Episodes
វគ្គនេះនៃរៀនរស់ផតខាស់នឹងនាំអ្នកយល់ដឹងថាការបង្កេីតមាតិកា ឬ ការចែករំលែកចំណេះដឹងផ្សេងៗ នឹងពង្រីកចំណេះដឹងយេីងបានកាន់តែល្អ។ ទៅតាមការស្វែងយល់នៃបទពិសោធន៍ផ្ទាល់ខ្លួនតាមការបង្កេីតមាតិកា ខ្ញុំបានឃេីញថាចំណេះខ្លួនកាន់តែមាំ និង ជំនាញកាន់តែស្ទាត់​។ វាដោយសារតែការចែករំលែកចំណេះតែងតែតម្រូវអោយខ្ញុំរៀននិងអនុវត្តបន្ថែម ដេីម្បីអោយខ្ញុំយល់ច្បាស់សម្រាប់បកស្រាយពីគំនិតផ្សេងៗ។ ចំណេះដឹងដែលយេីងគ្រាន់តែដឹងនិងទុកក្នុងខ្លួនហាក់បីដូចជាចំណេះដែលមិនទាន់បានឆ្អិនគ្រាប់គ្រាន់។ ដោយការចេះបញ្ចេញវាចេញមកក្រៅ...
Published 09/19/23
វគ្គនេះ យេីងនឹងយល់ដឹងពីទស្សនៈមួយថ្មី ដោយមិនមេីលការងារគ្រាន់តែជាវិធីរកលុយដេីម្បីគ្រាន់តែទិញសម្ភារៈដែលយេីងចង់បាន ប៉ុន្តែដេីម្បី​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯងវិញ។ នេះជាការគិតមួយដ៏ល្អ ជាពិសេសសម្រាប់ប្អូនៗដែលនៅខ្ទង់អាយុ ២០ ឆ្នាំនៅឡេីយ។ យេីងនឹងយល់ពីវិធីបង្វែរធនធានរបស់យេីងទៅផ្លូវមួយដែលល្អ ទៅតាមការដកស្រង់នូវបទពិសោធន៍និងការរៀនសូត្រនូវជំនាញថ្មីៗ ដែលវានឹងជួយបង្កេីនតម្លៃនៃខ្លួនយេីងបានកាន់តែប្រសេីរ។ តាមរយៈការចេះវិនិយោគលេីខ្លួនឯងនេះ យេីងនឹងឃេីញនូវកំណេីននៃសមត្ថភាពខ្លួន...
Published 09/12/23
តោះស្វែងយល់ទាំងអស់គ្នាទាក់ទងពីអាថ៌កំបាំងនៃការបង្កើនការចងចាំរបស់យេីង។ ចូលរួមជាមួយនឹងរៀនរស់ផតខាស់ក្នុងវគ្គនេះសម្រាប់ការរៀនពីយុទ្ធសាស្ត្រ ៥ ដែលយេីងអាចយកមកប្រេី ដេីម្បីធ្វេីអោយការចងចាំយេីងកាន់តែប្រសេីរសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដោយមិនអាស្រ័យទៅតាមការខំចាំដោយទន្ទេញ យេីងនឹងដឹងពីវិធីក្នុងការបង្កេីតការចងចាំមួយដ៏ច្បាស់នៃអ្វីៗដែលកេីតឡេីងក្នុងជីវិតយេីង និង ធ្វើអោយជីវិតរបស់យេីងកាន់តែសំបូរនូវអនុស្សាវរីយ៍ល្អៗសម្រាប់នឹករលឹក។ ជាជាងយល់ថាការចងចាំរបស់យេីងអាស្រ័យតែទៅតាមធម្មជាតិ...
Published 09/05/23
ក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យេីងនឹងគិតយ៉ាងជ្រាលជ្រៅអំពីសេរីភាពនៃជីវិត។ ទោះបីជាខ្លួនប្រាណយេីងមិនជាប់ខ្នោះឬជាប់ឃុំឃាំងក៏ដោយ តើយើងពិតជាមានសេរីភាពទេ? ដោយការគិតពីសេរីភាពនេះ យើងនឹងចាប់ផ្តេីមមេីលឃេីញខ្សែច្រវ៉ាក់រុំជាប់ខ្លួនយេីង ដែលយេីងមិនអាចមេីលឃេីញនឹងភ្នែកយេីងផ្ទាល់។ យេីងនឹងស្វែងយល់ពីឥទ្ធិពលនៃរបៀបរស់នៅនៃសម័យយេីងសព្វថ្ងៃ​នេះដែលយេីងបានទទួលរង ដោយទៅតាមទូរស័ព្ទដៃ សម្ភារៈនិយម និងការញៀនផ្សេងៗ ដែលធ្វើឲ្យយើងក្លាយជាទាសករដោយមិនដឹងខ្លួន។ តាមរយៈការរំដោះខ្លួនចេញពីខ្សែច្រវ៉ាក់ទាំងនោះ យើងរកឃើញឯករាជ្យភាពនៃខ្លួនយេីង...
Published 08/29/23
ចូលរួមទាំងអស់គ្នាក្នុងការគិតឡើងវិញពីស្ត្រេសនិងភាពតានតឹងក្នុងជីវិត។ មានដំបូន្មានជាច្រេីនបានលេីកឡេីងពីការជៀសវាងក្នុងការមានស្ត្រេស ប៉ុន្តែដេីម្បីលូតលាស់ យេីងក៏ត្រូវមានស្ត្រេសមួយចំនួនផងដែរ។ ដោយចេះស្ម័គ្រចិត្ដបោះជំហានចេញពីភាពស្រណុក ឬ Comfort Zone របស់យើង យើងនឹងអាចដេីរឆ្ពោះទៅរកភាពរីកចម្រេីនមួយក្នុងជីវិត។ ប៉ុន្តែវាមិនបញ្ចប់នៅទីនោះទេ ព្រោះផ្នែកមួយទៀតដ៏សំខាន់សម្រាប់ការលូតលាស់នោះគឺការសម្រាកដោយត្រឹមត្រូវ។ យេីងនឹងគិតឡេីងវិញពីការសម្រាកថាធ្វេីយ៉ាងម៉េចដេីម្បីសម្រាកអោយបានគ្រប់គ្រាន់...
Published 08/22/23
នៅក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យើងនឹងនិយាយពីការពិតមួយ៖ មិនមែនអ្វីៗទាំងអស់ដែលយើងគិតថាមិនល្អសុទ្ធតែជាអ្វីដែលមិនល្អពិតមែននោះទេ។ អ្វីដែលយេីងយល់ឃេីញជាច្រេីនមិនមែនសខ្មៅទេ តែជាអ្វីដែលយេីងត្រូវគិតអោយស៊ីជម្រៅ ដេីម្បីឃេីញទាំងភាពវិជ្ជមាននិងភាពអវិជ្ជមានរបស់វា។ យេីងនឹងស្វែងយល់ពីប្រយោជន៍នៃភាពឈឺចាប់និងភាពតានតឹងមួយចំនួនក្នុងជីវិតយេីង ជាពិសេសសម្រាប់ការលូតលាស់និងភាពរីករាយក្នុងជីវិតរបស់យេីង។ ការចេះស៊ូទ្រាំនឹងភាពពិបាកជាផ្លូវទៅកាន់សមិទ្ធិផលល្អៗជាច្រេីននៅខាងមុខ។ តោះ គិតទាំងអស់គ្នាឡេីងវិញពីភាពវិជ្ជមាននៃទុក្ខលំបាក...
Published 08/15/23
សព្វថ្ងៃនេះ មិនខ្វះទេពីការចែករំលែកនៃរបៀបហាត់ប្រាណ ព្រោះជាច្រេីនអាចរកបានតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។ របៀបមិនខ្វះទេ ប៉ុន្តែអារម្មណ៍នោះហេីយដែលយេីងខ្វះ។ សម្រាប់យេីងជាច្រេីន យេីងដឹងថាការហាត់ប្រាណគឺជាអ្វីដែលយេីងគួរធ្វេី តែការធ្វេីវាឡេីងគឺពិបាកមែនទែន។ រាល់ការហាត់ម្តងៗ យេីងរងចាំតែដល់ម៉ោងចប់ ហេីយខ្លាចក្នុងការមកហាត់ម្តងទៀត។ ការហាត់ប្រាណបានចាត់ទុកហាក់បីដូចជាពន្ធដែលយើងត្រូវបង់ ដោយសារការខ្វះចលនារាងកាយពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលខ្លះទៀត យេីងនឹងមិនហាត់សោះ រហូតដល់តែទទួលបានវេជ្ជបញ្ជាពីគ្រូពេទ្យ។ ជាជាងបែបនេះ...
Published 08/09/23
នៅក្នុងវគ្គនេះ យើងស្វែងយល់អំពីពិភពមនុស្សខ្មោចឆៅដែលតែងតែបឺតយកថាមពលពីជីវិតយេីងអស់ ដោយស្វែងយល់ពីផលប៉ះពាល់យ៉ាងជ្រាលជ្រៅដែលមនុស្សបែបនេះមានលើសុខុមាលភាពរបស់យើង។ ចូលរួមគិតជាមួយខ្ញុំ ក្នុងការរៀនបង្កេីតដែនកំណត់របស់ខ្លួន ជាមួយនឹងមនុស្សជុំវិញខ្លួនយេីងដែលតែងតែធ្វេីអោយយេីងអស់កម្លាំង ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។  --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 07/25/23
នៅក្នុងវគ្គនេះ យេីងនឹងយល់ដឹងពីស្នូលនៃទស្សនៈរៀនរស់ សម្រាប់ការរៀននិងការលូតលាស់ក្នុងជីវិត។ ចូលរួមជាមួយខ្ញុំក្នុងការស្វែងយល់ពីសារៈសំខាន់នៃការរៀនដោយឯករាជ្យ ការគិតអោយធំទូលាយ និង ការអនុវត្តជាញឹកញាប់។ ប្រសិនបេីយេីងរៀនតែទៅតាមមនុស្សម្នាក់ យេីងរៀនពីគាត់ យេីងមិនរៀនពីខ្លួនឯងឡេីយ។ ជីវិតយេីងខុសៗគ្នា ដូចនេះការរៀនរស់របស់យេីងក៏មិនគួរដូចគ្នាដែរ។ ផ្នូវដេីររបស់យេីងគឺតែសម្រាប់យេីងមួយគត់។ តាមដានក្នុងវគ្គនេះ ដេីម្បីក្លាយជាអ្នករៀនដ៏ល្អម្នាក់សម្រាប់ជីវិតខ្លួន។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖...
Published 07/19/23
មិនថាសម្រាប់ជីវិតឬការងារ ការមានទំនាក់ទំនងជាមួយមនុស្សត្រឹមត្រូវនឹងជួយយេីងអោយរីកចម្រេីននិងមានភាពរីករាយ។ ក្នុងវគ្គនេះ យេីងនឹងចាប់ផ្តេីមដោយរៀនយល់ដឹងអោយច្បាស់លាស់ពីគោលបំណងនិងគោលដៅយេីងនៃទំនាក់ទំនងនីមួយៗ ដោយវានឹងធ្វេីអោយទំនាក់ទំនងយេីងមានន័យនិងភាពរលូន។ ការចេះខ្វល់ខ្វាយពីពេលវេលាអ្នកដទៃនឹងធ្វេីអោយគាត់ចង់ចំណាយពេលជាមួយយេីងកាន់តែច្រេីន។ ការចេះសង្កេតមេីលការសន្ទនានឹងធ្វេីអោយយេីងយល់ពីគាត់ និង ចេះបត់បែនការនិយាយយេីងកាន់តែប្រសេីរ។ ជាមួយនឹងការយកចិត្តទុកដាក់ ការសង្កេត និងការស្តាប់យ៉ាងសកម្ម...
Published 06/27/23
នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់អំពីថាមពលដ៏ធំពីការប្រេីប្រាស់ចំណេះដឹងដែលយេីងចេះ សម្រាប់ការអភិវឌ្ឍន៍ខ្លួនយេីងបន្តទៅមុខ។ ភាពសកម្មក្នុងការប្រេីវានឹងធ្វេីអោយយេីងបង្កេីនសមត្ថភាពក្នុងការគិត​ត្រិះរិះ​ និង ពង្រីកទស្សនៈនៃការយល់ឃេីញយេីងបានកាន់តែទូលំទូលាយ។ ដោយបែបនេះ ចំណេះនឹងក្លាយជាកូនសោ សម្រាប់បេីកនូវផ្លូវថ្មីៗជាច្រេីនសម្រាប់ជីវិតយេីងនៅខាងមុខ។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីទាញយកថាមពលសម្ងាត់នៃចំណេះដឹងនេះ សម្រាប់ដំណេីរជីវិតយេីងទៅការលូតលាស់។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖...
