បទយកការណ៍ - បណ្ឌិតផ្នែកវិស្វករ៩០នាក់ត្រឡប់មកធ្វើការនៅប្រទេសកំណើតដើម្បីរួម
Description
កាលពីពេលថ្មីនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលគេហៅតាមទម្លាប់ថា (តិចណូ)បានរៀបចំជំនួបដ៏កម្រមួយរវាងរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន និងបណ្ឌិតវិស្វករ៩០នាក់ ដែលបញ្ចប់ការសិក្សាមកពីក្រៅប្រទេស ហើយកំពុងបំរើការងារនៅសាលាតិចណូ។ តាមអ្នករៀបចំកម្មវិធី បណ្ឌិតទាំង៩០នាក់បានត្រឡប់មកធ្វើការនៅប្រទេសកំណើតវិញក្រោយពួកគេបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកអភិវឌ្ឍប្រទេស។ តាមរយៈក្បាលមេក្រូវិទ្យុបារាំងអន្តរជាតិ បណ្ឌិតមួយចំនួនបានលើកទឹកចិត្តឲ្យយុវជនចាប់យកមុខជំនាញវិស្វករនេះ ឲ្យបានច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការសង្គមជាក់ស្ដែងផ្នែករ៉ុករករ៉ែ និងការសាងសងជាដើម។