Description
ក្នុងវគ្គនេះនៃរៀនរស់ផតខាស់ យេីងនឹងគិតយ៉ាងជ្រាលជ្រៅអំពីសេរីភាពនៃជីវិត។ ទោះបីជាខ្លួនប្រាណយេីងមិនជាប់ខ្នោះឬជាប់ឃុំឃាំងក៏ដោយ តើយើងពិតជាមានសេរីភាពទេ?
ដោយការគិតពីសេរីភាពនេះ យើងនឹងចាប់ផ្តេីមមេីលឃេីញខ្សែច្រវ៉ាក់រុំជាប់ខ្លួនយេីង ដែលយេីងមិនអាចមេីលឃេីញនឹងភ្នែកយេីងផ្ទាល់។ យេីងនឹងស្វែងយល់ពីឥទ្ធិពលនៃរបៀបរស់នៅនៃសម័យយេីងសព្វថ្ងៃនេះដែលយេីងបានទទួលរង ដោយទៅតាមទូរស័ព្ទដៃ សម្ភារៈនិយម និងការញៀនផ្សេងៗ ដែលធ្វើឲ្យយើងក្លាយជាទាសករដោយមិនដឹងខ្លួន។
តាមរយៈការរំដោះខ្លួនចេញពីខ្សែច្រវ៉ាក់ទាំងនោះ យើងរកឃើញឯករាជ្យភាពនៃខ្លួនយេីង និងជាពិសេសថាមពលក្នុងការគ្រប់គ្រងជីវិតយេីង។ តោះ ចូលរួមគិតទាំងអស់គ្នាអំពីសេរីភាពពិតក្នុងជីវិត និងចាប់ផ្តេីងបំបែកខ្សែច្រវ៉ាក់ដែលរារាំងយេីងក្នុងការធ្វេីខ្លួនយេីងជាមនុស្សម្នាក់ដែលយេីងចង់ក្លាយជាពិតមែន។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly