Episodes
សៀវភៅ​ស្តី​ពី​ពិភព​ប្លាស្ទិក និង​ពិព័រណ៍​រូប​ថត ស្តីពី បញ្ហា​សំរាម​នៅ​កម្ពុជា ត្រូវ​បាន​សម្ពោធ និង​ផ្សព្វ​ផ្សាយ កាល​ពី​រាត្រី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ ដោយ​មូល​និធិ​ហិន​រិច​ប៊ល (Heinrich Boell Foundation) របស់​អាល្លឺ​ម៉ង់​។ សៀវ​ភៅ​នេះ បាន​បង្ហាញ​ពី​ការ​ពិត និង​តួ​លេខ ទាក់​ទង​នឹង​សំណល់​ប្លាស្ទិក​នៅ​ទូទាំង​ពិភព​លោក​។ ដោយ​ឡែក​សម្រាប់​កម្ពុជា​វិញ សំណល់​ប្លាស្ទិក​ក៏​កំពុង​ជា​ក្តី​ព្រួយ​បារម្ភ​របស់​រដ្ឋា​ភិបាល​និង​ភាគី​ពាក់​ព័ន្ធ​ផង​ដែរ​។ 
Published 12/11/19
ការ​បង្រៀន​ក្មេងៗ​ឲ្យ​សរសេរ​កូដ គឺ​ជា​រឿង​ថ្មី​មួយ​សម្រាប់​កម្ពុជា ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​បច្ចេក​វិទ្យា​ព័ត៌មាន​លើ​ពិភព​លោក​។ ស្ថាបនិក​របស់ Champion Coders ចង់​ឲ្យ​កម្ពុជា​បើក​ឲ្យ​ក្មេងៗ​គ្រប់​គ្នា​អាច​រៀន​សរសេរ​កូដ ដោយ​សារ​តែ​ជំនាញ​នេះ​មិន​មាន​ច្រើន​ទេ​នៅ​កម្ពុជា​។ 
Published 12/09/19
ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ បាន​ធ្វើ​ពិធី​ជួប​ជុំ​គ្នា​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ធ្នូ ​គឺ​មុន​៣​ថ្ងៃនៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​។​ នៅ​ក្នុង​ព្រឹត្តិការណ៍នោះ ​មាន​ក្រុម​បង្ហាញ​ម៉ូត​និង​ការ​សំដែង​ឆុតឆាក​ជា​ច្រើន​​ដែល​បង្ហាញពី​ស្ថានភាព​រស់​នៅ​របស់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​មនុស្ស​មួយ​ក្រុម​ដែល​មាន​គ្នា​ជិត​១០​នាក់​ ដែល​ភាគ​ច្រើន​ជា​បុរស​ដែល​តែងខ្លួន​ទៅ​ជា​ភេទ​ស្រី...
Published 12/08/19
បន្ទាប់​ពី​ក្រសួង​កសិកម្ម​ប្រកាស​ឲ្យ​ពលរដ្ឋ​ចុះ​ទិញ​ត្រី​ធ្វើ​ប្រហុក​ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៩​ខែ​ធ្នូ​ឆ្នាំ២០១៩ ពលរដ្ឋ​ខ្លះ​ឡើង​មក​ពី​ខេត្ត​កំពុង​ប្រមូល​ផ្ដុំ​នៅ​ជ្រុងម្ខាង នៃ​ទី​ក្រុង​ភ្នំពេញ ស្ថិត​នៅ​គីឡូ​ម៉ែ​ត្រ​លេខ​៩ សង្កាត់​ច្រាំង​ចំរេះ ដើម្បី​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក ផ្អក និងឆ្អើ ជាដើម។ ក្នុង​នោះពលរដ្ឋ​ខ្លះ​រអ៊ូ​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក​ថ្លៃ​ជាង​ឆ្នាំ​មុន​ក្នុង​តម្លៃ​២៥០០រៀល​ក្នុង​មួយ​គីឡូ ខណៈឆ្នាំ​ទៅ​មាន​តម្លៃ​តែ​១៥០០រៀល។ តែលក់​ត្រី​ថា...
