្រង់ទ្រាយធំ ដោយប្រើថ្នាំវ៉ាក់សាំងប្រឆាំងជំងឺគ្រុនចាញ់ដំបូង បានចាប់ផ្តើមនៅប្រទេសម៉ាឡាវី កាលពីថ្ងៃអង្គារទី២៣មេសា និងនៅប្រទេសហ្កាណា និងកេនយ៉ា នៅសប្តាហ៍នេះ។...
Published 05/07/19
អាជ្ញាធរបានប្រកាសឱ្យដឹងថានៅខែមេសា និងឧសភានេះ កម្ពុជានឹងរងអាកាសធាតុក្តៅខ្លាំង និងបានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នា ថែរក្សាសុខភាព។ អាកាសធាតុឡើងក្តៅខ្លាំងពេក ផលវិបាកចំពោះសុខភាពក៏អាចមានច្រើន ទៅតាមវ័យនិងសកម្មភាពរបស់មនុស្ស និងអាចធ្វើមានគ្រោះដល់បាត់បង់ជីវិតផង។ ប៉ុន្តែមនុស្សខ្លះងាយរងគ្រោះខ្លាំង អ្នកខ្លះក៏ធុនខ្លាំង។ តើអាកាសធាតុក្តៅខ្លាំង ជះផលវិបាកយ៉ាងណាខ្លះចំពោះសុខភាព ?
Published 05/01/19
ហែលទឹក ជិះកង់ ដើរ ដើរលឿន រាំ រត់ ឬធ្វើហាត់តៃឈី យូហ្កា ។ល។ និង។ល។ កីឡាទាំងនេះ ជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃ ! វិទ្យាស្ថានជាតិសុខភាពនិងស្រាវជ្រាវវេជ្ជសាស្ត្របារាំង ទើបបានចេញអនុសាសន៍ កាលពីថ្ងៃទី ១៤កុម្ភៈ ២០១៩ បញ្ជាក់ថា ការធ្វើកីឡាពិតជាមានគុណប្រយោជន៍ជាថ្នាំ សម្រាប់ការពារ និងព្យាបាលជំងឺរ៉ាំរ៉ៃចំនួន១១ប្រភេទ មានជាអាទិ៍ ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ធ្លាក់ទឹកចិត្ត និងមហារីក។ តើកីឡាជាថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃអ្វីខ្លះ ?...
Published 04/24/19
ថ្លើម ក្រលៀន បេះដូង អណ្តាត ត្រចៀក ក្រពះ ពោះវៀនពោះតាន់ គ្រឿងក្នុងគ្មានឈ្មោះជាអាហារល្អទេ និងក៏មានអ្នកមិនចូលចិត្តបរិភោគក៏ច្រើនដែរ។ ប៉ុន្តែ គ្រឿងក្នុងមិនអាក្រក់ដូចការគិតនោះឡើយ។ តើគ្រឿងក្នុងអាចល្អចំពោះសុខភាពយ៉ាងណា? តើត្រូវទទួលទានក្នុងកំរិតដែលមិនបង្កគ្រោះថ្នាក់ដល់សុខភាព ?
Published 04/17/19
Smecta ជាថ្នាំប្រឆាំងអាការៈរាករូស ឈឺពោះ ទើបត្រូវបានអាជ្ញាធរសុខាភិបាលបារាំង ចេញសេចក្តីណែនាំ កាលពីដើមខែមីនា មិនឱ្យក្មេងក្រោមអាយុពីរឆ្នាំ ទទួលទានទេ។ ហេតុអ្វីបានជាអាជ្ញាធរបារាំងសម្រេចបែបនេះ ? តើថ្នាំស្មិចតា អាចបង្កគ្រោះថ្នាក់យ៉ាងណាដល់ទារក ? តើមនុស្សធំពិតជាអាចបន្តប្រើថ្នាំនេះបានប្រកបដោយសុវត្ថិភាព យ៉ាងពិតប្រាកដ និងក្នុងកំរិតណា ?
