Episodes
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារំាងអន្តរជាតិថ្ងៃនេះ អ៊ឹម ណាវិន សូមណែនាំលោកអ្នក ឲ្យបានស្គាល់ពីដំណើរជីវិតរបស់លោក ងន សំាង អគ្គនាយកក្រុមហ៊ុន RMA Cambodia ។
Published 11/22/19
នៅក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ជាប់នឹងផ្លូវជាតិលេខ៦ ពីភ្នំពេញទៅសៀមរាប អ្នកស្រុកបានប្រកបរបរដាល់អំបុកលក់ច្រើនឡើងៗ នៅជាប់នឹងដងផ្លូវ។ អ្នកស្រុកនិយាយថាការដាល់អំបុកលក់នេះ អាចផ្តល់រកប្រាក់ផ្គត់ផ្គង់គ្រួសារផង និងបានចូលរួមចំណែក ថែរក្សាទំនៀបទម្លាប់ខ្មែរផង។
Published 11/21/19
សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ បានយាងសោយទីវង្គតក្នុងព្រះជន្មាយុ៧៧ព្រះវស្សា នៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក កាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩។ ការសោយទិវង្គត អតីតតួឯករបាំអប្សរាដំបូងគេបង្អស់របស់ខ្មែរនេះបានធ្វើ អ្នកសិល្បៈជើងចាស់រួមជំនាន់ និងអ្នកសិល្បៈក្មេងៗជំនាន់ក្រោយដែលជាកូនសិស្សមានការសោកសង្រែង ស្តាយស្រណោះ ព្រោះតែព្រះរាជបំណងចុងក្រោយរបស់ព្រះអង្គមិនទាន់បានសម្រេច។
Published 11/20/19
អ្នកលក់ដូរតាមផ្លូវ១៥០នាក់ នៅថ្ងៃទី១៨វិច្ឆិកានេះ បានជួបជុំគ្នាប្រារព្ធទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិលើកទី៧។ សម្រាប់ប្រទេសកម្ពុជាតាមរយៈអង្គការសង្គមស៊ីវិលក្នុងស្រុកបានរៀបចំទិវានេះ៤លើកមកហើយ។ នៅកម្ពុជាគេសង្កេតឃើញថា ស្ថានភាពអ្នកលក់ដូរតាមដងផ្លូវប្រឈមនឹងការបណ្ដេញចេញគ្រប់ពេល លក់ដូរក្នុងស្ថានភាពភក់ជ្រាំគ្មានអនាម័យ គ្មានការគាំពារផ្នែកសង្គមជាដើម។ ចំណុចសំខាន់មួយទៀតដែលអ្នកលក់ដូរតាមផ្លូវមើលឃើញថា...
Published 11/18/19
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការសម្តែងល្ខោនខោលខ្មែរលើកដំបូង នឹងប្រារព្ធឡើង នៅទីលានជល់ដំរី ទឹកដីអង្គរនៃខេត្តសៀមរាបនៅឆ្នាំ២០២០ខាងមុខ។ មុនពេលមកដល់នៃព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ អ៊ឹង ប៊ុនថន បានជួបសម្ភាស កញ្ញា ពេជ្រ ចរណៃ គឺជាសិល្បៈការនីម្នាក់ដែលមានទេពកោសល្យក្នុងការសម្ដែងល្ខោនខោល និងចេះក្បាច់គុណល្បុកតោផងនោះ។ នាងបានអំពាវនាវឲ្យយុវជនស្ម័គ្រចិត្តចុះឈ្មោះហាត់រៀន ដោយឥតគិតថ្លៃនៅផ្ទះកាហ្វេវប្បធម៌ស្ថិតក្នុងខណ្ឌឬស្សីកែវ...
Published 11/17/19
ខ្មែរក្រហម និងប្រាសាទអង្គរវត្ត។ នេះជារូបភាពរបស់កម្ពុជា នៅក្នុងក្រសែភ្នែករបស់ជនបរទេស ជាពិសេសនៅក្នុងប្រទេសបារាំង។ កញ្ញាអ្នកកាសែតកូនកាត់ខ្មែរបារាំង សុខ អេឡេអូណរ Eleonore Sok ចង់ឲ្យជនបរទេសស្វែងយល់ស្គាល់មុខមាត់ផ្សេងទៀតរបស់កម្ពុជា។ កម្ពុជាសម័យបច្ចុប្បន្ន មាននៅក្នុងសៀវភៅរបស់កញ្ញាសុខ អេឡេអូណរ ដែលមានឈ្មោះថា CAMBODGIENS ដែលទើបបោះពុម្ពផ្សាយកាលពីខែដើមខែតុលា ដោយគ្រឹះស្ថានបោះពុម្ពបារាំង អង់រី ឌូហ្សីយេ Henri Dougier។ តើសៀវភៅរបស់កញ្ញាអេឡេអូណរមានអ្វីខុសប្លែកពីសៀវភៅផ្សេងទៀត ដែលធ្លាប់និយាយពីកម្ពុជា?
Published 11/16/19
នៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលទើបតែបិទបញ្ចប់ទៅកាលពីប៉ុន្មានថ្ងៃមុននេះ ពុទ្ធបរិស័ទនៅតាមវត្តអារាមនានានៅក្នុងក្របខណ្ឌទូទាំងប្រទេស បានធ្វើពិធីអកអំបុក បង្ហោះគោម បណ្តែតប្រទីប និងអកអំបុក។ ហើយក្នុងនោះ ក៏មានពិធីសម្រក់ទៀន ដើម្បីសុំផ្សងពីដំណើរទឹកភ្លៀងនៅឆ្នាំក្រោយផងដែរ។ វ៉ា សំណព្វ អ្នកយកព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFI បានចុះទៅយកបទយកការណ៍មួយជុំវិញការរៀបចំពិធីនេះ...
Published 11/16/19
នៅក្នុងនាទីជីវិតជោគជ័យ របស់វិទ្យុបារំាងអន្តរជាតិនាឱកាសនេះ អ៊ឹម ណាវិន សូមណែនាំ លោកអ្នកឲ្យបានស្គាល់ពីដំណើរជីវិត លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា។ លោក សៅរ័ត្ន បានពិការជើងតំាងពីកុមារភាពមក។ មិនអស់សង្ឃឹម តែបានតស៊ូរៀនសូត្រ តស៊ូធ្វើការ ជាលទ្ធផលជនពិការរូបនេះ ក្លាយជាប្រធានអង្គការធំមួយនៅកម្ពុជាដែលបានជួយទៅដល់ជនពិការផ្សេងទៀត។
Published 11/15/19
ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ បានបញ្ចប់ទៅហើយកាលពីថ្ងៃទី១២ ខែវិច្ឆិកា។ កាលពីឆ្នាំកន្លងទៅសំរាមនៅក្រោយពិធីបុណ្យអុំទូក គឺជាប្រធានបទក្តៅមួយ ដែលសាធារណជនលើកមកជជែកគ្នា។ ក៏ប៉ុន្តែនៅឆ្នាំនេះ មានការទទួលស្គាល់ថាបញ្ហាសំរាម គឺត្រូវបានទុកដាក់យ៉ាងមានរបៀបជាងមុន។ តំណាងយុវជនស្ម័គ្រចិត្ត ដែលចូលរួមប្រមូលសំរាមបានអំពាវនាវឲ្យពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាថែមទៀត ដើម្បីសំអាតបរិស្ថាននៅកម្ពុជា៕
Published 11/13/19
ពិធីបុណ្យអុំទូកថ្ងៃទី១បានចាប់ផ្ដើមហើយ នៅថ្ងៃអាទិត្យទី១០ខែវិច្ឆិកានេះ។ អ្វីជាការកត់សម្គាល់ មនុស្សម្នាជាច្រើន ក្មេងចាស់ប្រុសស្រី ដោយអ្នកខ្លះនាំមកជាមួយនូវបង្វេចបាយ បានធ្វើដំណើរចូលរាជធានីភ្នំពេញជាបណ្ដើរៗ ដើម្បីទស្សនាការប្រណាំងទូក។ ទន្ទឹមនឹងវត្តមានអ្នកទស្សនាដែលកំពុងតែធ្វើដំណើរមកបន្តកន្ទុយគ្នាជាប់មិនដាច់ កម្លាំងសមត្ថកិច្ចក៏ត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗផងដែរ។ ចំណែកការលក់ដូរវិញ ក៏មិនខុសពីរាល់ឆ្នាំដែរ...
Published 11/10/19
ដូចការគ្រោងទុក អាជ្ញាធររាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ០៩ វិច្ឆិកា នេះ បានរៀបចំពិធីទទួលទានអំបុកប្រមាណជា៨៨៩កន្លែង ដោយមានមនុស្សជាង១០ម៉ឺននាក់ចូលរួម។ ពិធីទទួលទានអំបុកនេះ គឺធ្វើឡើងតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសជួបជុំគ្នាទទួលទានអំបុក ក្រោមពាក្យស្លោក «ពិសាអំបុកដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ»។ វ៉ា សំណព្វ អ្នកយកព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFI...
Published 11/09/19
នៅពេលកម្ពុជាប្រារព្ធបុណ្យឯករាជ្យជាតិ នៅថ្ងៃទី៩វិច្ឆិកា ប្រជាជនអាល្លឺម៉ង់កំពុងរៀបចំពិធីបុណ្យខួប៣០ឆ្នាំនៃការរលំបាក់ជញ្ជាំងប៊ែរឡាំង។ ៩វិច្ឆិកា១៩៨៩ ៩វិច្ឆិកា ២០១៩ គឺមានរយៈពេល៣០ឆ្នាំគត់ដែលជញ្ជាំងប៊ែរឡាំង ជញ្ជាំងនៃភាពអាម៉ាស់ និមិត្តរូបនៃការបែង ប្លុកលោកសេរី និងកុម្មុយនិស្ត នៅក្នុងសម័យសង្រ្គាមត្រជាក់ បានដួលរលំ។ នៅឆ្នាំ ១៩៦១ ស្ថិតក្រោមត្រួតត្រារបស់សហភាពសូវៀត រដ្ឋាភិបាលអាល្លឺម៉ង់ខាងកើតបានសម្រេចចិត្តសាងសង់ជញ្ជាំងពុះខ័ណ្ឌចែកជាមួយប៊ែរឡាំងខាងលិច ក្នុងបំណងទប់ស្កាត់ចំណាកស្រុករបស់ប្រជាជនអាល្លឺម៉ង់...
Published 11/08/19
នៅក្នុងនាទីជីវិតជោគជ័យថ្ងៃនេះ អ៊ឹម ណាវិន សូមណែនាំលោកអ្នកស្តាប់ឲ្យបានស្គាល់ពីដំណើរជីវិត កញ្ញា ថុន ថាវរី អ្នកនិពន្ធសៀវភៅ “នារីប្រពៃ” ។ កញ្ញា ថុន ថាវរី ជានារីម្នាក់ដែល ចូលចិត្តជម្នះឧបសគ្គជីវិតដោយខ្លួនឯង ដើម្បីសេរីភាពក្នុងការរស់នៅ។
Published 11/08/19
នៅមុនមួយថ្ងៃនៃពិធីបុណ្យអុំទូក ដែលនឹងចូលមកដល់នៅថ្ងៃទី១០វិច្ឆិកា កីឡាករអុំទូកកំពុងហាត់សមនៅទន្លេបួនមុខ និងជ្រោយចង្វាត្រើយខាងកើត សម្រាប់តៀមប្រកួតនៅថ្ងៃអាទិត្យ។ ភាគច្រើននៃកីឡាករអុំទូក ដែលអ្នកកាសែតវិទ្យុបារាំងបានជួបសម្ភាសនៅថ្ងៃនេះ សុទ្ធសឹងតែអ្នកអាជីព កាន់ចង្វារទូកមិនតិចជាង១០ឡើយ។ ប៉ុន្តែអ្វីជាការកត់សម្គាល់ នៅក្នុងចំណាប់អារម្មណ៍ចុងក្រោយ កីឡាករអុំទូកស្នើឲ្យពលរដ្ឋចូលរួមទស្សនាពិធីបុណ្យអុំទូកឲ្យបានច្រើនកុះករ...