Published 12/07/19
ចាកឆ្ងាយពីស្រុកកំណើត ប៉ុន្តែ ប្រជាជនខ្មែរនៅបរទេស មិនភ្លេចជាតិ និងវប្បធម៌កំណើតរបស់ខ្លួននោះទេ។ នៅទីក្រុងប៊ែរឡាំង ប្រជាជនខ្មែរជាង ២០នាក់ប្រមូលផ្តុំគ្នាក្នុងសមាគមតូចមួយ។ សមាគមមិត្តភាពខ្មែរអាល្លឺម៉ង់មាននាទីបង្ហាត់បង្រៀនភាសាខ្មែរ និងរបាំ ចម្រៀងខ្មែរដល់កូនខ្មែរដែលកើតធំដឹងក្តីនៅអាល្លឺម៉ង់ ហើយនិងជនជាតិអាល្លឺម៉ង់ ដែលចង់ស្វែងយល់ពីវប្បធម៌ របៀបរស់នៅខ្មែរ។ សមាគមដែលមានសមាជិកលាយចម្រុះជាតិសាសន៍ ខ្មែរ អាល្លឺម៉ង់ ទើបបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំថ្មីសម្រាប់ការងារសមាគម៤ឆ្នាំទៅមុខទៀត។ ឈាង...
Published 12/06/19
សហគមន៍​សន្សំ​ប្រាក់​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​រីក​ដុះ​ដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អាជ្ញាធរ អង្គការ​សង្គម​ស៊ីវិល បាន​ពង្រឹង​សហ​គមន៍ តាម​ភូមិស្រុក ដោយ​ចង​ក្រង​គ្នា​ជា​ក្រុម​សន្សំ​ប្រាក់​តូចៗ​។ សហគមន៍​សន្សំ​ប្រាក់​មិន​ត្រឹម​ជួយ​ពង្រឹង​សេដ្ឋ​កិច្ច​ពល​រដ្ឋ​នោះ​ទេ តែ​ជា​ឱកាស​ដើម្បី​ពួក​គាត់​ចែក​រំលែក​ចំណេះ ផ្សេង​ដល់​គ្នា​ទៀត​ផង​។ 
Published 12/05/19
រាជធានី​ភ្នំពេញ បាន​ឆ្លង​កាត់​អស់​ជា​ច្រើន​ដំណាក់​កាល​មក​ហើយ ក្នុង​រយៈ​ពេល​៤០​ប្លាយ​ឆ្នាំ​មក​នេះ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩​មក​។ ឆ្នាំ​ដែល​កម្ពុជា​បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម មក​ទល់​នឹង​ពេល​នេះ។ បច្ចុប្បន្ន​ ទីក្រុង​ភ្នំពេញ​ដែល​គេ​អាច​និយាយ​បាន​ថា គឺជា​ទីក្រុង​ធំ​មួយ​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន និង​ប្រកប​ដោយ​អគារ​ខ្ពស់ៗ និង​ផ្សារ​ទំនើប​ធំៗ​។ នេះ​បើ​តាម​ទិដ្ឋ​ភាព​ទីក្រុង​ភ្នំពេញ នៅ​ក្នុង​ពិព័រណ៍​រូប​ថត​ប្រមាណ​ជាង​១ពាន់​សន្លឹក...
Published 12/04/19
នៅ​ក្នុង​នាទី​បទយកការណ៍​របស់​យើង​នៅ​រាត្រី​នេះ អេង គីមហុង អ្នក​យក​ព័ត៌​មាន​របស់​វិទ្យុបារាំង​អន្តរជាតិ សូម​នាំ​អារម្មណ៍​លោក​អ្នក​ស្ដាប់​ទៅ​កាន់​ទី​តាំង​ដី​៤០​ហិកតា ស្ថិត​ភូមិ​តំបូកកកោះ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សូម​ជម្រាប​ជូនថា ដី​៤០​ហិក​តា នេះហើយ​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​កាត់​ឲ្យ​អន្តោ​ប្រវេសន៍​វៀត​ណាម​។ ប៉ុន្តែ​យ៉ាង​ណាមិញ​អាជ្ញាធរ​ខេត្ត​បាន​អះអាង​ហើយ​ថា គ្មាន​ឡើយ​ការ​កាត់​ដី​៤០​ហិកតា ទៅ​ឲ្យ​អន្តោ​ប្រវេសន៍វៀត​ណាម។ តាម​រយៈ​ក្បាល​មេក្រូវិទ្យុ​បារាំង លោក ប៊ួយ...
Published 12/01/19
ថ្ងៃទី ​៣០​ វិច្ឆិកា​ ២០១៦​ -​ ៣០​ វិច្ឆិកា ​ឆ្នាំ២០១៩​នេះ ​គឺ​ជា​ខួប​៣​ឆ្នាំ​គត់​នៃ​ការ​ដាក់ប​ញ្ចូល​ចាប៉ី​ដងវែង​របស់​កម្ពុជា ​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​អង្គការ​យូណេស្កូ ​នៅទី​ក្រុង​អាឌីស ​អាបាបា ​ប្រទេស​អេត្យូពី​។​ តាម​រយៈ​មហោស្រព​ចាប៉ី​ដង​វែង​លើក​ទី​៣ ​ដែល​ធ្វើ​ឡើង​នៅ​ឯ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ​កាល​ពី​រាត្រី​ ថ្ងៃទី​ ២៩​ វិច្ឆិ​កា​ សិល្បករ​ចាប៉ី​ដង​វែង​៣​ជំនាន់​សរុប​៤៤​រូប ​ក៏​បាន​ឡើង​មក​សម្តែង​រួមគ្នា​ ដើម្បី​អបអរ​សាទរ​ដល់​ការ​ចុះប​ញ្ជី​នេះ...
Published 11/30/19
នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារំាង​អន្តរ​ជាតិ​ថ្ងៃ​នេះ អ៊ឹម ណាវិន បាន​រៀប​ចំ​បទ​យក​ការណ៍​មួយ និយាយ​ពី​ដំណើរ​ជីវិត​របស់ លោក​ស៊ា​ង សុ​បញ្ញា ​នាយក​វិទ្យា​ស្ថាន​អន្តរជាតិ​កម្ពុជា -អាស៊ាន​។ ជា​កូន​ចៅ​អ្នក​ខេត្ត​កំពង់​ចាម តែ​លោក​បញ្ញា បាន​រៀន​ពូកែ និង​បាន​ធ្វើ​ទស្សន​សិក្សា​ជាមួយ​យុវជន​ក្នុង​សហគមន៍​អាស៊ាន ក៏​ដូច​ជា​សកល​លោក ជា​ច្រើន​។ លោក​មើល​ឃើញ​ថា ជា​យុវជន គ្មាន​អ្វី​សំខាន់​ជាង​ការ​សិក្សា​នោះ​ឡើយ​។ 
Published 11/29/19
ទោះ​បី​ត្រូវ​ប្រើ​កម្លំាង​អុំទូក កាត់​ទន្លេ​សាប កាត់​ព្រៃ​លិច​ទឹក ក៏​ស្រ្តីៗ​នៅ​ក្នុង​ឃុំ​កំពង់​ភ្លុក ខេត្ត​សៀម​រាប មិន​រអ៊ូ​នោះ​ទេ​។ វា​ជា​ផ្នែក​មួយ​សំខាន់ ដែល​គាត់​អាច​រក​ប្រាក់​ផ្គត់​ផ្គង់​គ្រួសារ​ក្រៅ​ពី​របរ​នេសាទ​របស់​ប្តី។ ​កំពង់​ភ្លុក ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀម​រាប ជា​សហ​គមន៍​អេកូ​ទេសចរណ៍​មួយ​ពេញ​និយម លើ​បឹង​ទន្លេ​សាប​។ 
Published 11/28/19
នៅក្នុង​យុទ្ធនាការ​១៦​ថ្ងៃជាសកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី អង្គការពាក់ព័ន្ធ​បានដាក់​បង្ហាញរូបថត​ជាច្រើន​ផ្ទាំង​ ដើម្បី​បញ្ជាក់ពី​ស្ថានភាព​របស់​ស្ត្រី​​ដែល​ទទួលរងអំពើ​ហិង្សានៅកម្ពុជា។ ស្ត្រី​ខ្មែរដែល​ធ្លាប់​រង​ពាក្យនិន្ទាថា «បង្វិល​ចង្ក្រានមិនជុំ» គឺគ្មានអ្វីក្រៅតែពីពាក្យថា«ទ្រាំ»នោះទេ​នៅពេល​ជួប​នឹង​បញ្ហា​អំពើ​ហិង្សា​កើត​ឡើង។...