Published 04/08/19
ថ្ងៃទី ២១ មីនា ជាទិវាពិភពលោកនៃជំងឺទ្រីស្ហូមី ២១ ឬ World Down Syndrome Day។ តាំងពីជាង២០ឆ្នាំមក អង្គការសុខភាពពិភពលោកបាន ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីពញ្ញាក់ស្មារតីសាធារណជនឱ្យបានស្គាល់ជំងឺដ៏កម្រមួយនេះ។ តើ ទ្រីស្ហូមី ជាជំងឺអ្វី ? លេខសម្គាល់ ២១ -១៦-១៨ មានន័យយ៉ាងដូចម្តេច ? គេអាចការពារ និងព្យាករណ៍ទុកជាមុនបានដែរឬទេ ? តើជំងឺនេះបង្កផលវិបាក និងអាចសម្គាល់ បានយ៉ាងដូចម្តេចខ្លះ ?
Published 03/28/19
ជំងឺរលាកសួត អាចចាត់ទុកជាជំងឺកាចសាហាវមួយ ដែលអាចសម្លាប់ជីវិតមនុស្ស បានដោយងាយ ប្រសិនបើគ្មានការការពារ និងព្យាបាលដោយត្រឹមត្រូវ និងទាន់ពេលវេលា។ ម្យ៉ាងវិញទៀត ជំងឺនេះអាចកើតឡើងបាន បន្ទាប់ពីមានអាការៈគ្រុនផ្តាសាយធម្មតាផង។
តើរលាកសួត ជាជំងឺអ្វី ? និងអាចការពារព្យាបាលដោយវិធីណាខ្លះ ?
សូមអញ្ជើញស្តាប់ប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត អ៊ុំ ណាវុធ ដែលកំពុងបំពេញកម្មសិក្សានៅមន្ទីរពេទ្យ Hôtel Dieu ក្រុងប៉ារីស។
Published 03/13/19
ក្រោយពីមានហេតុការណ៍កុមារីម្នាក់បានស្លាប់ ដោយមានប្រវត្តិសត្វខាំ នៅថ្ងៃទី ១៣កុម្ភៈមក គេសង្កេតឃើញមានចរន្តប្រជាជនសម្រុកនាំគ្នាមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត។ តើជំងឺឆ្កែឆ្កួត ជាជំងឺអ្វី និងត្រូវចាក់ថ្នាំបង្ការនៅពេលណា ? តើគេអាចចាក់ថ្នាំបង្ការឆ្កែឆ្កួតនេះមុនមានករណីសត្វខាំឬខ្វាចដែរឬទេ ?
អន្តរាគមន៍ដោយលោកវេជ្ជបណ្ឌិត លី សុវត្ថិ ប្រធានវិទ្យាស្ថានប៉ាស្ទ័រក្រុងភ្នំពេញ
ជំងឺឆ្កែឆ្កួតជាអ្វី ?
ជំងឺឆ្កែឆ្កួត ជាជំងឺដែលបង្កឡើងដោយមេរោគ...
Published 03/06/19
ក្រោយពីមានហេតុការណ៍កុមារីម្នាក់បានស្លាប់ ដោយមានប្រវត្តិសត្វខាំ នៅថ្ងៃទី ១៣កុម្ភៈមក គេសង្កេតឃើញមានចរន្តប្រជាជនសម្រុកនាំគ្នាមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត។ តើជំងឺឆ្កែឆ្កួត ជាជំងឺអ្វី និងត្រូវចាក់ថ្នាំបង្ការនៅពេលណា ? តើគេអាចចាក់ថ្នាំបង្ការឆ្កែឆ្កួតនេះមុនមានករណីសត្វខាំឬខ្វាចដែរឬទេ ?
