Description
ចូលរួមទាំងអស់គ្នាក្នុងការគិតឡើងវិញពីស្ត្រេសនិងភាពតានតឹងក្នុងជីវិត។ មានដំបូន្មានជាច្រេីនបានលេីកឡេីងពីការជៀសវាងក្នុងការមានស្ត្រេស ប៉ុន្តែដេីម្បីលូតលាស់ យេីងក៏ត្រូវមានស្ត្រេសមួយចំនួនផងដែរ។ ដោយចេះស្ម័គ្រចិត្ដបោះជំហានចេញពីភាពស្រណុក ឬ Comfort Zone របស់យើង យើងនឹងអាចដេីរឆ្ពោះទៅរកភាពរីកចម្រេីនមួយក្នុងជីវិត។
ប៉ុន្តែវាមិនបញ្ចប់នៅទីនោះទេ ព្រោះផ្នែកមួយទៀតដ៏សំខាន់សម្រាប់ការលូតលាស់នោះគឺការសម្រាកដោយត្រឹមត្រូវ។ យេីងនឹងគិតឡេីងវិញពីការសម្រាកថាធ្វេីយ៉ាងម៉េចដេីម្បីសម្រាកអោយបានគ្រប់គ្រាន់ និងជាពិសេសគឺទៅតាមអ្វីដែលចិត្តនិងខ្លួនប្រាណយេីងត្រូវការ។ ដោយហេតុនោះ យេីងនឹងកសាងខ្លួនបានកាន់តែល្អ និង រួចរាល់នូវរាល់ឧបសគ្គជីវិតដែលនៅខាងមុខបានកាន់តែប្រសេីរ។
វគ្គនេះនឹងជួយណែនាំក្នុងការចេះយកស្ត្រេសមកធ្វេីជាឧបករណ៍សម្រាប់កែច្នៃខ្លួនឯង បង្កេីនភាពរឹងមាំ និងជំរុញការអភិវឌ្ឍន៍សម្រាប់ខ្លួនជាបន្តបន្ទាប់។ តោះ ស្តាប់ទាំងអស់គ្នាដើម្បីស្វែងយល់កាន់តែសុីជម្រៅ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly