បទយកការណ៍ - អ្នកលក់តាមផ្លូវ៖ អាជ្ញាធរបរាជ័យអនុវត្តសារាចរស្ដីពីការលុបចោលការ
Description
អ្នកលក់ដូរតាមផ្លូវ១៥០នាក់ នៅថ្ងៃទី១៨វិច្ឆិកានេះ បានជួបជុំគ្នាប្រារព្ធទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិលើកទី៧។ សម្រាប់ប្រទេសកម្ពុជាតាមរយៈអង្គការសង្គមស៊ីវិលក្នុងស្រុកបានរៀបចំទិវានេះ៤លើកមកហើយ។ នៅកម្ពុជាគេសង្កេតឃើញថា ស្ថានភាពអ្នកលក់ដូរតាមដងផ្លូវប្រឈមនឹងការបណ្ដេញចេញគ្រប់ពេល លក់ដូរក្នុងស្ថានភាពភក់ជ្រាំគ្មានអនាម័យ គ្មានការគាំពារផ្នែកសង្គមជាដើម។ ចំណុចសំខាន់មួយទៀតដែលអ្នកលក់ដូរតាមផ្លូវមើលឃើញថា អាជ្ញាធរបរាជ័យក្នុងអនុវត្តសារាចររដ្ឋាភិបាលកាលពីឆ្នាំ២០១៦ ស្ដីពីការលុបការបង់ថ្លៃចំពោះពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើរ ល្អី ជាដើម។