Published 03/05/19
ក្តៅខ្លួន រលាកបំពង់កជាអាការៈដែលតែងកើតមានជាញឹកញាប់លើទារកនិងកុមារ។ ជាជំងឺស្រាល កម្របង្កផលវិបាកធ្ងន់ធ្ងរនៅថ្ងៃក្រោយណាស់ ហើយការព្យាបាលក៏មិនទាមទារឱ្យប្រើថ្នាំផ្សះទេ។ ក៏ប៉ុន្តែសូមអ្នកជាឪពុកម្តាយកុំធ្វេសប្រហែស ព្រោះមានករណីរលាកបំពង់ក ប្រមាណ២០% បង្កឡើងដោយបាក់តេរី។ ក្នុងករណីនេះ ការរលាកបំពង់កអាចមានគ្រោះថ្នាក់ខ្លាំង។
Published 03/04/19
ច្របាច់ម៉ាស្សាឬធ្វើសរសៃ ម៉ាស្សាខ្មែរ ឬម៉ាស្សាថៃ ម៉ាស្សាចិនឬម៉ាស្សាឥណ្ឌា ... គេថាម៉ាស្សាមានគុណប្រយោជន៍ច្រើន។ ប៉ុន្តែតើម៉ាស្សាមានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងដូចម្តេច ? តើត្រូវជ្រើសរើសម៉ាស្សាប្រភេទណា ?
នៅប្រទេសបារាំង ពាក្យថា ម៉ាស្សា ត្រូវបានកំណត់និងឱ្យនិយមន័យយ៉ាងច្បាស់លាស់ មានចែងក្នុងច្បាប់ឆ្នាំ១៩៩៦។ “ម៉ាស្សា ជាការច្របាច់ លើផ្នែកខាងក្រៅនៃខ្លួនប្រាណ ប៉ះផ្ទៃស្បែក ដោយដៃ ឬដោយជំនួយម៉ាស៊ីន ដើម្បីព្យាបាលជំងឺក៏បាន...
Published 02/27/19
ច្របាច់ម៉ាស្សាឬធ្វើសរសៃ ម៉ាស្សាខ្មែរ ឬម៉ាស្សាថៃ ម៉ាស្សាចិនឬម៉ាស្សាឥណ្ឌា ... គេថាម៉ាស្សាមានគុណប្រយោជន៍ច្រើន។ ប៉ុន្តែតើម៉ាស្សាមានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងដូចម្តេច ? តើត្រូវជ្រើសរើសម៉ាស្សាប្រភេទណា ?
Published 02/26/19
ក្តៅខ្លួន រលាកបំពង់កជាអាការៈដែលតែងកើតមានជាញឹកញាប់លើទារកនិងកុមារ។ ជាជំងឺស្រាល កម្របង្កផលវិបាកធ្ងន់ធ្ងរនៅថ្ងៃក្រោយណាស់ ហើយការព្យាបាលក៏មិនទាមទារឱ្យប្រើថ្នាំផ្សះទេ។ ក៏ប៉ុន្តែសូមអ្នកជាឪពុកម្តាយកុំធ្វេសប្រហែស ព្រោះមានករណីរលាកបំពង់ក ប្រមាណ២០% បង្កឡើងដោយបាក់តេរី។ ក្នុងករណីនេះ ការរលាកបំពង់កអាចមានគ្រោះថ្នាក់ខ្លាំង។
បទអន្តរាគមន៍របស់លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស គ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប។
Published 02/20/19
ថ្ងៃទី ៤ កុម្ភៈ ជាទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ បច្ចុប្បន្ននេះ ជំងឺមហារីក គឺជាមូលហេតុទីមួយនៃមរណភាពរបស់មនុស្សជាតិ លើភពផែនដី។ ជាជំងឺដ៏គួរឱ្យខ្លាចរអា ជាឃាតករសម្លាប់មនុស្ស គ្មានអាសូរ។ ប៉ុន្តែជំងឺមហារីក អាចព្យាបាលបាន និងអាចព្យាបាលជា ប្រសិនបើអ្នកជំងឺមកវិភាគរកជំងឺបានទាន់ពេលវេលា។ ការព្យាបាលអាចមានច្រើនយ៉ាងច្រើន មានជាអាទិ៍ការព្យាបាលជំងឺមហារីកដោយ ថ្នាំគីមី។
អង្គការសហប្រជាជាតិបានគិតស្មានថា...
Published 02/05/19
ថ្ងៃទី ៤ កុម្ភៈ ជាទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ បច្ចុប្បន្ននេះ ជំងឺមហារីក គឺជាមូលហេតុទីមួយនៃមរណភាពរបស់មនុស្សជាតិ លើភពផែនដី។ ជាជំងឺដ៏គួរឱ្យខ្លាចរអា ជាឃាតករសម្លាប់មនុស្ស គ្មានអាសូរ។ ប៉ុន្តែជំងឺមហារីក អាចព្យាបាលបាន និងអាចព្យាបាលជា ប្រសិនបើអ្នកជំងឺមកវិភាគរកជំងឺបានទាន់ពេលវេលា។ ការព្យាបាលអាចមានច្រើនយ៉ាងច្រើន មានជាអាទិ៍ការព្យាបាលជំងឺមហារីកដោយ ថ្នាំគីមី។
Published 02/04/19
ក្រៅអំពីបង្កឱ្យមានដង្កូវស៊ីធ្មេញ រលាកអញ្ចាញ ... ការរក្សាអនាម័យមាត់ធ្មេញមិនបានល្អ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពជាទូទៅតែម្តង។ អ្នកស្រីទន្តបណ្ឌិត Marie Anton បានចូលខ្លួនមកធ្វើការបកស្រាយពន្យល់ថាតើហេតុអ្វីបានជាយើងចាំបាច់ត្រូវតែសម្អាតធ្មេញ ដោយប្រើច្រាសដុះ និងប្រើខ្សែទាក់សំណល់ ឱ្យអស់ពីជើងធ្មេញ។
Published 01/31/19

មានធ្មេញសស្អាត មិនត្រឹមតែអាចជួយលើកសម្រស់យើងបានច្រើនទេ តែថែមទាំងអាចជួយយើងឱ្យមានសុខភាពល្អរឹងមាំទៀត ! ដុះធ្មេញបានស្អាត...
Published 01/29/19
មិនដែលទទួលទានជាតិសុរាសូម្បីតែមួយខ្អឹក មិនដែលមានឆ្លងវីរ៉ុសអ្វីទាំងអស់ តែក៏អាចកើតជំងឺក្រិនថ្លើមបានដែរ ! បញ្ហាអាចបណ្តាលមកពីការទទួលទានជាតិភេសជ្ជៈផ្អែមច្រើន។ ទម្លាប់ទទួលអាហារ ជាប្រភពនៃជំងឺថ្លើមមួយប្រភេទដែលគេប្រសិទ្ធនាមឱ្យថា Nash។ តើ ណាស្ហ ជាជំងឺថ្លើមប្រភេទណា ? តើត្រូវធ្វើដូចម្តេចអាចការពារ ព្យាបាល និងបញ្ចៀសជំងឺនេះបាន ?
Published 01/26/19

ថ្លើមជាសរីរាង្គមួយដ៏សំខាន់ និងជាសរីរាង្គដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការរស់រាន្ត របស់មនុស្ស។...
Published 01/23/19
សម្បូរទៅដោយជាតិវីតាមីនសេ ជាអង់ទីអុកស៊ីដង់ ជួយរំលាយអាហារ និង ប្រព័ន្ធការពារខ្លួន ក្រូចឆ្មារជាប់ឈ្មោះជាផ្លែឈើដែលមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ ប៉ុន្តែសូមប្រយ័ត្ន ក្រូចឆ្មារអាចល្អ តែកុំញ៉ាំឱ្យជ្រុលឱ្យសោះ។ តើក្រូចឆ្មារមានគុណប្រយោជន៍យ៉ាងណា ? ជួយសម្រកគីឡូ ? ជួយឱ្យធ្មេញស ? ជួយឱ្យសក់ភ្លឺ ? តើក្រូចឆ្មារ ពិតជាមានសមត្ថភាពខ្លាំងក្លាមែនឬ ? ឬគ្រាន់តែជំនឿតៗគ្នាទេ ?
Published 01/17/19

ទំនងជាមានកំណើតនៅតំបន់កាស្មៀរ ត្រង់ព្រំប្រទល់រវាងចិននិងឥណ្ឌា ក្រូចឆ្មារ...
Published 01/16/19
អ្នកធ្លាប់តូចចិត្ត តូចថ្លើម នឹងរូបកំណើតរបស់ខ្លួន ថាតូច ទាប មែនទេ ?! សូមឈប់គិតបែបនេះទៅ ! ខ្ពស់ ក៏អាចជាគុណវិបត្តិដែរ ! កម្ពស់អាចដើមហេតុមួយនៃការបង្កើនគ្រោះកើតជំងឺមហារីក ព្រោះបើមានមាឌធំ កោសិកាក្នុងសរីរាង្គក៏មានច្រើន។ ប៉ុន្តែសូមអ្នកមានមាឌធំ កុំភ័យស្លន់ស្លោអី។ មាឌធំខ្ពស់ ទំនងគ្រាន់តែជាកត្តាបង្កហានិភ័យតូចមួយ ក្នុងចំណោមកត្តាគ្រោះថ្នាក់ជាច្រើនអនេកផ្សេងទៀតតែប៉ុណ្ណោះ។
Published 12/15/18

នារយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ មាឌមនុស្ស (កុមារ...
Published 12/12/18
ថ្នាំក្លែងក្លាយកំពុងតែក្លាយជាបញ្ហាសង្គមមួយហើយ មិនថានៅប្រទេសក្រីក្រ ឬប្រទេសជឿនលឿនទេ។ ថ្នាំមិនសុទ្ធ មានច្រើនទម្រង់ណាស់ ដែលគេមិនអាចសម្គាល់បានងាយស្រួលទេ ថ្នាំខ្លះមានសារធាតុសកម្មតិចជាងក្បួនខ្នាត ខ្លះហួសកាលកំណត់ ។ល។ និង។ល។
តើថ្នាំក្លែងក្លាយ អាចបង្កផលប៉ះពាល់យ៉ាណាខ្លះ ? សូមស្តាប់ការបកស្រាយរបស់ លោកស្រី ឱសថការី ឃុន វ៉ារី អតីតប្រធានសមាគមមិត្តនិស្សិត និងឱសថការីខ្មែរនៅប្រទេសបារាំង។
Published 12/05/18
កូនកើតមិនគ្រប់ខែអាចប្រឈមនឹងគ្រោះហានិភ័យសុខភាពច្រើនយ៉ាង។ គេចាត់ទុកទារកម្នាក់កើតមិនគ្រប់ខែ នៅពេលណាទារកនៅក្នុងផ្ទៃម្តាយក្រោម៣៧សប្តាហ៍។ កើតមិនគ្រប់ខែ ជាមូលហេតុចំបងមួយនៃមរណភាពកុមារនិងការស្លាប់ដោយអត់ហេតុរបស់ទារក។ កាន់តែឆាប់កើត កាន់តែពិបាកថែ ប្រព័ន្ធដង្ហើម-បេះដូង ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធប្រសាទខ្សោយ ...។
ក្នុងចំណោមផលវិបាកសុខភាពជាច្រើន ទារកកើតមិនគ្រប់ខែអាចជួបបញ្ហាសរសៃបាតភ្នែក...
Published 11/28/18