បទយកការណ៍ - កីឡាករអុំទូកស្នើឲ្យពលរដ្ឋចូលរួមទស្សនាពិធីបុណ្យអុំទូកឲ្យបានច
Description
នៅមុនមួយថ្ងៃនៃពិធីបុណ្យអុំទូក ដែលនឹងចូលមកដល់នៅថ្ងៃទី១០វិច្ឆិកា កីឡាករអុំទូកកំពុងហាត់សមនៅទន្លេបួនមុខ និងជ្រោយចង្វាត្រើយខាងកើត សម្រាប់តៀមប្រកួតនៅថ្ងៃអាទិត្យ។ ភាគច្រើននៃកីឡាករអុំទូក ដែលអ្នកកាសែតវិទ្យុបារាំងបានជួបសម្ភាសនៅថ្ងៃនេះ សុទ្ធសឹងតែអ្នកអាជីព កាន់ចង្វារទូកមិនតិចជាង១០ឡើយ។ ប៉ុន្តែអ្វីជាការកត់សម្គាល់ នៅក្នុងចំណាប់អារម្មណ៍ចុងក្រោយ កីឡាករអុំទូកស្នើឲ្យពលរដ្ឋចូលរួមទស្សនាពិធីបុណ្យអុំទូកឲ្យបានច្រើនកុះករ ព្រោះវត្តមានពលរដ្ឋជាកម្លាំងចិត្តសម្រាប់ពួកគេ។