ចំណុចខ្លាំងបង្កប់ខ្លួនជាចំណុចខ្សោយ
Listen now
Description
សំណួរដែលខ្ញុំតែងតែបានគឺ "ធ្វើយ៉ាងណាដើម្បីដឹងថាអ្វីទៅជាចំណុចខ្លាំងនិងចំណុចខ្សោយរបស់យើង?" ពេលដែលខ្ញុំគិតឡើងវិញទៅ ខ្ញុំមិនយល់ស្របនឹងការបែងចែកដាច់ខាតបែបនោះទេ ព្រោះចំណុចខ្លាំងរបស់ខ្ញុំជាច្រើននៅពេលនេះសុទ្ធតែធ្លាប់ជាចំណុចខ្សោយ។ ជាជាងចង់បែងចែក យើងគួរតែសួរខ្លួនឯងសិនថាអ្វីដែលយើងខ្សោយទៅលើនោះ យើងពិតជាខ្សោយមែនទេ? ពេលខ្លះ ជាមួយនឹងការយល់ដឹងខុស សូម្បីតែចំណុចខ្លាំងក៏យើងអាចសន្មត់ថាជាចំណុចខ្សោយផងដែរ។ ចូលរួមជាមួយខ្ញុំក្នុងការគិតត្រិះរិះស៊ីជម្រៅទៅលើភាពខ្លាងនិងភាពខ្សោយរបស់យើងជាមួយនឹងការយល់ដឹងថ្មីមួយនេះ។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 តស់ "រៀនអាន" ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។ យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន? ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។ កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។ 📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/monyputhyly 
More Episodes
ការមានគំរូសម្រាប់ជីវិត ពិតជាចាំបាច់ ដោយសារគំរូគឺនឹងត្រីវិស័យដែលណែនាំខ្លួនយើងក្នុងការកសាងខ្លួនបានបែបនោះ។ ប៉ុន្តែ គំរូតែមួយអាចមិនគ្រប់គ្រាន់ឡើយ។ ក្នុងវគ្គនេះ ខ្ញុំចែករំលែកពីគំរូផ្ទាល់ខ្លួនដែលបំផុសពី "The Four Archetypes" ដែលមានដូចជា៖ ព្រះសង្ឃ អ្នកចម្បាំង ទស្សនវិទូ និងសិល្បករ។...
Published 08/13/24
Published 08/13/24
ដើមឈើមួយអាចដុះបានខ្ពស់ អាស្រ័យទៅលើជម្រៅនៃឬសគល់របស់វា។ ជីវិតយើងក៏មិនខុសពីនេះដែរ។ កុំដោយសារតែចង់ឈ្នះមនុស្សជុំវិញ សម្លឹងមើលតែលើ ដោយមិនមើលក្រោម។ ផ្ទះមួយដែលខ្ពស់ហើយមាំមិនជាផ្ទះដែលមានតែសសរមួយទ្រទ្រង់ឡើយ។ ចូរមើលឱ្យទូលំទូលាយទៅលើការលូតលាស់របស់ខ្លួន...
Published 07/30/24