Description
ក្រោយពីមានហេតុការណ៍កុមារីម្នាក់បានស្លាប់ ដោយមានប្រវត្តិសត្វខាំ នៅថ្ងៃទី ១៣កុម្ភៈមក គេសង្កេតឃើញមានចរន្តប្រជាជនសម្រុកនាំគ្នាមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត។ តើជំងឺឆ្កែឆ្កួត ជាជំងឺអ្វី និងត្រូវចាក់ថ្នាំបង្ការនៅពេលណា ? តើគេអាចចាក់ថ្នាំបង្ការឆ្កែឆ្កួតនេះមុនមានករណីសត្វខាំឬខ្វាចដែរឬទេ ?
អន្តរាគមន៍ដោយលោកវេជ្ជបណ្ឌិត លី សុវត្ថិ ប្រធានវិទ្យាស្ថានប៉ាស្ទ័រក្រុងភ្នំពេញ
ជំងឺឆ្កែឆ្កួតជាអ្វី ?
ជំងឺឆ្កែឆ្កួត ជាជំងឺដែលបង្កឡើងដោយមេរោគ ដែលកើតនៅសត្វចិញ្ចឹមកូនដោយទឹកដោះ ដូចជាឆ្កែ ឆ្មា កញ្ច្រោង ... អាចចម្លងពីសត្វទៅសត្វ និងពីសត្វមកមនុស្ស។ ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ជាករណីកម្របំផុតមែនទែន។ ជំងឺនេះអាចបង្កឱ្យស្លាប់។ រហូតមកទល់សព្វថ្ងៃនេះ ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក ជំងឺឆ្កែឆ្កួតជាភ្នាក់ងារបង្កឱ្យមនុស្សបាត់បង់ជីវិតអស់រាប់សិបពាន់នាក់។
តើជំងឺឆ្កែឆ្កួតធ្វើការចម្លងមកមនុស្សយ៉ាងដូចម្តេច ?
ដូចឈ្មោះហៅ ជំងឺឆ្កែឆ្កួត ច្រើនចម្លងមកមនុស្ស ដោយញឹកញាប់ជាងគេ ដោយការខាំរបស់សត្វឆ្កែ។ ក៏ប៉ុន្តែសត្វ ឆ្មា សត្វប្រចៀវ និងសត្វព្រៃជាច្រើនផ្សេងទៀត ដែលស្ថិតនៅក្នុងចង្ក្រោមសត្វចិញ្ចឹមកូនដោយទឹកដោះ ក៏អាចជាចម្លងជំងឺនេះមកមនុស្សបានដែរ។ មេរោគឆ្កែឆ្កួត ចម្លងមកមនុស្សតាមរយៈទឹកមាត់សត្វដែលមានជំងឺឆ្កែឆ្កួត ដោយការខាំ ខ្វាញ ឬលិឍចំលើកន្លែងរលាត់ស្បែក។ មេរោគឆ្កែឆ្កួត មិនជ្រាប