ហេតុអ្វីដំបូន្មានជាច្រេីនគ្មានប្រយោជន៍?
Listen now
Description
ពីមួយថ្ងៃមួយថ្ងៃ យេីងអាចលឺពីដំបូន្មានជាច្រេីន ថាយេីងគួរធ្វេីនេះឬធ្វេីនោះ។ មួយចំនួនអាចមិនកេីតការ ហេីយខ្លះជាជាងជួយ ក៏អាចធ្វេីអោយជីវិតយេីងកាន់តែពិបាកផងដែរ។ ក្នុងវគ្គនេះ ខ្ញុំបានបកស្រាយពីបុគ្គលិកលក្ខណៈនៃដំបូន្មានដែលមិនល្អបែបៗនេះ។ យើងនឹងស្វែងយល់ពីសារៈសំខាន់នៃការត្រិះរិះពិចារណា និង ការវែកញែកវាយតម្លៃនៃដំបូន្មានទាំងនោះនៅពេលដែលយើងទទួលវា ឬ ពេលដែលយេីងផ្តល់ជូនមនុស្សម្នាក់។ រៀនយល់ពីការណែនាំដែលចេញពីបំណងល្អ តែគ្មានប្រសិទ្ធភាព។ សូមចូលរួមស្តាប់ទាំងអស់គ្នាដេីម្បីជួយយេីងអោយគិតបានកាន់តែឆ្លាតវៃសម្រាប់ជីវិតរបស់យេីង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
More Episodes
ភាពមិនទៀងទាត់ក្នុងជីវិតមិនមែនជារឿងមិនប្រក្រតីឡើយ។ ជាជាងខ្លាចនិងបារម្ភ យើងគួរតែរៀនស៊ាំនឹងការពិតមួយនេះ។ គន្លឹះមួយបន្ថែមទៀតនោះ យើងក៏អាចមានភាពជាក់លាក់ក្នុងជីវិតដែលគ្មានភាពជាក់លាក់បានដែរ។ ដោយយ៉ាងណា? ដោយផ្តោតលើសកម្មភាពយើងនាពេលបច្ចុប្បន្ន។ តោះ...
Published 10/22/24
Published 10/22/24
ជាធម្មតា យើងតែងឮពីពាក្យ "វដ្តសង្សារ" ដែលសំដៅទៅលើការកើត ចាស់ ឈឺ និងស្លាប់។ ប៉ុន្តែបើនិយាយក្រៅពីនិយមន័យនៃពុទ្ធសាសនា ខ្ញុំសង្កេតឃើញថាជីវិតយើងពីមួយថ្ងៃទៅមួយថ្ងៃហាក់ដូចជាវដ្តសង្សារតូចៗមួយអញ្ចឹង។ មួយថ្ងៃគឺដូចជាជីវិតមួយដោយឡែកអញ្ចឹង។ ពេលព្រឹកយើងកើត ពេលយប់យើងស្លាប់។ សម្រាប់ខ្ញុំ...
Published 10/09/24