Published 11/08/19
គំនូរជាសិល្បមួយទម្រង់របស់ខ្មែរ។ ទេសភាពវាលស្រែ ភោគផលកសិកម្ម ព្រៃប្រឹក្សា សិល្ប វប្បធម៌ជាតិឬអន្តរជាតិ វិចិត្រករច្នៃគូរបានទំាងអស់។នៅកម្ពុជាមានសិល្បករខាងគូររូបច្រើន ប៉ុន្តែពួកគាត់ខ្លះត្ងូញថាអាជីពគូររូបពិបាកណាស់។ ពិបាកទំាងមិនសូវមានអ្នកទិញ និងពិបាកទំាងរកកន្លែងបង្ហាញស្នាដៃ ដែលគេហៅថា សាលពិព័រណ៍នោះ។
Published 11/07/19
ពីលើខ្នងភ្នំគូលែនពលរដ្ឋមួយចំនួនបានអះអាងថា កំពុងជួបការខ្វះខាតខ្លាំង បន្ទាប់ពីមុខរបរកាប់ឆ្ការព្រៃរដ្ឋសម្រាប់ធ្វើកសិកម្មត្រូវបានហាមឃាត់។ ស្ថិតនៅក្នុងភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ពលរដ្ឋប្រមាណជា១ពាន់គ្រួសារ អាស្រ័យផលលើរបរធ្វើស្រែចំការ តាមរយៈការកាប់ឆ្ការដីព្រៃរដ្ឋយកមកធ្វើកសិកម្មបណ្ដោះអាសន្ន។ ប៉ុន្តែយ៉ាងមិញមួយផ្នែកនៃសកម្មភាពនេះត្រូវបានអះអាងថា ប៉ះពាល់ដល់ធនធានធម្មជាតិ នៅលើខ្នងភ្នំគូលែន។
Published 11/06/19
នៅក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ ប៉ុន សោភ័ណ សូមណែនាំលោកអ្នកស្តាប់ ឱ្យស្គាល់ពីដំណើរជីវិតរបស់ អ្នកស្រី សួន ជុលា ។ អ្នកស្រី សួន ជុលា គឺជាប្រធានសភាយុវពាណិជ្ចករអន្តរជាតិប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩ និង ជាអគ្គនាយិការបស់ក្រុមហ៊ុន NCC cosmetics co., Ltd. ។
Published 11/05/19
តាមរយៈដំណើរទេសចរណ៍របស់ក្រុមហ៊ុនអូគូលែន ទៅកាន់ខ្នងភ្នំគូលែន កាលពីពេលថ្មីៗនេះ អេង គីមហុង អ្នកកាសែតវិទ្យុបារាំងអន្តរជាតិ បានជួបសម្ភាសដោយឡែកអំពីស្ថានភាពរៀនសូត្ររបស់ក្មេងៗនៅតំបន់ដាច់ស្រយាលមួយកន្លែង ស្ថិតក្នុងសាលាបឋមសិក្សាសង្កែឡាក់ នៃភូមិសង្កែឡាក់ ស្រុកស្វាយលើ ខេត្តសៀមរាប។ ដោយមើលឃើញបញ្ហាជាច្រើនដែលកំពុងកើតមាននៅក្នុងភូមិ រួមមាន អំពើហិង្សាក្នុងគ្រួសារ ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង រួមនឹងកត្តាជីវភាពជាដើម...
Published 11/05/19
រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ បានប្រកាសដកហូតសិទ្ធិ ម៉ៅការផ្តាច់មុខរបស់ក្រុមហ៊ុន សិនទ្រី ក្នុងការប្រមូលសំរាមចេញពីទីក្រុងភ្នំពេញ បន្ទាប់ពីសង្កេតឃើញថា សំរាមនៅមានការកកស្ទះប្រមូលមិនអស់។
តែសម្រាប់បុគ្គលិកមួយចំនួនរបស់ក្រុមសិនទ្រីដែលបានផ្តល់សម្ភាស ពួកគេមិនខ្វល់ពីការប្រកាសរបស់រដ្ឋាភិបាលនេះឡើយ ខណៈពួកគេរំពឹងថា ការងារសំអាតបរិស្ថានបែបនេះមិនមានមនុស្សច្រើនមកប្រជែងការងារឡើយ ពោលពួកគេនៅតែបន្តការងារនេះដដែល...