Published 06/20/23
នៅក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យើងស្វែងយល់អំពីជីវិតដ៏វិសេសវិសាលរបស់ព្រះពុទ្ធ ដោយទាញការបំផុសគំនិតពីការសម្រេចចិត្តដ៏ក្លាហានរបស់ព្រះអង្គក្នុងការចាកចេញពីវាំង ហើយលះបង់ទ្រព្យសម្បត្តិរបស់ព្រះអង្គ ដើម្បីបំពេញបេសកកម្មជីវិតដ៏ខ្ពង់ខ្ពស់។   ចូលរួមជាមួយខ្ញុំក្នុងការស្រាយបំភ្លឺនូវមេរៀនជីវិត ទៅតាមដំណើរជីវិតរបស់ព្រះពុទ្ធ ដែលជាមេរៀនល្អទាក់ទងពីការស្គាល់ខ្លួនឯង ភាពក្លាហាន និង ការសម្រេចក្តីសុបិន្តរបស់ខ្លួន។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា ដោយស្វែងយល់យ៉ាងស៊ីជម្រៅពីជីវិតរបស់ព្រះពុទ្ធ...
Published 06/13/23
នៅក្នុងវគ្គនេះ យេីងនឹងស្វែងយល់ពីគុណសម្បត្តិនៃការរស់នៅដូចព្រះសង្ឃ។ ខ្ញុំបានចែករំលែកពីទម្លាប់ល្អៗ ដែលត្រូវបានបំផុសគំនិតដោយរបៀបរស់នៅរបស់ព្រះសង្ឃ ដោយរួមទាំងពីការតមអាហារ ការរស់នៅដ៏សាមញ្ញ និង ការគិតពិចារណាពីជីវិត។ ការរស់នៅបែបនេះ តាំងពី ៤ ឆ្នាំមុនមក បានជួយខ្ញុំបណ្តុះនូវភាពរីករាយ វិន័យ និងអត្ថន័យជាច្រេីនសម្រាប់ជីវិតខ្ញុំ។ តោះ ស្វែងយល់ទាំងអស់គ្នា។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 05/31/23
ពីមួយថ្ងៃមួយថ្ងៃ យេីងអាចលឺពីដំបូន្មានជាច្រេីន ថាយេីងគួរធ្វេីនេះឬធ្វេីនោះ។ មួយចំនួនអាចមិនកេីតការ ហេីយខ្លះជាជាងជួយ ក៏អាចធ្វេីអោយជីវិតយេីងកាន់តែពិបាកផងដែរ។ ក្នុងវគ្គនេះ ខ្ញុំបានបកស្រាយពីបុគ្គលិកលក្ខណៈនៃដំបូន្មានដែលមិនល្អបែបៗនេះ។ យើងនឹងស្វែងយល់ពីសារៈសំខាន់នៃការត្រិះរិះពិចារណា និង ការវែកញែកវាយតម្លៃនៃដំបូន្មានទាំងនោះនៅពេលដែលយើងទទួលវា ឬ ពេលដែលយេីងផ្តល់ជូនមនុស្សម្នាក់។ រៀនយល់ពីការណែនាំដែលចេញពីបំណងល្អ តែគ្មានប្រសិទ្ធភាព។...
Published 05/17/23
ខណៈពេលដែលយើងជាច្រើនស្វែងរកការស្រណុកសុខស្រួលនិងភាពស៊ីវីល័យ យើងច្រើនតែភ្លេចពីអត្ថប្រយោជន៍នៃការប្រឈមមុខនឹងបញ្ហាជីវិត និង ការមានភាពលំបាកខ្លះ។ ដោយការគេងនៅលើកន្ទេល យើងអាចអភិវឌ្ឍខ្លួនយេីងអោយរឹងមាំនិងរួចរាល់នូវឧបសគ្គដែលយេីងកំពុងឬអាចនឹងមានក្នុងជីវិត។ ចូរស្តាប់បន្ថែមក្នុងវគ្គនេះ ដែលនិយាយពីរបៀបដែលអាចជួយយើងឱ្យអាចដឹកនាំជីវិតយេីងអោយកាន់តែរឹងមាំនិងរីករាយ។ While many of us seek comfort and luxury, we often forget the benefits of exposing ourselves to challenges and hardship. By sleeping on the floor, we can...
Published 05/09/23
វគ្គនេះគឺដើម្បីប្រជែងនឹងដំបូន្មានដែលយេីងតែងតែលឺក្នុងការស្វែងរកខ្លួនឯង។ ជំនួសឱ្យការរង់ចាំ ជាពិសេសរហូតដល់តែពេលយើងដឹងថាយេីងជានរណា ឬ ដឹងថាអ្វីដែលយើងស្រឡាញ់នោះ យើងគួរតែកំណត់គោលដៅ ធ្វើការទៅលេីវា និង បង្កើតខ្លួនឯងឡើងវិញ។ វគ្គនេះនឹងបំផុសគំនិតអ្នកស្តាប់ឱ្យឈប់រង់ចាំ ហើយចាប់ផ្តើមមានភាពសកម្មក្នុងជីវិត មានការប្ដេជ្ញាចិត្តទៅលេីគោលដៅជាក់លាក់មួយ និង ស្វែងរកភាពគោលបំណងជីវិតមួយដែលកាន់តែច្បាស់លាស់បន្ថែមទៀតនៅតាមបទពិសោធន៌ផ្ទាល់។ ប្រសិនបើអ្នកជាសិស្សដែលមិនទាន់ច្បាស់ថាគួរជ្រេីសរេីសមុខវិជ្ជាអ្វីនោះ...
Published 04/25/23
វាជារឿងធម្មតាទេដែលយេីងចង់សប្បាយ ហើយនេះជាមូលហេតុដែលយើងចង់មានការលេងសេីចខ្លះជាមួយអ្នកដទៃ។ ហេីយពេលខ្លះទៅ យើងក៏អាចលេងហួសហេតុ ដែលទាំងចេតនាឬមិនក៏ដោយ ចាប់ផ្តេីមធ្វេីអោយការលេងរបស់យេីងក្លាយជាការធ្វេីបាបវិញ ដោយធ្វេីអោយពួកគាត់មិនសប្បាយនិងមិនស្រួលចិត្ត។ នៅក្នុងវគ្គនេះ យើងបាននិយាយអំពីសារៈសំខាន់នៃការចេះសុំការអនុញ្ញាតពីអ្នកដទៃ ការប្រាស្រ័យទាក់ទងដោយល្អ និង ការចេះមានគោរពនៅពេលដែលយើងលេងជាមួយមនុស្សម្នាក់។ សូមចូលរួមស្វែងយល់ក្នុងវគ្គនេះពីគន្លឹះខ្លះៗអំពីរបៀបលេងជាមួយអ្នកដទៃឱ្យបានប្រសើរជាងមុន មិនថាក្នុងនាមជាមិត្តភក្តិ...
Published 04/19/23
នៅក្នុងវគ្គនេះ យើងស្វែងយល់ពីទស្សនវិជ្ជាក្រិក-រ៉ូម៉ាំងមួយដែលហៅថា "Stoicism" និង ស្វែងយល់ពីរបៀបនៃការអនុវត្តមួយចំនួនសម្រាប់ជីវិតសម័យទំនើបនេះ ដើម្បីលើកកម្ពស់ភាពល្អ ភាពរឹងមាំ និង ភាពរីករាយក្នុងជីវិតរបស់យេីង។ មិនថាអ្នកចង់ជម្នះឧបសគ្គក្នុងជីវិត ចង់យល់ដឹងពីគោលបំណងនៃជីវិតរបស់អ្នកអោយបានស៊ីជម្រៅ ឬក៏គ្រាន់តែចង់រស់នៅក្នុងជីវិតមួយដ៏មានន័យនោះ វគ្គនេះគឺសំខាន់សម្រាប់ស្តាប់។ In this episode, we delve into the Greco-Roman philosophy of Stoicism and explore how it can be applied to modern life to promote...
