Episodes
ការមានគំរូសម្រាប់ជីវិត ពិតជាចាំបាច់ ដោយសារគំរូគឺនឹងត្រីវិស័យដែលណែនាំខ្លួនយើងក្នុងការកសាងខ្លួនបានបែបនោះ។ ប៉ុន្តែ គំរូតែមួយអាចមិនគ្រប់គ្រាន់ឡើយ។ ក្នុងវគ្គនេះ ខ្ញុំចែករំលែកពីគំរូផ្ទាល់ខ្លួនដែលបំផុសពី "The Four Archetypes" ដែលមានដូចជា៖ ព្រះសង្ឃ អ្នកចម្បាំង ទស្សនវិទូ និងសិល្បករ។ ទាំងបួននេះគឺដូចនឹងទ្រនិចត្រីវិស័យដែលបង្ហាញផ្លូវខ្ញុំសម្រាប់អភិវឌ្ឍខ្លួនអញ្ចឹង។ តោះ ស្តាប់បន្ថែមដើម្បីយល់ពីគំរូទាំងនេះ និងជាពិសេសក្នុងការបង្កើតគំរូសម្រាប់ខ្លួនឯង។ __________________________ 📫 ចូលរួមតាម Telegram...
Published 08/13/24
Published 08/13/24
ដើមឈើមួយអាចដុះបានខ្ពស់ អាស្រ័យទៅលើជម្រៅនៃឬសគល់របស់វា។ ជីវិតយើងក៏មិនខុសពីនេះដែរ។ កុំដោយសារតែចង់ឈ្នះមនុស្សជុំវិញ សម្លឹងមើលតែលើ ដោយមិនមើលក្រោម។ ផ្ទះមួយដែលខ្ពស់ហើយមាំមិនជាផ្ទះដែលមានតែសសរមួយទ្រទ្រង់ឡើយ។ ចូរមើលឱ្យទូលំទូលាយទៅលើការលូតលាស់របស់ខ្លួន ជាជាងមើលតែទៅលើចំណូលលុយកាក់តែមួយគត់។ តស់ចូលរួមស្តាប់វគ្គនេះ ដើម្បីយល់ដឹងស៊ីជម្រៅទៅលើការរស់ជីវិតមួយដែលមានភាពពេញលេញ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់...
Published 07/30/24
ពេលនេះ ខ្ញុំសុំចែករំលែកវេលាមួយដ៏ពិសេសសម្រាប់ខ្ញុំទៅមិត្តរៀនរស់ទាំងអស់គ្នា។ បន្ទាប់ពីចំណាយពេលមួយឆ្នាំជាង ខ្ញុំបានសម្រេចស្នាដៃសៀវភៅដំបូងរបស់ខ្ញុំ "រៀនរស់៖ យកឈ្នះជីវិតដោយរៀនមួយជីវិត"។ ខ្ញុំចង់សរសេរសៀវភៅនេះឡើងដោយសារតែនេះជាសៀវភៅដែលរូបខ្ញុំផ្ទាល់ពី ២០ ឆ្នាំមុនត្រូវការបំផុត។ ប្រសិនបើខ្ញុំចេះរៀនរស់តាំងពីតូចមកម៉្លេះ តើល្អយ៉ាងណាទៅ? ម៉្យាងវិញទៀត នេះក៏ជាបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះ។ យើងចង់រៀនពីជីវិត ប៉ុន្តែមិនដឹងចាប់ផ្តើមត្រង់ណា។ យើងចង់បើកសៀវភៅអាន ប៉ុន្តែអានមិនទៅមុខ។ យើងចង់អនុវត្តជំនាញអ្វីមួយ...
Published 06/26/24
សំណួរដែលខ្ញុំតែងតែបានគឺ "ធ្វើយ៉ាងណាដើម្បីដឹងថាអ្វីទៅជាចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើង?" ពេលដែលខ្ញុំគិតឡើងវិញទៅ ខ្ញុំមិនយល់ស្របនឹងការបែងចែកដាច់ខាតបែបនោះទេ ព្រោះចំណុចខ្លាំងរបស់ខ្ញុំជាច្រើននៅពេលនេះសុទ្ធតែធ្លាប់ជាចំណុចខ្សោយ។ ជាជាងចង់បែងចែក យើងគួរតែសួរខ្លួនឯងសិនថាអ្វីដែលយើងខ្សោយទៅលើនោះ យើងពិតជាខ្សោយមែនទេ? ពេលខ្លះ ជាមួយនឹងការយល់ដឹងខុស...
Published 06/12/24
ជម្រើសមានតិចសម្រាប់អ្នកដែលចេះប្រើជំនាញណាមួយដោយដាច់ដោយឡែក។ នេះគឺដោយសារតែមាននូវការប្រកួតប្រជែងច្រើន និងការជំនួសដោយបច្ចេកវិទ្យា។ ដូចគេដូចឯងមិនមែនជាគំនិតល្អឡើយ ដោយសារផ្លូវទៅកាន់ការលេចធ្លោពិតជាចង្អៀត។ ជម្រើសមួយដែលប្រសើរជាងនោះជាការចេះជំនាញច្រើន ហើយចេះយកជំនាញទាំងនោះមកផ្គុំគ្នា។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន...
Published 06/05/24
ចំណេះហាក់បីដូចជាកំណប់ដែលយើងទាំងអស់គ្នាចង់បាន ប៉ុន្តែការអានក៏ជាសកម្មភាពមួយដែលមិនសូវមានអ្នកធ្វើ។ អំណោយពីសាលាដ៏បំផុតជាការចេះអានអក្សរនេះហើយ ប៉ុន្តែរៀនចប់ យើងបែបជាមិនយកសមត្ថភាពនេះមកប្រើទៅលើការអានសៀវភៅ ដើម្បីបន្តលូតលាស់ក្នុងជីវិត។ បើយើងចេះអានអក្សរ ហើយឈប់អានសៀវភៅនោះ នេះពិតជាការខាតបង់មួយដ៏ធំ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងការអានយើងក៏ជួបនូវឧបសគ្គជាច្រើន។ អានមិនចប់ ហើយបើចប់ចេះតែមិនយល់។ យើងដឹងថាយើងគួរអាន ហើយដឹងទៀតថាគួរអានសៀវភៅថា ប៉ុន្តែចេះតែទិញ ដោយមិនអាចអានសៀវភៅល្អៗទាំងនោះ។...
Published 05/23/24
តើការសិក្សានៅតែសាលារៀនតែមួយមុខអាចគ្រប់គ្រាន់សម្រាប់ជីវិតដែរឬទេ? មិនត្រឹមតែមិនគ្រប់គ្រាន់ទេ ប៉ុន្តែថែមទាំងខ្វះនូវជំនាញដ៏ចាំបាច់បំផុតសម្រាប់ជីវិតយើង។  មិនថាអ្នកនៅរៀន ឬក៏បញ្ចប់ការសិក្សាហើយក៏ដោយ អ្នកមិនគួរមើលរំលងនូវជំនាញទាំងនេះឡើយ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 04/09/24
ការមានគោលដៅពិតជាសំខាន់ ប៉ុន្តែការសម្រេចគោលដៅនោះគឺទៅតាមសកម្មភាពយើងនៅថ្ងៃនេះ។ ជាជាងគ្រាន់តែមានគោលដៅថាឆ្នាំនេះចង់ធ្វើអ្វីខ្លះ ឬចង់ក្លាយជាមនុស្សបែបណា ចូរបង្កើតជា "ការប្រជែង" (Challenge) មួយសម្រាប់ខ្លួនឯង ដែលផ្តោតទៅលើការសម្រេចសកម្មភាពប្រចាំថ្ងៃ។ ទៅតាមភាពញឹកញាប់នៃសកម្មភាពយើងពីមួយថ្ងៃទៅមួយថ្ងៃ យើងនឹងមានវឌ្ឍនភាពទៅមុខ ហើយជាពិសេសនឹងប្រែប្រួលជាមនុស្សម្នាក់មួយថ្មី។ ដើម្បីយល់បន្ថែម តោះចូលរួមស្តាប់ទាំងអស់គ្នា។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 03/19/24
ក្នុងវគ្គមុនមួយ ខ្ញុំធ្លាប់បាននិយាយទាក់ទងពី "ការគិតច្រើនគឺដោយសារតែយើងមិនចេះគិត" ហើយវគ្គនេះនឹងបំភ្លឺបន្ថែមជាមួយនឹងវិធីវិទ្យាសាស្ត្រជាក់លាក់ដែលខ្ញុំប្រើប្រាស់ផ្ទាល់ជារៀងរាល់ថ្ងៃ។ ទាំងនោះរួមមានទស្សនវិជ្ជា សិល្បៈ និងការកត់ត្រា។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីយល់ពីវិធីកសាងការគិតត្រិះរិះដ៏ល្អសម្រាប់ជីវិតប្រចាំថ្ងៃ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 02/27/24
ការរៀនសម្រាប់ជីវិតគឺមិនដូចនឹងការរៀននៅសាលាឡើយ។ យើងមិននឹងក្លាយជាមនុស្សម្នាក់ថ្មីទៅតាមការរៀនឡើយ ប្រសិនបើយើងរៀនដោយគ្រាន់តែស្រូបព័ត៌មាន។ កាលដែលយើងចាំ មិនមានន័យថាយើងចេះនោះទេ។ ដើម្បីបង្កើតភាពចេះ និងជាពិសេសលទ្ធផលជាក់ស្តែងសម្រាប់ជីវិត យើងត្រូវតែរៀនថែមពីរជំហានទៀត ដោយចេះវែកញែកថាមេរៀនណាសំខាន់ បំភ្លេចមេរៀនដែលមិនសំខាន់ និងថែមថយជាមួយនឹងគំនិតចេញពីការគិតរបស់ខ្លួនផ្ទាល់។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីយកពីវិធីនៃការលូតលាស់សម្រាប់ជីវិត។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖...
Published 02/20/24
ការមិនឆ្លើយ "ទេ" នឹងអ្នកដទៃជាការឆ្លើយ "ទេ" នឹងខ្លួនឯង។ បើយើងមិនចេះបដិសេធនឹងសំណើដែលខុសពីចិត្ត យើងនឹងត្រូវបង្ខំចិត្តធ្វើទាំងនោះឡើង។ សេចក្តីសុខយើងនឹងមិនអាចក្លាយជារបស់យើង ប្រសិនបើយើងមិនឱ្យតម្លៃលើពេលវេលាយើង។ ការដែលយើងចេះឆ្លើយ "ទេ" កាន់តែច្រើន យើងនឹងសល់ពេលកាន់តែច្រើនសម្រាប់កិច្ចការដែលយើងគិតថាសំខាន់ សកម្មភាពដែលយើងចូលចិត្ត និងក្រុមមនុស្សដែលស្រលាញ់់។ រៀនកំណត់កាលវិភាគខ្លួនទៅតាមជីវិតមួយដែលខ្លួនចង់មាន ជាជាងរស់ទៅតាមកាលវិភាគនៃជីវិតអ្នកដទៃ។ តោះ រៀនរស់ទាំងអស់គ្នា សម្រាប់បង្កើតភាពក្លាហានក្នុងការឆ្លើយ...
Published 01/23/24
អាយុមិនធ្វើឱ្យមនុស្សម្នាក់ចាស់ទុំឡើយ ប៉ុន្តែជាការដឹងក្តីវិញនោះទេ។ ការដឹងក្តីនេះតម្រូវឱ្យយើងដឹងនិងជាពិសេសទទួលស្តាល់ពីទំនួលខុសត្រូវនៃជីវិតខ្លួនឯង។ មិនថាយើងទុកចិត្តមនុស្សម្នាក់ប៉ុន្មានក៏ដោយ យើងមិនអាចឱ្យគាត់សម្រេចចិត្តលើសេចក្តីសុខនៃជីវិតយើងឡើយ។ ទំនួលខុសត្រូវផ្តល់នូវអំណាចសម្រាប់គ្រប់គ្រងជីវិតយើង។ ការគេចវេះទំនួលខុសត្រូវនឹងធ្វើឱ្យជីវិតយើងមានភាពពិបាកជាច្រើន។ ជាជាងចៀសវាង យើងត្រូវប្រឈមមុខនឹងតួនាទីនិងភារៈកិច្ចរបស់ខ្លួន។ តោះស្តាប់ទាំងអស់គ្នាសម្រាប់ការយល់បន្ថែមពីទំនួលខុសត្រូវយើងទៅលើជម្រើស អំពើ ពាក្យសម្តី...
Published 01/16/24
មិនថាគោលដៅយើងជាអ្វី ការរៀនរស់ជាចម្លើយ។ គម្លាតរវាងយើងជាមួយនឹងគោលដៅយើងជាសមត្ថភាពរបស់យើងនោះហើយ។ កាលដែលយើងចង់កែប្រែជីវិតយើង យើងក៏ត្រូវកែប្រែខ្លួនយើងដូចគ្នាដែរ។ ចៀសជាងគ្រាន់តែខំ ប៉ុន្តែខំឱ្យបានប្រសើរជាងមុន ដោយលូតលាស់ក្លាយជាមនុស្សម្នាក់ដែលពូកែ។ ពេលដែលយើងពូកែជាងមុន យើងក៏មានឥទ្ធិពលខ្លាំងជាមុនទៅលើស្ថានភាពជីវិត និងរាល់អ្វីដែលយើងចង់សម្រេច។ ដោយហេតុនោះ រាល់វេលានៃការខំនឹងផ្តល់នូវផលកាន់តែធំ។ តោះស្តាប់វគ្គនេះទាំងអស់គ្នា សម្រាប់ការយកការរៀនរស់ជាវិធីធ្វើដំណើរសម្រាប់ជីវិតយើង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖...
Published 01/09/24
គ្មានអ្វីថ្មីសម្រាប់ឆ្នាំថ្មីនោះទេ ប្រសិនបើយើងរក្សាខ្លួនជាមនុស្សដដែល។ បើយើងចង់បានលទ្ធផលមួយថ្មី យើងក៏ត្រូវកែប្រែខ្លួនយើងជាថ្មីដូចនោះដែរ។ ការចូលមកឆ្នាំថ្មីជាមួយនឹងផ្នត់គំនិតចាស់ (ជាពិសេសផ្នត់គំនិតដែលមិនកើតការ) នឹងកំណត់ការលូតលាស់ និងការសម្រេចគោលដៅយើងនៅខាងមុខ។ ការចាប់ផ្តើមជាថ្មីតម្រូវឱ្យយើងជម្រះនូវគំនិតចាស់ៗ ដែលលែងមានប្រយោជន៌សម្រាប់ជីវិតយើង។ ពេលដែលយើងចាប់ផ្តើមពីចំណុចសូន្យម្តងទៀត យើងនឹងស្វាគមន៌នូវការលូតលាស់ និងឱកាសជាច្រើន ដែលយើងមិនធ្លាប់មានពីមុន។ នៅពេលនោះ យើងនឹងអាចក្លាយជាមនុស្សម្នាក់មួយថ្មី...
