មិនដែលទទួលទានសុរាសោះ តើ​មានគ្រោះឈឺថ្លើមដែរឬទេ ?
Listen now
Description
មិន​ដែល​ទទួល​ទាន​ជាតិ​សុរា​សូម្បី​តែមួយ​ខ្អឹក មិន​ដែល​មាន​ឆ្លង​វីរ៉ុស​អ្វី​ទាំង​អស់ តែ​ក៏​អាច​កើត​ជំងឺ​ក្រិន​ថ្លើម​បាន​ដែរ ! បញ្ហា​អាច​បណ្តាល​មក​ពី​ការ​ទទួល​ទាន​ជាតិ​ភេសជ្ជៈ​ផ្អែម​ច្រើន។ ទម្លាប់​ទទួល​អាហារ​ ជា​ប្រភព​នៃ​ជំងឺ​ថ្លើម​មួយ​ប្រភេទ​ដែល​គេ​ប្រសិទ្ធនាម​ឱ្យ​ថា​ Nash។ តើ​ ណាស្ហ ជា​ជំងឺថ្លើម​ប្រភេទ​ណា ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​អាច​ការពារ​ ព្យាបាល និង​បញ្ចៀស​ជំងឺ​នេះ​បាន ? ថ្លើម​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​​ និង​ជាសរីរាង្គដ៏ចាំបាច់មិនអាចខ្វះបាន​សម្រាប់ការរស់រាន្ត របស់​មនុស្ស។ ថ្លើមប្រៀប​បាន​ជា​រោងចក្រ​មួយ ដោយ​មានមុខងារយ៉ាងច្រើន ដូច​ជា​ ការបន្សាបជាតិ​ពុល ការសំយោគប្រូតេអ៊ីន និងការផលិតសារធាតុគីមីជីវសាស្ត្រដែលចាំបាច់សម្រាប់រំលាយអាហារ។ ថ្លើមដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរមេតាបូលិក និងមានមុខងារជាច្រើននៅក្នុងរាងកាយ ដូចជាការស្ដុកទុកគ្លីកូសែន ការបំបែកសមាសធាតុ​របស់​កោសិកាឈាមក្រហម ការសំយោគប្លាស្មាប្រូតេអ៊ីន ការផលិតអ័រម៉ូន និងការបន្សាបជាតិពុលជាដើម។ ថ្លើមមានទីតាំងស្ថិតនៅខាង​ក្រោម​សន្ទះ​ទ្រូងនៃពោះ និង​ជា​សរីរាង្គ​ដ៏​ធំ​ជាង​មួយ​​នៃ​ផ្នែក​ពោះ​ព្រោះ​វា​មាន​ទម្ងន់​ដល់​ទៅ​ប្រមាណ​មួយ​គីឡូក្រាម​កន្លះ ។ ថ្លើម​ជា​អ្នក​ផលិតនូវទឹកប្រមាត់ ដែលជាសមាសធាតុអាល់កាឡាំងមួយប្រភេទជួយដល់ការរំលាយអាហារ តាមរយៈការពង្រាវជាតិ​លីពីត។ ​ ថ្លើម​មាន​សកម្មភាព​ចាប់​ជាតិ​ស្ករ​ រួច​បែង​ចែក​ក្លុយកូស​ទៅ​សរីរាង្គកាយ​តាម​​សេចក្តី​ត្រូវ​ការ​។ ជាលិកាពិសេសរបស់ថ្លើមសម្រួលដល់ប្រតិកម្មសារធាតុគីមីជីវសាស្ត្រកម្រិតខ្ពស់ៗជាច្រើន ដោយរាប់បញ្ចូលទាំងការសំយោគ និង​ការបំបែកម៉ូលេគុលសា
More Episodes
ដួល​ជាគ្រោះថ្នាក់​ដែល​កើតឡើងជាញឹកញយចំពោះមនុស្សចាស់ ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើងទៅ។ ការដួលជាដើមហេតុដ៏ចំបងមួយនៃ​ផលវិបាក​សុខភាព​ដ៏ធ្ងន់ធ្ងរ និង​​ជា​មូលហេតុ​ទីពីរ​​នៃមរណភាព​​ដោយ​​ចៃដន្យ​​របស់​មនុស្ស​ចាស់។ វ័យកាន់តែច្រើន ហានិភ័យជួបគ្រោះ ដួល កាន់ខ្ពស់។ នៅលើ​ពិភពលោក​ ក្នុងមួយឆ្នាំៗមាន មនុស្សចាស់...
Published 12/04/19