Description
មិនថាសម្រាប់ជីវិតឬការងារ ការមានទំនាក់ទំនងជាមួយមនុស្សត្រឹមត្រូវនឹងជួយយេីងអោយរីកចម្រេីននិងមានភាពរីករាយ។ ក្នុងវគ្គនេះ យេីងនឹងចាប់ផ្តេីមដោយរៀនយល់ដឹងអោយច្បាស់លាស់ពីគោលបំណងនិងគោលដៅយេីងនៃទំនាក់ទំនងនីមួយៗ ដោយវានឹងធ្វេីអោយទំនាក់ទំនងយេីងមានន័យនិងភាពរលូន។ ការចេះខ្វល់ខ្វាយពីពេលវេលាអ្នកដទៃនឹងធ្វេីអោយគាត់ចង់ចំណាយពេលជាមួយយេីងកាន់តែច្រេីន។ ការចេះសង្កេតមេីលការសន្ទនានឹងធ្វេីអោយយេីងយល់ពីគាត់ និង ចេះបត់បែនការនិយាយយេីងកាន់តែប្រសេីរ។ ជាមួយនឹងការយកចិត្តទុកដាក់ ការសង្កេត និងការស្តាប់យ៉ាងសកម្ម យេីងនឹងយល់ពីអ្នកដទៃបានល្អ ដែលវានឹងជួយធ្វេីអោយទំនាក់ទំនងនោះកាន់តែរឹងមាំ។ តោះ ចូលរួមស្តាប់ទំាងអស់គ្នា ក្នុងការទំនាក់ទំនងមួយដែលប្រកបទៅដោយប្រសិទ្ធភាព។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly