Description
វគ្គនេះនៃរៀនរស់ផតខាស់នឹងនាំអ្នកយល់ដឹងថាការបង្កេីតមាតិកា ឬ ការចែករំលែកចំណេះដឹងផ្សេងៗ នឹងពង្រីកចំណេះដឹងយេីងបានកាន់តែល្អ។ ទៅតាមការស្វែងយល់នៃបទពិសោធន៍ផ្ទាល់ខ្លួនតាមការបង្កេីតមាតិកា ខ្ញុំបានឃេីញថាចំណេះខ្លួនកាន់តែមាំ និង ជំនាញកាន់តែស្ទាត់។ វាដោយសារតែការចែករំលែកចំណេះតែងតែតម្រូវអោយខ្ញុំរៀននិងអនុវត្តបន្ថែម ដេីម្បីអោយខ្ញុំយល់ច្បាស់សម្រាប់បកស្រាយពីគំនិតផ្សេងៗ។
ចំណេះដឹងដែលយេីងគ្រាន់តែដឹងនិងទុកក្នុងខ្លួនហាក់បីដូចជាចំណេះដែលមិនទាន់បានឆ្អិនគ្រាប់គ្រាន់។ ដោយការចេះបញ្ចេញវាចេញមកក្រៅ យេីងនឹងទាមទារពីខ្លួនឯងកាន់តែខ្លាំងក្នុងការចេះវាអោយឆ្អិន។ មិនត្រឹមតែប៉ុណ្ណោះ ប្រតិកម្មនិងចំណាប់អារម្មណ៍របស់អ្នកស្តាប់ឬអ្នកអានរបស់យេីងនឹងបង្ហាញពីចំណុចខ្វះខាតដែលយេីងអាចសិក្សាបន្ថែមផងដែរ ដែលវាជាមេរៀនមួយដែលយេីងនឹងមិនអាចទទួលបាន បេីយេីងមិនបញ្ចេញវាចេញមកក្រៅទេ។ ដូចដែលមានអ្នកនិពន្ធម្នាក់បានលេីកឡេីងថា "បេីយេីងចង់ពូកែលេីអ្វីមួយ យេីងត្រូវបង្រៀនវា។" ដូចនេះ ស្តាប់និងយល់ដឹងបន្ថែមទាំងអស់គ្នា ដេីម្បីយល់ពីការបង្កេីនចំណេះខ្លួនដោយការចែករំលែកវាទៅមនុស្សជុំវិញ។
---
ចូលរួមក្នុងតេឡេក្រាម (Telegram)៖ www.t.me/reanruos
គាំទ្រផតខាសនេះនៅ៖ www.patreon.com/monyputhyly