បទយកការណ៍ - ពលរដ្ឋរស់នៅភ្នំគូលែនមួយចំនួនជួបភាពខ្វះខាតបន្ទាប់ពីមុខរបរកា
Description
ពីលើខ្នងភ្នំគូលែនពលរដ្ឋមួយចំនួនបានអះអាងថា កំពុងជួបការខ្វះខាតខ្លាំង បន្ទាប់ពីមុខរបរកាប់ឆ្ការព្រៃរដ្ឋសម្រាប់ធ្វើកសិកម្មត្រូវបានហាមឃាត់។ ស្ថិតនៅក្នុងភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ពលរដ្ឋប្រមាណជា១ពាន់គ្រួសារ អាស្រ័យផលលើរបរធ្វើស្រែចំការ តាមរយៈការកាប់ឆ្ការដីព្រៃរដ្ឋយកមកធ្វើកសិកម្មបណ្ដោះអាសន្ន។ ប៉ុន្តែយ៉ាងមិញមួយផ្នែកនៃសកម្មភាពនេះត្រូវបានអះអាងថា ប៉ះពាល់ដល់ធនធានធម្មជាតិ នៅលើខ្នងភ្នំគូលែន។