Description
បន្ទាប់ពីក្រសួងកសិកម្មប្រកាសឲ្យពលរដ្ឋចុះទិញត្រីធ្វើប្រហុកចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩ ពលរដ្ឋខ្លះឡើងមកពីខេត្តកំពុងប្រមូលផ្ដុំនៅជ្រុងម្ខាង នៃទីក្រុងភ្នំពេញ ស្ថិតនៅគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ ដើម្បីទិញត្រីសម្រាប់ធ្វើប្រហុក ផ្អក និងឆ្អើ ជាដើម។ ក្នុងនោះពលរដ្ឋខ្លះរអ៊ូថា ត្រីសម្រាប់ធ្វើប្រហុកថ្លៃជាងឆ្នាំមុនក្នុងតម្លៃ២៥០០រៀលក្នុងមួយគីឡូ ខណៈឆ្នាំទៅមានតម្លៃតែ១៥០០រៀល។ តែលក់ត្រីថា ប្រភេទត្រីរៀលសម្រាប់ធ្វើប្រហុកមិនសូវសំបូរឡើយ ដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស។