ក្រុមអង្គការសង្គមស៊ីវីលថា អំពើហឹង្សាលើស្រ្តីនិងក្មេងស្រីនៅតែជាបញ្ហាប្រឈម
Listen now
Description
ក្រុមអង្គការសង្គមស៊ីវិលរួមមានសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល បានជួបជុំគ្នាដើម្បីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ “ការលើកកម្ពស់សិទ្ធិអំណាចស្ត្រីនិងក្មេងស្រី ដើម្បីរួចផុតអំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់” កាលពីថ្ងៃអាទិត្យទី១ ខែធ្នូ នៅទីលានប្រជាធិបតេយ្យ។ ក្រុមយុវជន កម្មករ សកម្មជន អ្នកការពារសិទ្ធិមនុស្សនិងសិទ្ធិស្រ្តី ដែលមកពីក្រុមអង្គការសង្គមស៊ីវិលនិងស្ថាបន័ផ្សេងៗបានលើកឡើងថា ហិង្សាយេនឌ័រនៅតែជាបញ្ហាប្រឈមដែលបន្តកើតឡើងនៅគ្រប់ទីកន្លែង និងគ្រប់វិស័យ។
More Episodes
Published 12/02/24
នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ភូមិចិនដំដែក ឬភូមិកូលាប១ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីមួយឈ្មោះថា “ផ្សារចិនដំដែក”។ កម្មវិធីនេះ បានជួយជំរុញឱ្យសហគមន៍កាន់តែសកម្ម និងរស់រើកជាងមុន តាមរយៈការប្រាស្រ័យទាក់ទងគ្នា ជាមួយអ្នករស់នៅក្នុងភូមិ និងប្រជាពលរដ្ឋនៅមជ្ឈដ្ឋានខាងក្រៅ។...
Published 12/01/24
ឈ្មួញទិញត្រីជាច្រើននាក់នៅ​តំបន់​ឆ្នុក​ទ្រូ ក្នុងខេត្តកំពង់ឆ្នាំង បានត្អូញត្អែរពីទិន្នផលត្រីធ្លាក់ចុះ ស្របពេលដែលតម្លៃត្រីក៏ធ្លាក់ចុះផងដែរ។ តម្លៃត្រីធ្លាក់ចុះ ក៏ព្រោះតែគ្មានឈ្មួញទៅទិញត្រីយកទៅកែច្នៃលក់បន្ត។ ប្រឈមនឹងបញ្ហានេះ ឈ្មួញទិញត្រី​​​បានសំណូមពរឲ្យក្រសួងកសិកម្ម...
Published 11/30/24