Description
សព្វថ្ងៃនេះ មិនខ្វះទេពីការចែករំលែកនៃរបៀបហាត់ប្រាណ ព្រោះជាច្រេីនអាចរកបានតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ។ របៀបមិនខ្វះទេ ប៉ុន្តែអារម្មណ៍នោះហេីយដែលយេីងខ្វះ។
សម្រាប់យេីងជាច្រេីន យេីងដឹងថាការហាត់ប្រាណគឺជាអ្វីដែលយេីងគួរធ្វេី តែការធ្វេីវាឡេីងគឺពិបាកមែនទែន។ រាល់ការហាត់ម្តងៗ យេីងរងចាំតែដល់ម៉ោងចប់ ហេីយខ្លាចក្នុងការមកហាត់ម្តងទៀត។
ការហាត់ប្រាណបានចាត់ទុកហាក់បីដូចជាពន្ធដែលយើងត្រូវបង់ ដោយសារការខ្វះចលនារាងកាយពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលខ្លះទៀត យេីងនឹងមិនហាត់សោះ រហូតដល់តែទទួលបានវេជ្ជបញ្ជាពីគ្រូពេទ្យ។ ជាជាងបែបនេះ ចុះបើសិនយើងអាចរីករាយរាល់ការហាត់ប្រាណវិញ តេីល្អយ៉ាងណា? បើយើងអាចស្រលាញ់ការធ្វេីចលនា?
តោះ ស្វែងយល់ទាំងអស់គ្នាអំពីរបៀបបំពេញគម្លាតនៃអារម្មណ៍យេីងទាក់ទងពីការហាត់ប្រាណនេះ ដូច្នេះវានឹងក្លាយជាអ្វីដែលយេីងនឹងធ្វេីបានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់បង្ខំចិត្ត និងជាពិសេស សុខភាពល្អនឹងអាចមានបានដោយងាយស្រួលនិងសប្បាយ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly