គិតច្រើន ឬក៏មិនចេះគិត?
Listen now
Description
ជាធម្មតា យើងតែងតែឮពីបញ្ហានៃការគិតច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ខ្លួនយើងផ្ទាល់ថែមទាំងខំប្រឹងស្វែងរកវិធីដើម្បីឱ្យឈប់គិតច្រើនផងដែរ។ ដំណឹងមិនល្អមួយនោះគឺ យើងមិនអាចបញ្ឈប់ខ្លួនឱ្យគិត ឬអាចកំណត់នូវចំនួនការគិតយើងបានឡើយ។ ផ្ទុយទៅវិញ ដំណឹងល្អមួយនោះគឺ ការគិតច្រើនជារឿងប្រក្រតីនោះ។ ការដែលយើងនៅគិត បង្ហាញថាខួរក្បាលយើងនៅដើរ និងសតិយើងនៅមាន។ បញ្ហាមិនមែនជាចំនួននៃការគិត ប៉ុន្តែគោលដៅនៃការគិតវិញនោះទេ។ យើងក្លាយជាជនរងគ្រោះនៃការគិតច្រើនរបស់យើង ដោយសារតែយើងមិនចេះវិធីគិត។ កាលណាដែលយើងរៀនគិតបានល្អ ការគិតច្រើនវិញនោះទេដែលនឹងជួយធ្វើឱ្យជីវិតយើងកាន់តែប្រសើរ។ ជាជាង​បន្ទោសការគិតច្រើន ចាប់ផ្តើមមើលទៅលើសមត្ថភាពនៃការគិតរបស់យើងវិញ។ ដើម្បីយល់បន្ថែម តោះស្តាប់ទាំងអស់គ្នា។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
More Episodes
ការមានគំរូសម្រាប់ជីវិត ពិតជាចាំបាច់ ដោយសារគំរូគឺនឹងត្រីវិស័យដែលណែនាំខ្លួនយើងក្នុងការកសាងខ្លួនបានបែបនោះ។ ប៉ុន្តែ គំរូតែមួយអាចមិនគ្រប់គ្រាន់ឡើយ។ ក្នុងវគ្គនេះ ខ្ញុំចែករំលែកពីគំរូផ្ទាល់ខ្លួនដែលបំផុសពី "The Four Archetypes" ដែលមានដូចជា៖ ព្រះសង្ឃ អ្នកចម្បាំង ទស្សនវិទូ និងសិល្បករ។...
Published 08/13/24
Published 08/13/24
ដើមឈើមួយអាចដុះបានខ្ពស់ អាស្រ័យទៅលើជម្រៅនៃឬសគល់របស់វា។ ជីវិតយើងក៏មិនខុសពីនេះដែរ។ កុំដោយសារតែចង់ឈ្នះមនុស្សជុំវិញ សម្លឹងមើលតែលើ ដោយមិនមើលក្រោម។ ផ្ទះមួយដែលខ្ពស់ហើយមាំមិនជាផ្ទះដែលមានតែសសរមួយទ្រទ្រង់ឡើយ។ ចូរមើលឱ្យទូលំទូលាយទៅលើការលូតលាស់របស់ខ្លួន...
Published 07/30/24