នាទីសុខភាពនិងអនាម័យ - តើអ្នកដឹងទេ ថាយើងលេបជាតិប្លាស្ទិករាប់ពាន់មុខចូលក្នុងពោះជារៀងរាល់ថ
Listen now
Description
មិន​ថា​អ្នក​ចូល​ចិត្ត​ទទួល​សាច់ ទទួល​ទាន​បន្លែផ្លែឈើ ឬ​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ធម្មជាតិ​ អាហារ​សរីរាង្គ​ទេ​ ... មនុស្សម្នាក់ៗ​លេប​ជាតិ​ប្លាស្ទិក​ ក្នុង​ទម្រង់​ជា​លម្អង ជា​ធាតុល្អិត​តូច​ឆ្មារ មីក្រូប្លាស្ទិក ជា​អាហារ​ ប្រមាណ​ជិត​៥​ក្រាម​ ជា​មធ្យម​ ក្នុង​មួយ​សប្តាហ៍។ ៥​ក្រាម គឺ​ស្មើ​នឹង​ទម្ងន់​ក្រេឌី​កាត​មួយ។ នេះ​បើ​តាម​របាយការណ៍​របស់​​សាកលវិទ្យា​Newcastle អូស្ត្រាលី តាម​សំណើ​របស់​អង្គការ​WWF។ តើ​លម្អង​​ប្លាស្ទិក​ចូល​ក្នុង​ខ្លួន​តាម​ណា ? តើ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា បើយើង​លេប​ចូល​ក្នុង​ខ្លួន​ជា​រៀង​រាល់ថ្ងៃ​យ៉ាង​ដូច្នេះ ?
More Episodes
ដួល​ជាគ្រោះថ្នាក់​ដែល​កើតឡើងជាញឹកញយចំពោះមនុស្សចាស់ ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើងទៅ។ ការដួលជាដើមហេតុដ៏ចំបងមួយនៃ​ផលវិបាក​សុខភាព​ដ៏ធ្ងន់ធ្ងរ និង​​ជា​មូលហេតុ​ទីពីរ​​នៃមរណភាព​​ដោយ​​ចៃដន្យ​​របស់​មនុស្ស​ចាស់។ វ័យកាន់តែច្រើន ហានិភ័យជួបគ្រោះ ដួល កាន់ខ្ពស់។ នៅលើ​ពិភពលោក​ ក្នុងមួយឆ្នាំៗមាន មនុស្សចាស់...
Published 12/04/19