អនាម័យ​មាត់​ធ្មេញ ជា​ក​ញ្ចក់​ឆ្លុះ​បញ្ចាំង​សុខភាព​ទូទៅ ?!
Listen now
Description
ក្រៅអំពី​បង្ក​ឱ្យ​មាន​ដង្កូវ​ស៊ីធ្មេញ រលាក​អញ្ចាញ ... ការ​រក្សា​អនាម័យ​មាត់​ធ្មេញ​មិន​បានល្អ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ជា​ទូទៅ​តែ​ម្តង។ អ្នកស្រី​ទន្តបណ្ឌិត​ Marie Anton បាន​ចូល​ខ្លួន​មក​ធ្វើ​ការ​បក​ស្រាយ​ពន្យល់​ថា​តើ​ហេតុ​អ្វី​បានជា​យើង​ចាំ​បាច់​ត្រូវ​តែ​​​សម្អាត​ធ្មេញ ដោយ​ប្រើ​ច្រាសដុះ និង​ប្រើខ្សែ​ទាក់​សំណល់ ឱ្យ​អស់​​ពី​ជើង​ធ្មេញ​។ មាន​ធ្មេញ​ស​ស្អាត​ មិនត្រឹម​តែ​អាច​ជួយ​លើក​សម្រស់​យើង​បាន​ច្រើន​ទេ តែ​ថែម​ទាំង​អាច​ជួយ​យើង​ឱ្យ​មាន​សុខភាព​ល្អ​រឹង​មាំ​ទៀត ! ដុះ​ធ្មេញ​បាន​ស្អាត​ មាត់​មាន​អនាម័យ​ល្អ សុខភាពទូទៅរបស់​យើង​​ក៏​ល្អ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន អ្នក​សា្រវជ្រាវ​ជាតិ​អេកូស បាន​សម្គាល់​ឃើញ​ថា មនុស្ស​ដែល​បាន​ដុះ​ធ្មេញ​ស្អាត និង​បើ​ខ្សែ​ទាក់​សំណល់​តាម​ជើង​ធ្មេញ​​ជា​ប្រចាំ ​មាន​គ្រោះ​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ ទាប​ជាង​អ្នក​ដែលមិន​ចេះ​ថែទាំ​​សុខភាព​មាត់​ធ្មេញ។ ថ្ងៃ​នេះ ការ​សិក្សា​មានកាន់​តែ​ច្រើន ដើម្បី​រុករក​មូលហេតុ​និង​ចំណង​រវាង​អនាម័យ​មាត់​ធ្មេញ​និង​ជំងឺ​បេះដូង។ តើ​ការ​សំអាត​ធ្មេញ​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង​យ៉ាង​ដូចម្តេច ? អ្នកស្រី​ទន្តបណ្ឌិត​ Marie Anton ៖ មាន​បាត់តេរី​ក្នុង​មាត់​ម្យ៉ាង ដែល​មាន​ឈ្មោះ​ថា Porphyromonas gingivalis ឬaggregatibcater actinomycetemcomitans អាច​ជា​ដើម​ហេតុ​នៃ​ការ​បង្ក​ជំងឺ​សរសៃ​ឈាម។ ​បាក់តេរី​នេះ​​មាន​វត្តមាន​នៅ​ក្នុង​មាត់ គ្រប់​មនុស្ស​​តាម​បែប​ធម្មជាតិ​សរីរវិទ្យា និង​អាចសំងំ​រស់​នៅក្នុង​ទី​កន្លែង ​ដែល​គ្មាន​ខ្យល់​អុកស៊ីហ្សែន ពោល​គឺ​វា​ចូល​ចិត្ត​លាក់​ខ្លួន​នៅ​តាមចម្លោះ​​ធ្មេញ និង​ក្រោម​អញ្ចាញ។ ប្រសិន​បើ​យើង​បណ្តោយ
More Episodes
ដួល​ជាគ្រោះថ្នាក់​ដែល​កើតឡើងជាញឹកញយចំពោះមនុស្សចាស់ ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើងទៅ។ ការដួលជាដើមហេតុដ៏ចំបងមួយនៃ​ផលវិបាក​សុខភាព​ដ៏ធ្ងន់ធ្ងរ និង​​ជា​មូលហេតុ​ទីពីរ​​នៃមរណភាព​​ដោយ​​ចៃដន្យ​​របស់​មនុស្ស​ចាស់។ វ័យកាន់តែច្រើន ហានិភ័យជួបគ្រោះ ដួល កាន់ខ្ពស់។ នៅលើ​ពិភពលោក​ ក្នុងមួយឆ្នាំៗមាន មនុស្សចាស់...
Published 12/04/19