បទយកការណ៍ - រាជធានីភ្នំពេញ៖ ដំណើរវិវឌ្ឍន៍រយៈពេល៤០ឆ្នាំ ពីទីក្រុងខ្មោចមកជា
Description
រាជធានីភ្នំពេញ បានឆ្លងកាត់អស់ជាច្រើនដំណាក់កាលមកហើយ ក្នុងរយៈពេល៤០ប្លាយឆ្នាំមកនេះ ពោលគឺចាប់តាំងពីឆ្នាំ ១៩៧៩មក។ ឆ្នាំដែលកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម មកទល់នឹងពេលនេះ។ បច្ចុប្បន្ន ទីក្រុងភ្នំពេញដែលគេអាចនិយាយបានថា គឺជាទីក្រុងធំមួយដែលមានប្រជាជនរស់នៅច្រើន និងប្រកបដោយអគារខ្ពស់ៗ និងផ្សារទំនើបធំៗ។ នេះបើតាមទិដ្ឋភាពទីក្រុងភ្នំពេញ នៅក្នុងពិព័រណ៍រូបថតប្រមាណជាង១ពាន់សន្លឹក ក្រោមការរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ និងអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ចាប់ពីថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣១ មករា ឆ្នាំ ២០២០ខាងមុខនេះ។