លោក អ៊ឹង កាលាង យកសំណល់ចាស់ៗច្នៃជាផ្ទះលម្អតូចៗបែបនៅតាមទីជនបទ
Listen now
Description
សំណល់ចាស់ៗដែលគេប្រើប្រាស់រួចហើយ គឺជារបស់មានតម្លៃសម្រាប់លោក អ៊ឹង កាលាង ដែលជាអ្នកច្នៃផ្ទះលម្អតូចៗមួយរូប។ បុរសរូបនេះបានយករបស់របរចាស់ៗមិនថា ឈើ ដែក ស្នោ ក្រណាត់ និងសម្ភារៈឯទៀតដែលមានសភាពចាស់ៗ មកកែច្នៃចេញជាផ្ទះដាក់តាំងលម្អតូចៗយ៉ាងស្រស់ស្អាត។ ចំណុចពិសេសនៃផ្ទះតាំងលម្អរបស់លោកអ៊ឹង កាលាង គឺបានបង្ហាញជាលក្ខណៈបែបផែនខ្មែរ ដោយយកម៉ូដផ្ទះរបស់ពលរដ្ឋរស់នៅតាមទីជនបទ និងរស់នៅលើទឹកមកដំឡើងជាផ្ទះតាំងលម្អ៕
More Episodes
Published 11/26/24
ទឹកត្រីកំពត។ គេតែងលឺពាក្យនេះនៅពេលគេនិយាយពីទឹកត្រីដែលឆ្ងាញ់ជាងគេ។ មូលហេតុចំនួន ៣ ដែលធ្វើឱ្យទឹកត្រីកំពតមានរសជាតិ ឈ្ងុយឆ្ងាញ់ ទី១ ត្រីកាកើមសមុទ្រជាប្រភេទត្រីមានតែជាតិសាច់ ឈាម និងសំបូរប្រូតេអ៊ីនខ្ពស់ ទី២ប្រើអំបិលកំពតមានលក្ខណៈប្រៃមុតល្អ និងទី៣ ការបន្ទុំក្នុងធុងឈើបែបប្រពៃណី។ នៅខេត្តកំពត ទឹកត្រីឈ្មោះ...
Published 11/25/24
ព្រឹត្តិការណ៍មហោស្រពរូបថតភ្នំពេញ ខួបលើកទី១៥ ដែលត្រូវបានប្រព្រឹត្តិធ្វើឡើង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រមូលផ្តុំសិល្បករអ្នកថតរូបទាំងកម្ពុជា អាស៊ីនិងអឺរ៉ុប ចំនួន១០០នាក់ និងបានដាក់តាំងបង្ហាញស្នាដៃរូបថតចំនួន៧៥០សន្លឹក នៅតាមស្ថាប័នចំនួន២០កន្លែងផ្សេងៗ ទាំងនៅទីក្រុងភ្នំពេញ...
Published 11/24/24