Description
សម្បូរទៅដោយជាតិវីតាមីនសេ ជាអង់ទីអុកស៊ីដង់ ជួយរំលាយអាហារ និង ប្រព័ន្ធការពារខ្លួន ក្រូចឆ្មារជាប់ឈ្មោះជាផ្លែឈើដែលមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ ប៉ុន្តែសូមប្រយ័ត្ន ក្រូចឆ្មារអាចល្អ តែកុំញ៉ាំឱ្យជ្រុលឱ្យសោះ។ តើក្រូចឆ្មារមានគុណប្រយោជន៍យ៉ាងណា ? ជួយសម្រកគីឡូ ? ជួយឱ្យធ្មេញស ? ជួយឱ្យសក់ភ្លឺ ? តើក្រូចឆ្មារ ពិតជាមានសមត្ថភាពខ្លាំងក្លាមែនឬ ? ឬគ្រាន់តែជំនឿតៗគ្នាទេ ?
ទំនងជាមានកំណើតនៅតំបន់កាស្មៀរ ត្រង់ព្រំប្រទល់រវាងចិននិងឥណ្ឌា ក្រូចឆ្មារ បានធ្វើដំណើរទៅដល់តំបន់ដើមបូព៌ា និងបានក្លាយជារុក្ខជាតិដាំដុះយ៉ាងពេញនិយមរបស់ពលរដ្ឋអារ៉ាបអស់រយៈពេលជាយូរយារឆ្នាំ ទម្រាំធ្វើដំណើរទៅទ្វីបអឺរ៉ុបភាគខាងត្បូង ៖ អេស្ប៉ាញ អ៊ីតាលី ព័រទុយហ្កាល់។
ដូចជារុក្ខជាតិក្នុងចង្កោមគ្រួសារក្រូច ក្រូចឆ្មារ ស្ថិតនៅក្នុងចំណោមជាជើងឯករុក្ខជាតិស៊ីផ្លែដែលសម្បូរទៅដោយសារធាតុ ប៉ូលីហ្វេណុលអង់ទីអុកស៊ីដង់ ដូចជា ផ្លាវ៉ូណូអ៊ីត និងលីម៉ូនណូអ៊ីត។ បូកផ្សំជាមួយវីតាមីនសេ ដល់ទៅ ៥១មីល្លីក្រាម/១០០ក្រាមផ្លែ សារធាតុអង់ទីអុកស៊ីដង់ហាក់អាចការពារមនុស្សពីជំងឺមហារីកមួយចំនួនដូចជា មហារីកក្រពះ បំពង់អាហារ និងពោះវៀនធំ។ ចំពោះផ្លាវូណូអ៊ីត មានទាំងសមត្ថភាពអាចជួយពន្យឺតការរីកសាយភាពនៃកោសិកាមហារីក នៅសុដន់ ក្រពះ សួត មាត់និងពោះវៀនធំ ... ហើយអាចបន្ទាប់អំណាចមេតាស្តាបានទៀត។ ហើយបើតាមការសិក្សាអន្តរជាតិជាច្រើន បានបង្ហាញថា ផ្លាវូណូអ៊ីត មានសកម្មភាពជាអ្នកការព