បទយកការណ៍ - ពិធីអុំទូកថ្ងៃទី១បានចាប់ផ្ដើមជាមួយនឹងលំហូរពលរដ្ឋធ្វើដំណើរចូល
Description
ពិធីបុណ្យអុំទូកថ្ងៃទី១បានចាប់ផ្ដើមហើយ នៅថ្ងៃអាទិត្យទី១០ខែវិច្ឆិកានេះ។ អ្វីជាការកត់សម្គាល់ មនុស្សម្នាជាច្រើន ក្មេងចាស់ប្រុសស្រី ដោយអ្នកខ្លះនាំមកជាមួយនូវបង្វេចបាយ បានធ្វើដំណើរចូលរាជធានីភ្នំពេញជាបណ្ដើរៗ ដើម្បីទស្សនាការប្រណាំងទូក។ ទន្ទឹមនឹងវត្តមានអ្នកទស្សនាដែលកំពុងតែធ្វើដំណើរមកបន្តកន្ទុយគ្នាជាប់មិនដាច់ កម្លាំងសមត្ថកិច្ចក៏ត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗផងដែរ។ ចំណែកការលក់ដូរវិញ ក៏មិនខុសពីរាល់ឆ្នាំដែរ ស្តង់លក់ទំនិញតូចធំកំពុងត្រៀមខ្លួនចាំទទួលអ្នកទិញមកពីគ្រប់មជ្ឈដ្ឋាន។