Description
ក្តៅខ្លួន រលាកបំពង់កជាអាការៈដែលតែងកើតមានជាញឹកញាប់លើទារកនិងកុមារ។ ជាជំងឺស្រាល កម្របង្កផលវិបាកធ្ងន់ធ្ងរនៅថ្ងៃក្រោយណាស់ ហើយការព្យាបាលក៏មិនទាមទារឱ្យប្រើថ្នាំផ្សះទេ។ ក៏ប៉ុន្តែសូមអ្នកជាឪពុកម្តាយកុំធ្វេសប្រហែស ព្រោះមានករណីរលាកបំពង់ក ប្រមាណ២០% បង្កឡើងដោយបាក់តេរី។ ក្នុងករណីនេះ ការរលាកបំពង់កអាចមានគ្រោះថ្នាក់ខ្លាំង។
បទអន្តរាគមន៍របស់លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស គ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប។