Description
ថ្ងៃទី ៤ កុម្ភៈ ជាទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ បច្ចុប្បន្ននេះ ជំងឺមហារីក គឺជាមូលហេតុទីមួយនៃមរណភាពរបស់មនុស្សជាតិ លើភពផែនដី។ ជាជំងឺដ៏គួរឱ្យខ្លាចរអា ជាឃាតករសម្លាប់មនុស្ស គ្មានអាសូរ។ ប៉ុន្តែជំងឺមហារីក អាចព្យាបាលបាន និងអាចព្យាបាលជា ប្រសិនបើអ្នកជំងឺមកវិភាគរកជំងឺបានទាន់ពេលវេលា។ ការព្យាបាលអាចមានច្រើនយ៉ាងច្រើន មានជាអាទិ៍ការព្យាបាលជំងឺមហារីកដោយ ថ្នាំគីមី។
អង្គការសហប្រជាជាតិបានគិតស្មានថា ជំងឺមហារីកទំនងជាបានសម្លាប់ជីវិតមនុស្សអស់៨៤លាននាក់ នៅរវាងពីឆ្នាំ ២០០៥-២០១៥។ ហេតុដូច្នេះហើយបានជាអង្គការបានប្រើមធ្យោបាយធំ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយជំងឺមហារីកនៅលើពិភពលោក។
ប៉ុន្តែគ្មានទេសមភាព ! បណ្តាប្រទេសនៅប៉ែកខាងជើង ឬក្រុមប្រទេសជឿនលឿន មធ្យោបាយវិភាគវែករកជំងឺមហារីក និងការព្យាបាល មានកំរិតខ្ពស់ ឯបណ្តាក្រុមប្រទេសក្រីក្រវិញ ពុំសូវទទួលបានការចាប់អារម្មណ៍ទេ។
ដោយជាក់ស្តែងទៅ តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ វិទ្យាសាស្ត្រវេជ្ជសាស្ត្រមានមធ្យោបាយច្រើនក្នុងការព្យាបាលជំងឺមហារីក។ ក្នុងចំណោមនោះ គឺការព្យាបាលដោយថ្នាំគីមី ដែលហៅជាភាសាបារាំងថា ។ ជាការព្យាបាលដ៏ចាំបាច់ ប្រឆាំងនឹងមេរោគមហារីក ប៉ុន្តែជាវិធីព្យាបាលដែលអ្នកជំងឺខ្លាចរអារបំផុត។
ការព្យាបាលដោយថ្នាំគីមីប្រឆាំងនឹងជំងឺមហារីក អាចជាវិធីព្យាបាលទោល ឬបន្ថែមអមដោយវិធីព្យាបាលផ្សេងទៀត ដូចជាមុនការវះកាត់ ដើម្បីប