Description
ទោះបីត្រូវប្រើកម្លំាងអុំទូក កាត់ទន្លេសាប កាត់ព្រៃលិចទឹក ក៏ស្រ្តីៗនៅក្នុងឃុំកំពង់ភ្លុក ខេត្តសៀមរាប មិនរអ៊ូនោះទេ។ វាជាផ្នែកមួយសំខាន់ ដែលគាត់អាចរកប្រាក់ផ្គត់ផ្គង់គ្រួសារក្រៅពីរបរនេសាទរបស់ប្តី។ កំពង់ភ្លុក ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាសហគមន៍អេកូទេសចរណ៍មួយពេញនិយម លើបឹងទន្លេសាប។