បទយកការណ៍ - ពលរដ្ឋខ្មែរនៅតែមានជំនឿលើពិធីសម្រក់ទៀនជ័យ ដើម្បីផ្សងចង់ដឹងពីដ
Description
នៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលទើបតែបិទបញ្ចប់ទៅកាលពីប៉ុន្មានថ្ងៃមុននេះ ពុទ្ធបរិស័ទនៅតាមវត្តអារាមនានានៅក្នុងក្របខណ្ឌទូទាំងប្រទេស បានធ្វើពិធីអកអំបុក បង្ហោះគោម បណ្តែតប្រទីប និងអកអំបុក។ ហើយក្នុងនោះ ក៏មានពិធីសម្រក់ទៀន ដើម្បីសុំផ្សងពីដំណើរទឹកភ្លៀងនៅឆ្នាំក្រោយផងដែរ។ វ៉ា សំណព្វ អ្នកយកព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFI បានចុះទៅយកបទយកការណ៍មួយជុំវិញការរៀបចំពិធីនេះ នៅក្នុងវត្តមួយស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ សូមអញ្ជើញស្តាប់៖