Published 11/27/19
ក្រៅ​តែ​ពី​ការ​ចូល​រួម​របស់​ព្រះ​មហា​ក្សត្រ មន្ត្រី​អ្នក​មុខ​អ្នក​ការ នៅ​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​សម្ដេច​រាជ​បុត្រី ព្រះ​រៀម នរោត្តម បុប្ផាទេវី នៅ​ព្រឹក​មិញ​នេះ ក៏​មាន​ការ​ចូល​រួម​ពី​ចាស់ទុំ​មួយ​ចំនួន ឡើង​មក​ពី​ខេត្ត​ផង​ដែរ​។ ពួក​គាត់​ទាំង​នោះ តាម​រយៈ​សំណួរ​របស់​អ្នក​កាសែត​វិទ្យុ​បារាំង​អន្តរជាតិ បាន​រំឭក​អនុស្សាវ​រីយ៍​ធ្លាប់​មាន​ជាមួយ​សម្ដេច​រាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី​។ ក្រៅ​តែ​លើក​សរសើរ​ពី​ទេព​កោសល្យ​ផ្នែក​របាំ​ព្រះ​រាជ​ទ្រព្យ ដូច​ចាស់​ខ្លះ​លើក​ឡើង​ថា ព្រះរាម...
Published 11/25/19
កាល​ពី​ពេល​ថ្មី​នេះ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដែល​គេ​ហៅ​តាម​ទម្លាប់​ថា ​(តិចណូ)បានរៀប​ចំ​ជំនួប​ដ៏​កម្រ​មួយ​រវាង​រដ្ឋមន្ត្រី​ក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន និងបណ្ឌិតវិស្វករ​៩០​នាក់ ដែល​បញ្ចប់​ការ​សិក្សា​មក​ពី​ក្រៅ​ប្រទេស ហើយ​កំពុង​បំរើ​ការងារ​នៅ​សា​លា​តិច​ណូ។ តាម​អ្នក​រៀប​ចំ​កម្មវិធី បណ្ឌិត​ទាំង​៩០​នាក់​បាន​ត្រឡប់​មក​ធ្វើការ​នៅប្រទេស​កំណើត​វិញ​ក្រោយ​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ដើម្បី​រួមចំណែក​អភិវឌ្ឍ​ប្រទេស។​ តាមរយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរជាតិ...
Published 11/24/19
លោក ​​ព្រហ្ម ​​ម៉ាញ ​​ដែល​​មហាជន​​ខ្មែរ​​ភាគ​​ច្រើន​​បាន​​ចាត់​​ទុក​​ថា ​​ជា​​អ្នក​​ចំរៀង​អា​យ៉ៃ ​​ប្រ​កប​​ដោយ​​វោហាស័ព្ទ​​មិនចេះ​​រីង​​ស្ងួត ​​កាល​​ពី​​ពេល​​ថ្មីៗ​​នេះ ​​បាន​​ប្រកាស​​ពី​​ការ​បើក​បង្រៀន​ចំរៀង​អាយ៉ៃ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដោយ​ឥត​គិត​ថ្លៃ​។ ​អ្នក​ចំរៀង​អាយ៉ៃ​ជើង​ចាស់​​និងដ៏កម្រ​រូប​នេះ ​បាន​អះអាង​តាម​រយៈក្បាល​ម៉េក្រូ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​ថា ​លោក​នឹង​ចំណាយ​ពេល​វេលា​ចុង​ក្រោយ​របស់​លោក​ខ្លះ ដើម្បី​ផ្ទេរ​ចំណេះ​ដឹង​នេះដ​ល់​​កូន​​ខ្មែរ​ជំនាន់​ក្រោយ​ណា...
Published 11/23/19
ដំណឹងស្តីពីការយាងសោយទិវង្គតរបស់សម្តេចរាជបុត្រី ព្រះរាមនរោត្តម បុប្ផាទេវី ដោយរាគារពាធ កាលពីថ្ងៃទី ១៨​វិច្ឆិកា បណ្តាលឲ្យមានការសោកស្តាយ និងរន្ធត់ចិត្ត នៅក្នុងចំណោម អ្នកដែលស្គាល់ស្នាដៃរបស់ព្រះអង្គ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ នៅប្រទេសបារាំង ជាទីដែលរបាំព្រះរាជទ្រព្យត្រូវបានថែរក្សា និងបង្ហាត់បង្រៀនយ៉ាងខ្ជាប់ខ្ជួនដោយអតីតសាស្រ្តាចារ្យ របាំបុរាណខ្មែរ ការសោកស្តាយមានទំហំធំធេងនៅក្នុងចំណោមនាដការដែលធ្លាប់ធ្វើការនៅក្រោមព្រះរាជដឹកនាំផ្ទាល់របស់សម្តេច ព្រះរាមនរោត្តមបុប្ផាទេវី។
Published 11/22/19