Published 11/04/19
ចាកឆ្ងាយពីប្រទេស ពីអាជីពដែលកំពុងផុសត្រដែត នៅកម្ពុជា អតីតនាដការខ្មែរ ដែលបានមករស់នៅបរទេសនៅតែបន្តចូលរួមថែរក្សាវប្បធម៌ និងក្បាច់បុរាណ។ នៅប្រទេសបារាំង ទោះជាមិនបានឡើងសំដែង ច្រើនដូចមុន ដូចនៅកម្ពុជា ប៉ុន្តែ អតីតនាដការក្មេងៗ បង្ហាត់បង្រៀន របាំក្បាច់បុរាណខ្មែរនៅក្នុងសមាគមខ្មែរមួយឈ្មោះថា ACK។ សមាគមACKដែលទើបបញ្ចប់ការសំដែងរបស់ខ្លួនជាមួយក្រុមតន្រ្តីបុរាណក្រុងប៉ារីស កាលពីខែតុលាកន្លងទៅ។
Published 11/01/19
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារំាងអន្តរជាតិថ្ងៃនេះ អ៊ឹម ណាវិន សូមណែនាំលោកអ្នក ឲ្យបានស្គាល់ពីដំណើរជីវិត របស់ លោក នឹម ឈុន្នី អ្នកបង្រៀនសមាធិ។ ជាកូនកសិករ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក នឹម ឈុន្នី បានឆ្លងកាត់ជីវិតបួសជាព្រះសង្ឃ១៦ឆ្នាំ។
Published 11/01/19
រូបសំណាករបស់លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ឆា ដែលធ្វើអំពីស្ពាន់ទំងន់១៥០គីឡូក្រាម ត្រូវបានយុវនិស្សិតមហាវិទ្យាល័យសិល្បៈសូនរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពីរនាក់កសាងឡើង ដើម្បីទុកជាស្នាដៃបញ្ចប់ថ្នាក់បរិញ្ញាប័ត្ររបស់ខ្លួនផង និងដើម្បីបង្ហាញការដឹងគុណ និងការចងចាំចំពោះការលះបង់របស់លោកចំពោះកុមារនិងប្រជាជនកម្ពុជាផង។ រូបសំណាកនេះ ត្រូវបាននិស្សិតទាំងពីរឲ្យឈ្មោះថា «វីរៈបុរសមនុស្សធម៌»។
Published 11/01/19
នៅថ្ងៃនេះ អេង គីមហុង នៃវិទ្យុបារាំងអន្តរជាតិ សូមនាំអារម្មណ៍លោកអ្នកនាងទៅមើលការសម្ដែងសិល្បៈល្ខោនបាសាក់រឿង «ស័ង្ខសីល្ប៍ជ័យ» ត្រង់ឈុតមួយនិយាយអំពីភាពលោភលន់ចង់បានអំណាចរបស់យក្ស បានស្លាប់ក្រោមព្រួញរបស់ស័ង្ខសីល្ប៍ជ័យ។ ក្រោយបញ្ចប់ការទស្សនាសាច់រឿង ទាំងអ្នកទស្សនា និងតួសម្ដែងក្នុងរឿងស័ង្ខសីល្ប៍ជ័យ មួយចំនួនបានលើកឡើងរួមគ្នា ដោយជម្រុញឲ្យស្ថាប័នពាក់ព័ន្ធ ដាក់បញ្ជូលការសម្ដែងសិល្បៈផ្នែកល្ខោនទាំងបីទម្រង់ មិនចំពោះតែល្ខោនបាសាក់...
Published 10/30/19
រូបថតជាច្រើនសន្លឹក ស្តីពី ជីវភាពពលរដ្ឋខ្មែរក្រោយការដួលរលំទៅនៃរបបខ្មែរក្រហម ក្នុងអំឡុងទសវត្សន៍ឆ្នាំ១៩៨០ ត្រូវបានបង្ហាញជាលើកដំបូង នៅក្នុងមហោស្រពរូបថតភ្នំពេញឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលសោតទស្សន៍ បុប្ឆាណា ក្នុងក្រុងភ្នំពេញ។ រូបថតជិត៣០សន្លឹកនេះ ថតដោយអតីតអ្នកកាសែតជនជាតិថៃម្នាក់។ បច្ចុប្បន្នលោកបានទទួលមរណភាពទៅហើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រូបថតទាំងនេះ បានបង្ហាញពីការចងចាំដល់មនុស្សជាតិ ទោះបីវាបានកន្លងផុតទៅ...
Published 10/27/19
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបតែបិទបញ្ចប់មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែរលើកទី១៩ នៅល្ងាចមិញនេះ។ តាមរយៈបទយកការណ៍របស់ អេង គីមហុង នៅរាត្រីនេះ សូមលើកយកតែការប្រកួតផ្នែកដាំស្លនិងបង្អែម មកនិយាយតែប៉ុណ្ណោះ។ ក្នុងនោះតំណាងខេត្តក្រុងចំនួន២៥ បានចូលរួមប្រកួតផ្នែកដាំស្ល លើវិញ្ញាសារសម្លប្រហើរ និងបង្អែមសង់ខ្យាល្ពៅ។ ក្រោយការប្រកួតពេញមួយថ្ងៃបានរកឃើញខេត្តក្រុងចំនួនបីស្លប្រហើរល្ពៅឆ្ងាញ់ដាច់គេគឺ...
Published 10/26/19