កម្ពស់​មាន​ឥទ្ធិពល​លើ​សុខភាព​មែន​ឬ ?
Listen now
Description
អ្នកធ្លាប់​តូច​ចិត្ត​ តូច​ថ្លើម នឹង​រូប​កំណើត​របស់​ខ្លួន​ ថា​តូច​ ទាប មែន​ទេ ?! សូម​ឈប់​គិត​បែបនេះ​ទៅ ! ខ្ពស់​ ក៏​អាច​ជា​គុណវិបត្តិ​ដែរ ! កម្ពស់​​អាច​ដើមហេតុ​មួយ​នៃការ​បង្កើន​គ្រោះកើត​​ជំងឺ​មហារីក ព្រោះបើ​មាន​មាឌ​ធំ​ ​កោសិកាក្នុង​សរីរាង្គ​ក៏​មាន​ច្រើន​។ ប៉ុន្តែ​សូម​អ្នក​មាន​មាឌ​ធំ កុំភ័យ​ស្លន់​ស្លោអី។ មាឌធំខ្ពស់ ទំនង​គ្រាន់​តែ​ជាកត្តា​បង្ក​ហានិភ័យតូច​មួយ ក្នុង​ចំណោម​កត្តា​គ្រោះ​ថ្នាក់​ជា​ច្រើន​អនេក​ផ្សេង​ទៀត​តែ​ប៉ុណ្ណោះ។​ នារ​យៈ​ពេល​ប៉ុន្មាន​ទស្សវត្សរ៍​ចុងក្រោយ​នេះ មាឌ​មនុស្ស (​​កុមារ និងមនុស្ស​ពេញ​វ័យ) បាន​កើន​ឡើង​ជា​លំដាប់​នៅលើ​ពិភពលោក។ ចូល​ដល់​ពេល​ពេញ​វ័យ​ ក្លាយ​ជា​មនុស្ស​ធំពេញ​រូបពេញ​រាង កូន​ជំនាន់​ក្រោយ​ច្រើន​តែ​ធំ​ជាង​ឪពុក​ម្តាយ។ ពលរដ្ឋ​ដែល​មាន​ការ​លូត​លាស់​ខ្លាំង​ មាន​មាឌ​ធំ​ខ្ពស់​ជាងគេ គឺ​ជនជាតិ​ហូឡង់។ បុរស​ហូឡង់​បច្ចុប្បន្ន​មាន​មាឌ​ខ្ពស់​ជាងបុរស​ហូឡង់​កាលពី​១៥០​ឆ្នាំ​ប្រមាណ​ ២០​សង់ទីម៉ែត្រ​ជា​មធ្យម។ ពួក​គាត់​ធំ​លឿន​និង​ខ្លាំង គឺ​ដោយ​សារ​របប​អាហារសម្បូរ​ទៅ​ដោយ​ថាមពល និង​សារជាតិ​ប្រូតេអ៊ីន​សត្វ នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណាក់​លូតលាស់ ព្រោះ​ពួក​គេ​ក៏​ជាប់​ឈ្មោះ​ជា​អ្នក​ទទួល​ទាន​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​ជាង​គេដែរ​​នៅ​លើ​ពិភពលោក។ ហើយ​ទន្ទឹម​គ្នា​នេះ អ្នក​ស្រាវជ្រាវ​ក៏​សម្គាល់​ឃើញ​មាន​ ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ ដូច​ជា ជំងឺ​សរសៃ​ឈាម​បេះដូង មហារីក ឬ​ទឹកនោម​ផ្អែម ក៏​លូតលាស់​កើន​ឡើង​គួរ​ឱ្យចាប់​អារម្មណ៍​ដែរ។ បើដូច្នេះ​មាន​ន័យ​ថា​​មាឌ មាន​ឥទ្ធិពល​ទៅ​លើ​សុខភាព​មែនឬ ? បើ​តាម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ សុខភាព​មនុស្ស ​មាន
More Episodes
ដួល​ជាគ្រោះថ្នាក់​ដែល​កើតឡើងជាញឹកញយចំពោះមនុស្សចាស់ ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើងទៅ។ ការដួលជាដើមហេតុដ៏ចំបងមួយនៃ​ផលវិបាក​សុខភាព​ដ៏ធ្ងន់ធ្ងរ និង​​ជា​មូលហេតុ​ទីពីរ​​នៃមរណភាព​​ដោយ​​ចៃដន្យ​​របស់​មនុស្ស​ចាស់។ វ័យកាន់តែច្រើន ហានិភ័យជួបគ្រោះ ដួល កាន់ខ្ពស់។ នៅលើ​ពិភពលោក​ ក្នុងមួយឆ្នាំៗមាន មនុស្សចាស់...
Published 12/04/19