Published 04/04/23
តើអ្នកមានអារម្មណ៍ភ័យខ្លាចចំពោះការអានសៀវភៅជាភាសាអង់គ្លេសដែរឬទេ? តើ​អ្នក​បារម្ភ​ថា​កម្រិត​ភាសា​អង់គ្លេស​របស់​អ្នក​មិន​ល្អ​គ្រប់គ្រាន់​ដើម្បី​យល់​ច្បាស់​អំពី​ខ្លឹមសារ​នោះ​ទេ? នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់ពីរបៀបអានសៀវភៅជាភាសាអង់គ្លេស ទោះបីជាមិនមែនជាភាសាដេីមរបស់យេីងមែន ដោយមិនមានការរារាំងផ្សេងៗក្នុងការទទួលបានចំណេះដឹង និង គំនិតសំខាន់ៗ។ មិនថាអ្នកជាអ្នកចូលចិត្តអាន សិស្ស ឬ អ្នកជំនាញដែលចង់បង្កើនជំនាញរបស់អ្នកទេ វគ្គនេះផ្តល់នូវការយល់ដឹងសំខាន់ៗអំពីរបៀបដើម្បីរីកចម្រើន និង ជោគជ័យតាមរយៈការអានជាភាសាអង់គ្លេស។...
Published 03/29/23
តេីអ្នកណាទៅដែលមានការគ្រប់គ្រងទៅលេីពេលវេលារបស់អ្នក? ជាខ្លួនអ្នកផ្ទាល់? ជាចំណង់របស់ខ្លួន? ឬ អ្នកដទៃ​? ការដែលយេីងខ្វះនូវការគ្រប់គ្រងនូវពេលវេលាខ្លួន ជម្រេីសយេីងក៏មានតិច។ ការដែលជម្រេីសយេីងមានតិច សេរីភាពយេីងក៏មានដែលកំណត់ទៅតាមនោះដែរ។ ដោយហេតុនេះ ក្នុងការមានសេរីភាពក្នុងជីវិតគឺចាប់ផ្តេីមនូវការធ្វេីខ្លួនជាម្ចាស់នៃពេលយេីងម្តងឡេីងវិញ។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 03/19/23
គ្មានទេទម្លាប់ល្អដែលមនុស្សគ្រប់រូប "ត្រូវតែមាន" ។ ជាច្រេីនមាននូវការផ្សព្វផ្សាយពីទម្លាប់ តាំងពីទម្លាប់មហាសេដ្ឋី ទម្លាប់ដែលមនុស្សម្នាក់ត្រូវមានជាដេីម។ វាមិនជាបញ្ហាទេក្នុងការធ្វេីអ្វីដូចគ្នានោះ បេីមនុស្សទាំងអស់ដូចគ្នា។ ការដែលយេីងខុសគ្នា ទម្លាប់មួយដែលថាអាចថាល្អ ក៏គួរតែខុសគ្នាសម្រាប់យេីងដែរ ទៅតាមបុគ្គលិកលក្ខណៈរបស់យេីង។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 03/12/23
ខ្ញុំតែងតែលឺដំបូន្មានមួយថា "កុំជឿទុកចិត្តអ្នកដទៃខ្លាំងពេក" ប៉ុន្តែប៉ុន្មានទៅដែលមិនខ្លាំងពេកនោះ? ការដែលយើងរស់នៅក្នុងសង្គម វាជាធម្មតាទេដែលយើងមានប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ។ ដោយហេតុនោះហេីយ ការដែលមិនមានការជឿជាក់សោះ ក៏ពិបាកដែរ ព្រោះពេលវេលា កម្លាំង និង ចំណេះយេីងក៏មានកំណត់។ ដូចនេះហេីយ ជឿយ៉ាងណាទៅដែលវាសមរម្យ? ដែលវាមិនខ្លាំងពេក? --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 03/05/23
មួយរំពេច យេីងអាចស្រលាញ់មនុស្សម្នាក់។ ប៉ុន្តែការស្រលាញ់នេះចេញមកពីណា? ការស្រលាញ់នេះអាចនៅគង់ឬទេ? ហេីយដំណេីរនៃការស្រលាញ់មនុស្សម្នាក់ យេីងអាចបាត់បង់អ្វីខ្លះ? តោះ! និយាយរឿងស្នេហា និង សេចក្តីស្រលាញ់។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 02/14/23
យើងរៀនមែន តែយើងយើងដឹងថាយើងរៀនដើម្បើអ្វីទេ? តើវាគឺទៅតាមកាតព្វកិច្ចឬក៏ការស្រលាញ់? --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 02/08/23
លេសមួយដែលខ្ញុំតែងតែលឺនោះគឺ "ខ្ញុំអត់មានពេលអានទេ"។ តែតាមពិតទៅ ចំពោះខ្ញុំ កាល់ណាដែលខ្ញុំអានកាន់តែច្រើនចាប់ផ្តើមមានពេលកាន់តែច្រើន។ --- ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
Published 01/29/23