Published 01/02/24
វគ្គនេះជាវគ្គចុងក្រោយនៃរៀនរស់ផតខាស់សម្រាប់ឆ្នាំ ២០២៣ នេះ។ មុននឹងចូលទៅដល់ឆ្នាំថ្មី យើងគួរតែរំលឹកនូវអ្វីដែលបានកើតឡើងនៅឆ្នាំនេះសិន។ តើព្រឹត្តិការណ៍ណាខ្លះដែលយើងជួបប្រទះ? តើឧបសគ្គណាខ្លះដែលយើងបានឆ្លងផុត? តើមេរៀនអ្វីខ្លះដែលយើងទទួលបានពីជីវិត? តើនរណាខ្លះបានជួយយើងក្នុងគ្រាពិបាក? ហើយនរណាខ្លះទៀតដែលយើងបានជួយក្នុងឆ្នាំនេះ? ការរំលឹក និងជាពិសេសសួរខ្លួនឯងឱ្យបានគ្រប់ជ្រុងជ្រោយ នឹងធ្វើឱ្យយើងឃើញនូវជីវិតយើងបានទូលំទូលាយជាមុន។ ពេលខ្លះ ដោយសារមានរឿងមិនល្អមួយចំនួនបានកើតឡើង យើងក៏គិតថាអ្វីគ្រប់យ៉ាងមិនល្អ...
Published 12/26/23
ជាធម្មតា យើងតែងតែឮពីបញ្ហានៃការគិតច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ខ្លួនយើងផ្ទាល់ថែមទាំងខំប្រឹងស្វែងរកវិធីដើម្បីឱ្យឈប់គិតច្រើនផងដែរ។ ដំណឹងមិនល្អមួយនោះគឺ យើងមិនអាចបញ្ឈប់ខ្លួនឱ្យគិត ឬអាចកំណត់នូវចំនួនការគិតយើងបានឡើយ។ ផ្ទុយទៅវិញ ដំណឹងល្អមួយនោះគឺ ការគិតច្រើនជារឿងប្រក្រតីនោះ។ ការដែលយើងនៅគិត បង្ហាញថាខួរក្បាលយើងនៅដើរ និងសតិយើងនៅមាន។ បញ្ហាមិនមែនជាចំនួននៃការគិត ប៉ុន្តែគោលដៅនៃការគិតវិញនោះទេ។ យើងក្លាយជាជនរងគ្រោះនៃការគិតច្រើនរបស់យើង ដោយសារតែយើងមិនចេះវិធីគិត។ កាលណាដែលយើងរៀនគិតបានល្អ...
Published 11/28/23
បច្ចេកវិទ្យាកាន់តែទៅមុខ ទូរស័ព្ទយើងកាន់តែទំនើប។ បើយើងមើលទៅ ទូរស័ព្ទដៃដែលយើងជាច្រើនកំពុងប្រើនេះ មានល្បឿនលឿនជាងកុំព្យូទ័រកាលពីពីរបីទសវត្សរ៍មុនទៅទៀត។ របស់ក្នុងដៃមួយនេះអាចក្លាយជាម៉ាសុីនសម្រាប់សម្រេចការងារជាច្រើន ហើយក៏អាចជាម៉ាស៊ីនសម្រាប់ការកំសាន្តដ៏គ្មានឈប់ឈរផងដែរ។ កាន់តែពិបាកនោះ យើងក៏អាចចុចលេងដោយមិនដឹងខ្លួនផងដែរ ដោយសារសកម្មភាពនេះបានក្លាយជាទម្លាប់បាត់ហើយ។ ទៅតាម Notification ដែលមិនចេះចប់ ការផ្តោតអារម្មណ៌យើងកាន់តែខ្លីទៅៗ ដែលជាកត្តាដែលយើងមានភាពពិបានក្នុងការសម្រេចកិច្ចការរបស់យើង។ តោះ...
Published 11/22/23
ការដែលយេីងរៀនតែអ្វីដែលមនុស្សរាល់គ្នារៀន យេីងនឹងចេះតែអ្វីដែលមនុស្សរាល់គ្នាចេះ។ ដោយហេតុនេះ យេីងនឹងមិនមានចំណុចពិសេសអ្វីមួយឡេីយ។ តម្លៃដែលយេីងអាចឱ្យទៅសង្គម និងការងារយេីងក៏មិនមានច្រេីន ព្រោះយេីងគ្រាន់តែអាចធ្វេីបាននូវអ្វីមួយដែលមានមនុស្សជាច្រេីនអាចធ្វេីបាន។ ដេីម្បីកសាងចំណុចពិសេស និងសមត្ថភាពដ៏មានតម្លៃមួយ យេីងត្រូវតែដាក់ចិត្តរៀនឱ្យបានលេីសពីអ្នកដទៃ និងជាពិសេសលេីចំណេះនិងជំនាញដែលមនុស្សជាច្រេីនបានមេីលរំលង។ តោះ ចូលរួមជាមួយខ្ញុំក្នុងវគ្គនេះនៃរៀនរស់ផតខាស់ សម្រាប់ការកសាងតម្លៃខ្លួនដ៏ពិសេសមួយ...
Published 11/15/23
នៅក្នុងវគ្គនេះ យើងទៅស្វែងយល់លើសពីអ្វីដែលយេីងធ្លាប់យល់ពី "ចំណេះដឹង"។ ចំណេះដឹងគឺមែនគ្រាន់តែជាការដឹងទេ តែក៏ជាការចេះពិតមែន។ យេីងអាចដឹងអ្វីមួយ តែគ្មានសមត្ថភាពធ្វេីវាពិតមែន។ បេីយេីងចង់ចេះអ្វីមួយពិតមែន យេីងត្រូវរៀនឱ្យសុីជម្រៅ។ ដោយបែងចែកចំណេះដឹងជា ៥ កំរិត យេីងអាចយកវាមកវិភាគនូវអ្វីដែលយេីងកំពុងរៀនបាន ដេីម្បីយល់ដឹងពីសមត្ថភាពរបស់យេីង និងជាពិសេសអ្វីដែលយេីងគួរធ្វេីបន្ទាប់ដេីម្បីលូតលាស់ទៅមុខមួយកំរិតបន្ថែមទៀត។ តោះចូលរួមស្តាប់ទាំងអស់គ្នា ជាមួយនឹងការយល់ដឹងថ្មីទាក់ទងពីចំណេះដឹង...
Published 11/07/23
ក្នុងវគ្គនេះ ខ្ញុំសង្កត់ធ្ងន់លើសារៈសំខាន់នៃការឱ្យតម្លៃពេលវេលារបស់យេីង ដែលមានតម្លៃថ្លៃជាងមាសប្រាក់ទៅទៀត។ ទៅតាមការស្តាប់ អ្នកនឹងយល់ថាហេតុអ្វីយេីងគួរតែតាមដាននិងកត់ត្រាការចំណាយពេលវេលារបស់យេីង និងជាពិសេសមានគ្រោងច្បាស់លាស់ថាយេីងចង់ចំណាយពេលវេលាបែបណាសម្រាប់ពេលខាងមុខ។ តោះ ចូលរួមជាមួយខ្ញុំក្នុងការស្វែងយល់ពីគោលគំនិតដ៏មានតម្លៃមួយនេះទាក់ទងពីការគ្រប់គ្រងពេលវេលា និងរបៀបដែលវាអាចកែប្រែជីវិតប្រចាំថ្ងៃរបស់យេីង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 11/01/23
នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់ពីវិទ្យាសាស្ត្រនៃការផ្លាស់ប្តូរទម្លាប់ និងតួនាទីដ៏សំខាន់នៃបរិវេណជុំវិញខ្លួនយើងក្នុងការកសាងទម្លាប់ល្អមួយបានយូរអង្វែង។ យេីងនឹងយល់ពីយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីបង្កើតបរិវេណមួយដែលលើកស្ទួយទម្លាប់ដែលយេីងចង់មាន ដែលនឹងជួយយេីងធ្វេីវាដោយមិនចាំបាច់ប្រឹងប្រែងខ្លាំង។ មិនថាអ្នកចង់មានការផ្តោតអារម្មណ៍ល្អជាងមុន ធ្វេីឱ្យសុខភាពខ្លួនប្រសេីរ ឬលូតលាស់ផ្នែកផ្សេងៗក្នុងជីវិតក៏ដោយ ការចេះកសាងទម្លាប់តាមរយៈការផ្លាស់ប្តូរបរិវេណជុំវិញរបស់អ្នកគឺជាវិធីសាស្រ្តមួយដែលអ្នកនឹងមិនចង់មេីលរំលងឡេីង។...
