បទយកការណ៍ - ជនជាតិខ្មែរនិងអាល្លឺម៉ង់ រួមគ្នានៅក្នុងសមាគមខ្មែរមួយនៅទីក្រុងប៊ែរឡា
Description
ចាកឆ្ងាយពីស្រុកកំណើត ប៉ុន្តែ ប្រជាជនខ្មែរនៅបរទេស មិនភ្លេចជាតិ និងវប្បធម៌កំណើតរបស់ខ្លួននោះទេ។ នៅទីក្រុងប៊ែរឡាំង ប្រជាជនខ្មែរជាង ២០នាក់ប្រមូលផ្តុំគ្នាក្នុងសមាគមតូចមួយ។ សមាគមមិត្តភាពខ្មែរអាល្លឺម៉ង់មាននាទីបង្ហាត់បង្រៀនភាសាខ្មែរ និងរបាំ ចម្រៀងខ្មែរដល់កូនខ្មែរដែលកើតធំដឹងក្តីនៅអាល្លឺម៉ង់ ហើយនិងជនជាតិអាល្លឺម៉ង់ ដែលចង់ស្វែងយល់ពីវប្បធម៌ របៀបរស់នៅខ្មែរ។ សមាគមដែលមានសមាជិកលាយចម្រុះជាតិសាសន៍ ខ្មែរ អាល្លឺម៉ង់ ទើបបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំថ្មីសម្រាប់ការងារសមាគម៤ឆ្នាំទៅមុខទៀត។ ឈាង បុប្ផាបានចូលទៅស្តាប់អង្គប្រជុំដែល ពីរភាសា ខ្មែរ អាល្លឺម៉ង់ លាយរណ្តំចូលគ្នា។