Description
ខ្មែរក្រហម និងប្រាសាទអង្គរវត្ត។ នេះជារូបភាពរបស់កម្ពុជា នៅក្នុងក្រសែភ្នែករបស់ជនបរទេស ជាពិសេសនៅក្នុងប្រទេសបារាំង។ កញ្ញាអ្នកកាសែតកូនកាត់ខ្មែរបារាំង សុខ អេឡេអូណរ Eleonore Sok ចង់ឲ្យជនបរទេសស្វែងយល់ស្គាល់មុខមាត់ផ្សេងទៀតរបស់កម្ពុជា។ កម្ពុជាសម័យបច្ចុប្បន្ន មាននៅក្នុងសៀវភៅរបស់កញ្ញាសុខ អេឡេអូណរ ដែលមានឈ្មោះថា CAMBODGIENS ដែលទើបបោះពុម្ពផ្សាយកាលពីខែដើមខែតុលា ដោយគ្រឹះស្ថានបោះពុម្ពបារាំង អង់រី ឌូហ្សីយេ Henri Dougier។ តើសៀវភៅរបស់កញ្ញាអេឡេអូណរមានអ្វីខុសប្លែកពីសៀវភៅផ្សេងទៀត ដែលធ្លាប់និយាយពីកម្ពុជា?