Published 10/27/23
នៅក្នុងវគ្គនេះ ខ្ញុំនឹងចែករំលែកដំណេីរផ្ទាល់ខ្លួនមួយក្នុងការផ្តាច់គ្រឿងស្រវឹងមួយរយៈធំ និង មេរៀនជីវិតដែលខ្ញុំយល់ពីវា។ ទៅតាមការធំធាត់ យេីងអាចរងសំពាធខ្លះក្នុងការហូបគ្រឿងស្រវឹង ជាការជួបជុំគ្នា ការសប្បាយ ឬ ការសហការការងារជាដេីម ដែលអាចជំរុញយេីងទោះបីជាចិត្តយេីងមិនចង់។ ការឆ្លេីយថា "ទេ" ក្លាយជាពាក្យមួយដែលពិបាកនិយាយមែនទែន។ ហេីយសម្រាប់យេីងមួយចំនួនទៀត សុរាក៏ក្លាយជាអ្វីមួយដែលយេីងមិនអាចរស់បាន បេីគ្មានវា។  ការចែករំលែកនេះនឹងបង្ហាញនូវការផ្លាស់ប្តូរមួយដែលខ្ញុំមានដោយការដកខ្លួនចេញពីសុរាបានមួយឆ្នាំ។...
Published 09/26/23
វគ្គនេះនៃរៀនរស់ផតខាស់នឹងនាំអ្នកយល់ដឹងថាការបង្កេីតមាតិកា ឬ ការចែករំលែកចំណេះដឹងផ្សេងៗ នឹងពង្រីកចំណេះដឹងយេីងបានកាន់តែល្អ។ ទៅតាមការស្វែងយល់នៃបទពិសោធន៍ផ្ទាល់ខ្លួនតាមការបង្កេីតមាតិកា ខ្ញុំបានឃេីញថាចំណេះខ្លួនកាន់តែមាំ និង ជំនាញកាន់តែស្ទាត់​។ វាដោយសារតែការចែករំលែកចំណេះតែងតែតម្រូវអោយខ្ញុំរៀននិងអនុវត្តបន្ថែម ដេីម្បីអោយខ្ញុំយល់ច្បាស់សម្រាប់បកស្រាយពីគំនិតផ្សេងៗ។ ចំណេះដឹងដែលយេីងគ្រាន់តែដឹងនិងទុកក្នុងខ្លួនហាក់បីដូចជាចំណេះដែលមិនទាន់បានឆ្អិនគ្រាប់គ្រាន់។ ដោយការចេះបញ្ចេញវាចេញមកក្រៅ...
Published 09/19/23
វគ្គនេះ យេីងនឹងយល់ដឹងពីទស្សនៈមួយថ្មី ដោយមិនមេីលការងារគ្រាន់តែជាវិធីរកលុយដេីម្បីគ្រាន់តែទិញសម្ភារៈដែលយេីងចង់បាន ប៉ុន្តែដេីម្បី​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯងវិញ។ នេះជាការគិតមួយដ៏ល្អ ជាពិសេសសម្រាប់ប្អូនៗដែលនៅខ្ទង់អាយុ ២០ ឆ្នាំនៅឡេីយ។ យេីងនឹងយល់ពីវិធីបង្វែរធនធានរបស់យេីងទៅផ្លូវមួយដែលល្អ ទៅតាមការដកស្រង់នូវបទពិសោធន៍និងការរៀនសូត្រនូវជំនាញថ្មីៗ ដែលវានឹងជួយបង្កេីនតម្លៃនៃខ្លួនយេីងបានកាន់តែប្រសេីរ។ តាមរយៈការចេះវិនិយោគលេីខ្លួនឯងនេះ យេីងនឹងឃេីញនូវកំណេីននៃសមត្ថភាពខ្លួន...
Published 09/12/23