ដំណើរព្រះពុទ្ធទៅកាន់អត្ថន័យជីវិត៖ ការស្គាល់ខ្លួនឯងនិងសម្រេចក្តីសុបិន្តខ្លួន
Description
នៅក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យើងស្វែងយល់អំពីជីវិតដ៏វិសេសវិសាលរបស់ព្រះពុទ្ធ ដោយទាញការបំផុសគំនិតពីការសម្រេចចិត្តដ៏ក្លាហានរបស់ព្រះអង្គក្នុងការចាកចេញពីវាំង ហើយលះបង់ទ្រព្យសម្បត្តិរបស់ព្រះអង្គ ដើម្បីបំពេញបេសកកម្មជីវិតដ៏ខ្ពង់ខ្ពស់។
ចូលរួមជាមួយខ្ញុំក្នុងការស្រាយបំភ្លឺនូវមេរៀនជីវិត ទៅតាមដំណើរជីវិតរបស់ព្រះពុទ្ធ ដែលជាមេរៀនល្អទាក់ទងពីការស្គាល់ខ្លួនឯង ភាពក្លាហាន និង ការសម្រេចក្តីសុបិន្តរបស់ខ្លួន។ តោះ ចូលរួមស្តាប់ទាំងអស់គ្នា ដោយស្វែងយល់យ៉ាងស៊ីជម្រៅពីជីវិតរបស់ព្រះពុទ្ធ ដេីម្បីបំភ្លឺផ្លូវជីវិតយេីងឆ្ពោះទៅកាន់គោលដៅជីវិត និង រស់នៅក្នុងជីវិតប្រកបដោយសុភមង្គល។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly
ភាពមិនទៀងទាត់ក្នុងជីវិតមិនមែនជារឿងមិនប្រក្រតីឡើយ។ ជាជាងខ្លាចនិងបារម្ភ យើងគួរតែរៀនស៊ាំនឹងការពិតមួយនេះ។ គន្លឹះមួយបន្ថែមទៀតនោះ យើងក៏អាចមានភាពជាក់លាក់ក្នុងជីវិតដែលគ្មានភាពជាក់លាក់បានដែរ។ ដោយយ៉ាងណា? ដោយផ្តោតលើសកម្មភាពយើងនាពេលបច្ចុប្បន្ន។ តោះ...
Published 10/22/24
ជាធម្មតា យើងតែងឮពីពាក្យ "វដ្តសង្សារ" ដែលសំដៅទៅលើការកើត ចាស់ ឈឺ និងស្លាប់។ ប៉ុន្តែបើនិយាយក្រៅពីនិយមន័យនៃពុទ្ធសាសនា ខ្ញុំសង្កេតឃើញថាជីវិតយើងពីមួយថ្ងៃទៅមួយថ្ងៃហាក់ដូចជាវដ្តសង្សារតូចៗមួយអញ្ចឹង។ មួយថ្ងៃគឺដូចជាជីវិតមួយដោយឡែកអញ្ចឹង។ ពេលព្រឹកយើងកើត ពេលយប់យើងស្លាប់។ សម្រាប់ខ្ញុំ...
Published 10/09/24